backup og meta

ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 21, 2020

    ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ

    ការ​តាមដាន​សភាព​ជំងឺ​របស់​កូន​ពិតជា​ចាំបាច់ និង​គួរតែ​ស្វែង​យល់​ជាមួយ​អ្នក​ជំនាញ ដើម្បី​ដឹង​ពី​ការ​លូតលាស់ និង​សុខភាព​របស់​កូន។ ក្នុង​នោះ​ដែរ​លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ ឯកទេស​ទូទៅ​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​សង្កេត និង​ស្វែង​រក​ពី​មូលហេតុ​ជំងឺ​មួយ​ចំនួន ព្រម​ទាំង​ការ​មិន​ញ៉ាំ​អាហារ ឬ​ញ៉ាំ​ហើយ​តែ​មិន​ឡើង​ទម្ងន់​របស់​កូន។

    ១- ជំងឺ​ស្លេកស្លាំង

    អាការៈ​ស្លេកស្លាំង ឬ​ខ្វះ​គ្រាប់​ឈាម​ក្រហម អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​សាហាវ​ៗ​មួយ​ចំនួន ដូចនេះ​ត្រូវ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​មូលហេតុ និង​ការ​ព្យាបាល​ទាន់​ពេលវេលា។ ការ​សង្កេត​មើល​ថា តើ​កូន​ស្លេកស្លាំង ឬ​អត់​នោះ ម៉ាក់​ប៉ា​អាច​ដឹង​តាមរយៈ​កូន​មាន​អាការៈ នឿយហត់ ខ្សោយ ដង្ហក់ ឆាប់​ហត់​ជាង​ធម្មតា ដក​ដង្ហើម​ញាប់ សាច់​ស្បែក​ឡើង​ស្លេក ឬ​លឿង ពណ៌​ខុស​ប្រក្រតី​ពី​ស្បែក​ដើម។ មួយ​វិញ​ទៀត​អាច​សង្កេត​លើ​បបូរមាត់ ឬ​ផ្នែក​ក្នុង​ត្របក​ភ្នែក​ខាង​ក្រោម តែ​បើ​សិន​ចង់​ដឹង​ច្បាស់លាស់ ត្រូវ​ជោះ​ឈាម​ពិនិត្យ​មើល​ពណ៌ និង​ចំនួន​របស់​គ្រាប់​ឈាម​ក្រហម។

    ២- កង្វះ​អាហារូបត្ថម្ភ

    កង្វះ​អាហារូបត្ថម្ភ​នេះ អាច​មកពី ២ ករណី​ទី​១ កូន​មិន​បាន​ញ៉ាំ​អាហារ​ល្អ​ៗ​សម្បូរ​ជីវជាតិ ព្រោះតែ​ជីវភាព​ខ្វះ​ខាត និង​ទី​២ មកពី​មិន​ដឹង​ពី​ប្រភេទ​ចំណី​អាហារ​ល្អ​សម្រាប់​កូន ទាំង​ដែល​ជីវភាព​សម​គួរ។ ដូចនេះ​គួរតែ​ទៅ​ជួប​អ្នក​ជំនាញ ដើម្បី​សាកសួរ​ពី​ព័ត៌មាន​ចំណីចំណុក​ល្អ​សម្រាប់​ការ​លូតលាស់ និង​សុខភាព​កូន។

    ៣- កូន​មិន​ញ៉ាំ​ចំ​ណី​អាហារ

    បញ្ហា​នេះ​អាច​មកពី​ចំណី​អាហារ​ដែល​កូន​មិន​ចូលចិត្ត ឬ​មិន​ធ្លាប់​ញ៉ាំ ដូចនេះ​ដើម្បី​កែប្រែ​ទម្លាប់ យើង​អាច​ទៅ​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​ជំនាញ ដើម្បី​បង្ហាត់បង្ហាញ​ពី​របៀប​រៀបចំ​ចំណី​ចំណុក​ឲ្យ​កូន​ចង់​ញ៉ាំ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម