backup og meta

ក្មេងទល់លាមកមានមូលហេតុច្រើនយ៉ាង មិនមែនតែអាហារទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 23, 2021

    ក្មេងទល់លាមកមានមូលហេតុច្រើនយ៉ាង មិនមែនតែអាហារទេ

    ក្តី​បារម្ភ​របស់​ម៉ាក់ប៉ា គឺ​កូន​ឧស្សាហ៍​ទល់​លាមក ពេល​ខ្លះ​ចេះ​តែ​ឆ្ងល់ កូន​ញ៉ាំ​បន្លែ​ដែរ តែ​ម៉េច​​ក៏​​នៅ​តែ​ទល់​លាមក? បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center កាលណា​ក្មេង​ជុះ​តិច​ជាង ឬ​ស្មើ២ដង/សប្តាហ៍ ឬ​លាមក​កូន​ជុះ​មាន​ទំហំ​ខុស​ធម្មតា ​និង​រឹង​ខុស​ធម្មតា មាន​ន័យ​ថា កូន​មាន​ជំងឺ​ទល់​លាមក

    ចំពោះ​មូលហេតុ​នាំ​ឲ្យ​ក្មេង​ទល់​លាមក លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូបនេះ​បញ្ជាក់​ថា មិនមែន​មក​ពី​កត្តា​ចំណី​អាហារ​មួយ​មុខ​ទេ គឺ​មាន​កត្តា​រួមផ្សំ​ច្រើន​យ៉ាង។

    ១. មាន​ជំងឺ

    កាលណា​ក្មេង​មាន​ជំងឺ ដូចជា​ជំងឺ​ពោះវៀន​រីក​ធំ​ពី​កំណើត អាច​មាន​ដុំ​សាច់​នៅ​ក្នុង ឬ​ក្រៅ​ពោះវៀន សង្កត់​ពោះវៀន នាំ​ឲ្យ​ការ​បញ្ចេញ​លាមក​មិន​ប្រក្រតី ឬ​កូន​អាច​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​មិន​អាច​បញ្ជា​ទៅ​ខួរក្បាល​បាន​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​ទល់លាមក​ដែរ។

    ២. ញ៉ាំ​ទឹក និង​បន្លែ​មិន​គ្រប់គ្រាន់

    ក្រៅ​ពី​មាន​ជំងឺ ផល​វិបាក​ដែល​បណ្តាល​មក​ពី​កត្តា​ចំណី​អាហារ​ក៏​នាំ​ឲ្យ​ក្មេង​ទល់​លាមក​ដែរ។ ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​ថា ក្មេង​មិន​សូវ​ញ៉ាំប​ន្លែ ញ៉ាំ​តែ​សាច់ ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ ជួប​បញ្ហា​ពិបាក​បន្ទោរ​បង់​ញឹក​ញាប់។

    កូនទល់លាមក

    ៣. មិន​សូវ​មាន​សកម្ម​រាងកាយ

    ការ​ធ្វើ​សកម្មភាព​រាងកាយ​ក៏​ពាក់ព័ន្ធ​នឹង​បញ្ហា​ទល់​លាមក​ដែរ ដូចជា​ក្មេង​មិន​សូវ​មាន​សកម្មភាព មួយ​ថ្ងៃៗ​អង្គុយ​មើល​តែ​ទូរទស្សន៍ លេង​ទូរស័ព្ទ ឬ iPad ក៏​ជា​កត្តា​ប្រឈម​ធ្វើ​ឲ្យ​ទល់​លាមក​ដូចគ្នា។

    ៤. ទប់​លាមក​ញឹក​ញាប់

    ជា​ធម្មជាតិ​របស់​ក្មេង ចូល​ចិត្ត​លេង​ច្រើន ហើយ​កាលណា​បាន​លេង​ច្រើន​សប្បាយ ​ពេល​ឈឺ​ជុះ ពួក​គេមិន​ទៅ​ជុះ​ភ្លាមៗ​នោះ​ទេ ជក់​លេង ខំប្រឹង​ខ្ជឹប ឬ​ទប់​លាមក។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ពេល​ឈឺ​ជុះ​ធម្មតា ក្មេង​មិន​ទៅ​ជុះ ខំប្រឹង​ទប់​មួយ​ស្របក់ ទៅ​ជា​លែង​ឈឺ​ជុះ​វិញ ហើយ​កាលណា​ទប់​លើកទី១ ទី២ ធ្វើ​ឲ្យ​លាមក​កាន់​តែ​ធំ កាន់​តែ​រឹង ពេល​ទៅ​ជុះ​មែន​ទែន​ធ្វើ​ឲ្យ​ឈឺ នាំ​ក្តៀន​ញឹកញាប់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម