– ត្រូវបំបៅកូនក្នុងបរិមាណសមរម្យ យឺតៗ ប៉ុន្តែត្រូវឲ្យកូនបៅឲ្យបានញឹកបន្តិច។ ការញ៉ាំក្នុងបរិមាណតិចតួច ជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អ និងជួយការពារកុំឲ្យអាហារទាំងនោះច្រាលចេញពីក្នុងក្រពះវិញបានដែរ។ ពេលឲ្យអាហារកូនយើងអាចជួយគោះខ្នងកូនតិច ដើម្បីជួយសម្រួលដល់ចលនារបស់អាហារបាន។
៣– រាក
ក្មេងដែលរាក គឺភាគច្រើនបណ្ដាលមកពីវីរុស ហើយវីរុសនោះច្រើនជាពពួក Rotavirus។ វីរុសនេះភាគច្រើនលេចចេញក្នុងខែរងារ ហើយច្រើនកើតលើក្មេងមានអាយុចន្លោះពី៦ ទៅ ២៤ខែ។ រឿងដែលយើងត្រូវធ្វើពេលកូនចាប់ផ្ដើមមានវីរុសនេះច្រើន គឺត្រូវឲ្យកូនផឹកទឹកឲ្យបានច្រើន។ ដើម្បីដឹងរោគវិនិច្ឆ័យឲ្យបានច្បាស់ គ្រូពេទ្យត្រូវតែពិនិត្យលាមករបស់ក្មេង។
ប្រសិនបើក្មេងនៅបន្តរាកលើសពី ពីរឬបីសប្ដាហ៍ ប៉ុន្តែក្មេងមិនមានសញ្ញាក្ដៅខ្លួន ឬសញ្ហាអ្វីផ្សេង នោះអាចបណ្ដាលមកពីក្មេងអាលែកហ្ស៊ីជាមួយទឹកដោះគោហើយ។ រោគសញ្ញានៃបញ្ហាអាលែកហ្ស៊ីជាមួយទឹកដោះគោមានដូចជា រាកមានទឹកច្រើន (មានពេលខ្លះមានជាប់ឈាម ឬទឹករំអិលមកជាមួយ) ឈឺចុកក្នុងពោះ ឆ្អល់ពោះជាពិសេសពេលក្មេងបន្ទោបង់ និងអាចឡើងកន្ទួលរមាស់លើស្បែក។ ក្នុងករណីនេះ យើងត្រូវយកកូនទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការណែនាំល្អៗ និងប្រើប្រាស់ថ្នាំសម្រាប់ដោះស្រាយបញ្ហាអាលែកហ្ស៊ីនេះបានត្រឹមត្រូវ។