backup og meta

កូនមានមេរោគក្នុងទឹកនោម អាចបណ្ដាលមកពីស្លៀកខោទឹកនោមយូរៗពេក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 01, 2020

    កូនមានមេរោគក្នុងទឹកនោម អាចបណ្ដាលមកពីស្លៀកខោទឹកនោមយូរៗពេក

    ចាប់តាំង​ពី​កូន​កើត​មក​ភ្លាម​ម៉ាក់​ៗ​ប្រាកដជា​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​ភ្លែត ហើយ​ក្មេង​ខ្លះ​បន្ត​រហូត​ដល់​អាយុ ៣-៤ ឆ្នាំ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹងថា​ការ​ស្លៀក​ខោ​ទឹកនោម​នេះ​ ត្បិត​តែ​ជួយ​សម្រាល​ការ​បោក​គក់​កន្ទប​កំណាត់ តែ​បើ​មិន​បាន​ផ្លាស់ប្ដូរ​ញឹកញាប់​នាំឲ្យ​កូន​កើត​ជំងឺ​ធ្ងន់ធ្ងរ​មួយ​នេះ គឺមេរោគចូលក្នុងផ្លូវទឹកនោម។

    ជំងឺ​មេរោគចូល​ក្នុង​ផ្លូវទឹក​នោម របស់​កូន​តូច​មកពី​មាន​ការ​រលោក​នៅតាម​ផ្លូវ​បង្ហូរ​នោមចូលដល់បង្ហួរ​នោម ផ្លោក​នោម និងដល់​តម្រង​នោម   ហើយ​ការ​រលាក​អស់​ទាំង​នោះ​បណ្ដាល​មកពី​ឆ្លង​មេរោគ។ ចំណែក​មូលហេតុ​មាន​ច្រើន​យ៉ាង ក្នុង​នោះ​ការ​ស្លៀក​ខោ​ទឹកនោម​យូរ​ម៉ោង​មិន​ទាន់​ប្ដូរ ក៏​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​ទៅ​ក្នុង​ទឹកនោម​​ផង​ដែរ ហើយ​ចំពោះ​ក្មេង​ស្រី​ងាយ​នឹង​ឆ្លង ឬ​រលាក​ជាង​ក្មេង​ប្រុស។

    មូលហេតុ​ដែល​ខោ​ទឹកនោម​នាំឲ្យ​កើត​ជំងឺ​មេរោគ​ក្នុង​ទឹក​នោម ព្រោះ​មាន​ម៉ាក់​ៗ​ខ្លះ​ទុក​ឲ្យ​កូន​បន្ទោបង់ ឬ​នោម​ក្នុង​ខោ​មួយ​យប់​ទល់​ភ្លឺ​ជាង ១០ ម៉ោង​ឯណោះ។ មួយ​ទៀត​មនុស្ស​ធំ​ដែល​ឈឺ​នោម​យប់​ឡើង តែ​ខ្ជិល​ក្រោក​ទៅ​នោម​ក៏​នាំឲ្យ​រលាក ឬ​ឆ្លង​មេរោគ​ទៅ​តំបន់​ផ្លូវទឹកនោម​នោះ​ដែរ ឬ​អ្នក​ដែល​មិន​សូវ​ផឹក​ទឹក សុទ្ធតែ​ប្រឈម​មុខ​នឹង​ជំងឺ​មួយ​នេះ។

    ថែទាំកូន

    រីឯ​មូលហេតុ​ដទៃ​ទៀត​នាំឲ្យ​កូន​មាន​មេរោគ​ក្នុង​ទឹកនោម​ដូចជា កូន​ប្រើ​ថ្នាំ​ផ្សះ​ប្រភេទ​ខ្លាំង​ច្រើន​ពេក ដើម្បី​ព្យាបាល​ជំងឺ​ផ្សេង តែ​វា​ទៅ​សម្លាប់មេរោគល្អ (normal flora ) នៅ​តំបន់​ផ្លូវ​ភេទ ដូចនេះ​វា​ងាយ​នឹង​ឲ្យ​បាក់តេរី​អាក្រក់​ចូល ឬ​ក្មេង​ដែល​មានទំរង់ផ្លូវទឹកនោម​មិន​ប្រក្រតី​ក៏​អាច​ងាយ​រលាក​នៅ​ផ្លូវ​បង្ហូរ​នោម​ដែរ។

    ចំពោះរោគសញ្ញាវិញមានដូចជាក្ដៅខ្លួន ទឹកនោមពណ៌ខុសប្រក្រតី ពិបាកក្នុងការនោម យំស្រែកដោយសារឈឺចាប់ពេលនោម ជាដើម។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ម៉ាក់​ៗ​ដែល​មាន​កូន​ស្រី​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​បំពង់​បង្ហួរ​នោម​ខាង​ក្រៅ​ខ្លី​ជាង​ក្មេង​ប្រុស ជាពិសេស​ពេល​បន្ទោបង់​លាមក​អាច​ជាប់​ប្រតាក​ជាប់​ប្រដាប់​ភេទ។ ដូចនេះ​ពេល​ឃើញ​កាយវិការ​កូន​មិន​ប្រក្រតី​ណា​មួយ ម៉ាក់ប៉ា​ត្រូវ​ឆែក​ថា​កូន នោម ឬ​ជុះ ដើម្បី​កុំឲ្យ​វា​ផ្អាប់​ទុក និង​កកិត​ជាមួយ​ស្បែក​បរិវេណ​នោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម