backup og meta

ក្មេងកើតជំងឺគ្រុនឈាមម្តងហើយ អាចកើតទៀតទេ?

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត យ៉ានណែត ឧត្តមដាញ៉ែល · ជំងឺឆ្លង · បន្ទប់ពិគ្រោះព្យាបាល ឧត្តមដាញ៉ែល


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 09, 2023

    ក្មេងកើតជំងឺគ្រុនឈាមម្តងហើយ អាចកើតទៀតទេ?

    មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតតាមរយៈការខាំបឺតជញ្ជក់ឈាមដែលមានមេរោគគ្រុនឈាម។ ចំពោះក្មេងៗឧស្សាហ៍កើតជំងឺនេះញឹកញាប់ ពិសេសនៅរដូវភ្លៀងធ្លាក់នេះឯង ដែលសម្បូរមូសខ្លា។ តើក្មេងដែលកើតជំងឺគ្រុនឈាមម្តងហើយ អាចកើតម្តងទៀតទេ?

    សំណួរនេះ លោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ ឆ្លើយតបថា ក្មេងអាចកើតជំងឺគ្រុនឈាមលើសពី ១ ដង អាច ២ ដង ៣ ដង ឬ ៤ ដងក៏មាន។ លោកវេជ្ជបណ្ឌិតបន្តថា មេរោគគ្រុនឈាមមានដល់ទៅ ៤ ប្រភេទឯណោះ គឺប្រភេទ DENV-1, DENV-2, DENV-3 និង DENV-4 ដែលក្នុងចំណោម ៤ ប្រភេទនេះ ក្មេងអាចកើតគ្រុនឈាមប្រភេទណា ១ នៅពេលនេះ ឯពេលក្រោយ (យ៉ាងតិច៦ខែ) អាចកើតគ្រុនឈាមផ្សេងទៀត។ តែលោកវេជ្ជបណ្ឌិតសង្កត់ធ្ងន់ថា ជាទូទៅពេលក្មេងកើតគ្រុនឈាមម្តងហើយ អាចមានភាពស៊ាំនឹងការឆ្លងមេរោគគ្រុនឈាមលើកទី ២ បាន។

    វេជ្ជបណ្ឌិត ហេង សុទ្ធី
    វេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    នៅពេលសួរថា តើក្មេងដែលកើតជំងឺគ្រុនឈាមលើកទី២ ជាប្រភេទជំងឺគ្រុនឈាមដែលធ្លាប់កើតពីមុន ឬយ៉ាងណា? លោកវេជ្ជបណ្ឌិតឆ្លើយថា ប្រភេទផ្សេងគ្នា ជំងឺគ្រុនឈាមប្រភេទដដែលមិនអាចកើតឡើងលើក្មេងម្តងទៀតនោះទេ កើតជំងឺគ្រុនឈាម ១ ប្រភេទ គឺភាពស៊ាំរបស់វាមួយជីវិត។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    – លោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផានៅ រាជធានីភ្នំពេញ បានឱ្យដឹងថា ក្មេងអាចកើតជំងឺគ្រុនឈាមលើសពី ១ ដង អាច ២ ដង ៣ ដង ឬ ៤ ដងក៏មាន។
    – មេរោគគ្រុនឈាមមានដល់ទៅ ៤ ប្រភេទឯណោះគឺ៖
    • ប្រភេទ DENV-1
    • ប្រភេទ DENV-2
    • ប្រភេទ DENV-3
    • ប្រភេទDENV-4

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជបណ្ឌិត យ៉ានណែត ឧត្តមដាញ៉ែល

    ជំងឺឆ្លង · បន្ទប់ពិគ្រោះព្យាបាល ឧត្តមដាញ៉ែល


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម