backup og meta

ក្មេងតូចៗឧស្សាហ៍ហើមពោះ មកពីមូលហេតុសំខាន់ប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 27, 2020

    ក្មេងតូចៗឧស្សាហ៍ហើមពោះ មកពីមូលហេតុសំខាន់ប៉ុន្មាននេះ

    ទារក​មួយ​ចំនួន​ជួប​អាការៈ​ហើម​ពោះ​ញឹក​ញាប់ ដែល​បញ្ហា​នេះលោក​ស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center ថា អាច​បណ្តាល​មក​ពី​ផល​វិបាក​ជំងឺ​រលាក​ពោះវៀន ពិសេស​របប​អាហារ​របស់​ម្តាយ និង​កូន។

    លោកស្រី​វេជ្ជបណ្ឌិត​ថា បើ​ទារក​ម៉ឹម​ដោះ​ម្តាយ ហើយ​ជួប​អាការៈ​ហើម​ពោះ​នោះ អាច​មក​ពី​របប​អាហារ​ម្តាយ ដែល​ញ៉ាំ​អាហារ​ផ្អាប់ ជូរ ផ្អូម ញ៉ាំ​បន្លែ​ឆៅ ផឹក​ថ្នាំ​ខ្មែរ ឬ​ស្រា​ត្រាំ ហើយ​មក​បំបៅ​ដោះ​កូន ពេល​កូន​ម៉ឹម​ចូល​ទៅ ធ្វើ​ឲ្យ​កូន​ហើម​ពោះ ឬ​រលាក​ពោះវៀន។ ចំពោះ​កូន​ធំ ដែល​អាច​ញ៉ាំ​អាហារ​បាន​វិញ អាច​មក​ពី​ការ​ទាស់​ចំណី ញ៉ាំ​ចំណី​អាហារ​មិន​ស្អាត ដោយមេរោគ ញ៉ាំ​បន្លែ​ឆៅ ឬ​ក៏​មក​ពី​អាលែកហ្ស៊ី​នឹង​សារធាតុ​ណា​មួយ​នៅ​ក្នុង​ចំណី​អាហារ។

    “ខ្ញុំ​ធ្លាប់​ជួប​ដែរ កូន​ហ្នឹង​បៅ​ដោះ​ម្តាយ​ផឹ​កថ្នាំ​ខ្មែរ ដោយសារ​យើង​ជឿ​គ្រប់​គ្នា​ផឹក​ថ្នាំខ្មែរ​ ស្រាថ្នាំ ធ្វើ​ឲ្យ​ឆ្អិន​សរសៃ​ម្តាយ សម្បូរ​ទឹកដោះ​ឲ្យ​កូន​ម៉ឹមអ៊ីចឹង តែ​តាម​ពិត​ជា​គ្រឿង​ពុល​ទេ ពេល​ដែល​យើង​បំបៅ​ដោះ​កូន ធ្វើ​ឲ្យ​កូន​ទៅ​​ជា​ហើម​ពោះ រលាក​ពោះ​វៀន “។ លោកស្រី​វេជ្ជបណ្ឌិត​រៀប​រាប់។

    ពេល​កូន​ហើម​ពោះ​ត្រូវ​ធ្វើ​ម៉េច?

    តាម​ទម្លាប់ ពេល​កូន​មាន​អាការៈ​ហើម​ពោះ យើង​តែង​តែ​យក​ប្រេង​កូឡា​មក​លាប​រឹត​លើ​ពោះ តែ​លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​ខាង​លើ​អះអាង​ថា ការ​លា​បប្រេង​កូឡា​វិញ មិន​មាន​ការ​សិក្សា​បញ្ជាក់​ថា អាច​បំបាត់​​អាការៈ​ហើម ឆ្អល់​ពោះ​នោះ​ទេ។ លោកស្រី​វេជ្ជ​បណ្ឌិតបញ្ជាក់​ថា ការ​លាប​ប្រេង​កូឡា​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ មិន​ត្រឹម​តែ​គ្មាន​បាន​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​សុខភាព​ក្មេង​​ទៀត។ ផល​ប៉ះ​ពាល់​នៃ​ការ​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​អាយុ​ក្រោម ២ឆ្នាំ មាន ទី១ ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្លូវដង្ហើម ធ្វើ​ឲ្យ​ក្មេង​ពុល ទី១ ប៉ះ​ពាល់​ដល់​ខួរ​ក្បាល ធ្វើ​ឲ្យ​ក្មេង​អាប់​ប្រាជ្ញា និងទី៣ ធ្វើ​ឲ្យ​ក្មេង​មាន​បញ្ហា​ស្បែក។

    ចំពោះវិធីការ​ព្យាបាល​អាការៈ​ហើម​ពោះត្រឹមត្រូវ គឺ​ទៅ​តាម​មូលហេតុ​ជាក់​ស្តែង បើ​មក​ពី​ចំណី​អាហារ​ម្តាយ យើង​ត្រូវ​ផ្លាស់​ប្តូរ​របប​អាហារ បើ​មក​ពី​ផឹក​ថ្នាំ​ខ្មែរ ម្តាយ​ត្រូវ​បញ្ឈប់​ភ្លាម។ ចំពោះ​ការ​ព្យាបាល​វិញ គ្រូពេទ្យ​ឯកទេស​កុមារ​រូប​នេះ​ថា គ្រូពេទ្យ​អាច​ឲ្យ​ប្រើ​ថ្នាំ​មួយ​ចំនួន ដើម្បី​ឲ្យ​ដើរ​ខ្យល់​ស្រួល ហើយ​ព្យាបាល​ឫស​គល់ តើ​កូន​ហើម​ពោះ​មក​ពី​អ្វី​ឲ្យ​ប្រាកដ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម