backup og meta

មកពីមូលហេតុអី បានជាក្មេងៗមួយចំនួនក្រោយជាពីរលាកបំពង់ក បែរទៅកើតរាកមួល?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 28, 2020

    មកពីមូលហេតុអី បានជាក្មេងៗមួយចំនួនក្រោយជាពីរលាកបំពង់ក បែរទៅកើតរាកមួល?

    រាក​មួល គឺជា​ជំងឺ​ម្យ៉ាងដែលអាចបង្កឡើងដោយ​ពីប៉ារ៉ាសុីត​ដែល​ហៅថា “អាមីប” ហើយ​ជំងឺ​នេះ​ដែរ​បណ្ដាល​ឲ្យលាមក​មាន​ឈាម ឬ​មាន​សម្បោរ ក្តៅខ្លួន រងារញា៉ក់ និងចុកពោះ និង​បន្ទោបង់​ញឹកញាប់​ចាប់ពី ៤-៦ដង ដែល​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​សភាព​ហេវហត់ បាក់  និង​អស់​កម្លាំង​ខ្លាំង។

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា មាន​មូលហេតុ​ជាច្រើន​ដែល​បណ្ដាល​ឲ្យ​កើតជំងឺរាកមួលនេះដែរ ហើយ​ក្នុង​នោះក៏បណ្តាលមកពីមេរោគជាច្រើនទៀតដែលបង្កឡើងដោយ​​ជំងឺ​រលាក​បំពង់​ក អាចធ្វើឲ្យក្អកមានស្លេស្ម និងក្មេងៗតូចៗលេបចូលទៅក្នុងពោះ ក៏​ជាដើមហេតុនាំឲ្យរាក​មួល​ដែរដោយព្រោះគេមិនចេះខាកស្តោះចេញមកក្រៅ។

    ​ពេល​រាក​មួល​មាន​សម្បោរ​លាយ​ឈាម អាចមាន​រយៈពេល ៥-៧ ថ្ងៃ​ទើប​អាច​ចាប់ផ្ដើមជា​សះស្បើយ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា កូន​ដែល​កើត​ជំងឺ​រាក​មួល​នេះ ព្យាបាល​ដោយ​លេប​ថ្នាំ​ពី ២-៣ ថ្ងៃ​ដំបូង​មិន​ទាន់​ឃើញធូរស្រាល​ច្រើនទេ គ្រាន់តែ​ទប់ស្កាត់​មិន​ឲ្យ​អាការៈកាន់តែ​ធ្ងន់​ទៅ ដោយ​មិន​ឲ្យ​រាក​ច្រើនដងប៉ុណ្ណោះ ហើយ​យើង​ត្រូវ​ព្យាយាម​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា​ ១ សប្ដាហ៍ទើប​អាការៈ​ប្រសើរ​បន្តិច​ម្ដងៗ ជាពិសេស​គឺ​ការ​ឲ្យ​កូន​ផឹក​ទឹក​ច្រើន ទើប​អាការៈ​មិន​ដុនដាប បាក់កម្លាំង ខ្សោយ និងបាត់បង់ជាតិទឹកច្រើន។

    ដូច្នេះហើយបានជាអាចសង្កេតឃើញថា កូន​ដែល​ជា​សះស្បើយ​ពី​ផ្ដាសាយ ឬ​រលាក​បំពង់ក ប៉ុន្មាន​ថ្ងៃ​មក ទើប​រក​ឃើញមាន​កើត​ជំងឺ​រាក​មួល​ហើយ​អ្នកជំងឺ​មិន​ត្រឹម​តែ​ឈឺចាប់​ក្នុង​ពោះ​ទេថែមទាំងនាំឲ្យ​រលាក​គូទ​ទៀតផងដោយសារតែកូនជុះច្រើនដង។ រាក​មួល​ក្រៅពីកត្តាបង្កឡើងដោយសារ​រលាក​បំពង់ក ការ​ទទួលទាន​ចំណី​អាហារ​គ្មាន​អនាម័យ ទឹកមិនស្អាត រស់នៅ​កខ្វក់ ក៏​នាំឲ្យកូនកើត​រាក​មួល​ដូចគ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម