backup og meta

ផលប៉ះពាល់រយៈពេលវែង-ខ្លី លើក្មេងខ្វះអាហារូបត្ថម្ភស្រួចស្រាល់​ មិនបានព្យាបាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 10, 2020

    ផលប៉ះពាល់រយៈពេលវែង-ខ្លី លើក្មេងខ្វះអាហារូបត្ថម្ភស្រួចស្រាល់​ មិនបានព្យាបាល

    មិន​មែន​ក្មេង​គ្រប់​រូប​កើត​មក​សុទ្ធ​តែ​មាន​សុខភាព​ល្អ​នោះ​ទេ ព្រោះ​មាន​អា​អូន​មួយ​ចំនួន​កើត​មក​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។ ក្មេង​ៗ​ដែល​ខ្វះ​អាហារូបត្ថម្ភ សភាព​ស្គម​ស្គាំង លូត​លាស់​មិន​ល្អ​ដូច​ក្មេង​ធម្មតា​ទេ និង​ប្រឈម​ផល​ពិបាក​ច្រើន​ថែម​ទៀត។

    យោង​តាមខិតប័ណ្ណផ្សព្វផ្សាយរបស់​ក្រសួងសុខាភិបាល និង​អង្គការដៃគូបាន​ឲ្យ​ដឹង​ថា ក្មេង​តូចៗ​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាល់​ធ្ងន់ធ្ងរ អាច​ទទួល​រង​គ្រោះ​ថ្នាក់​ច្រើន ហើយ​ក្នុង​នោះ​ដែរ កុមារ​អាច​ទទួល​ផល​ប៉ះពាល់​រយៈ​ពេល​ខ្លី និង​រយៈ​ពេល​វែង​ដូច​ជា៖

    ផល​ប៉ះពាល់​រយៈ​ពេល​ខ្លី៖

    – ខ្សោយ​សតិ​បញ្ញា និង​រៀន​មិន​ពូកែ

    – មាន​ជំងឺ

    – ប្រឈម​នឹង​ការ​ស្លាប់​ខ្ពស់។

    ផល​ប៉ះពាល់​រយៈ​ពេល​វែង (បើ​កុមារ​នៅ​មាន​ជីវិត)

    – ការ​សិក្សា​របស់​ក្មេង​មិន​ល្អ

    – ពេល​ធំ​ឡើង គ្មាន​គំនិត​ច្នៃ​ប្រឌិត និង​រក​ប្រាក់​ចំណូល​បាន​តិច

    – ​ប្រឈម​មុខ​ខ្ពស់​ជាមួយ ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា ទឹក​នោម​ផ្អែម និង​បញ្ហា​មុខ​ងារ​សរសៃ​ឈាម​បេះដូង

    -​ អាយុ​ជា​មធ្យម​របស់​កុមារ​ខ្លី​ជាង​ការ​រំពឹង​ទុក

    – ពេល​ស្ត្រី​មាន​ផ្ទៃពោះ ទារក​អាច​ប្រឈម​មុខ​ខ្លាំង​នឹង​គ្រោះ​ថ្នាក់ ហើយ​ទារក អាច​មាន​ទម្ងន់​មិន​គ្រប់​គីឡូ​ពេល​កើត។

    ស្រប​គ្នា​នេះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល កូន​ៗ​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ នោះ​ក្មេងៗ​នឹង​ទទួល​បាន​ប្រយោជន៍​ដូច៖

    -​ កុមារ​នឹង​ជា​សះ​ស្បើយ​ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាល់​ធ្ងន់ធ្ងរ និង​ពី​ជំងឺ​ផ្សេងៗ

    – ការ​លូត​លាស់​រាង​កាយ និង​សតិ​បញ្ញា​របស់​កុមារ

    – ក្មេង​នឹង​មាន​អនាគត​ភ្លឺ​ស្វាង។ល។

    បន្ថែម​ពី​លើ​នេះ ក្រសួងសុខាភិបាល​បាន​ណែនាំ ដល់​ម៉ាក់ប៉ា ឬ​អាណាព្យាបាល​គ្រប់​រូប​ថា ប្រសិន​បើ​សង្កេត​ឃើញ​ថា កូនៗ​មាន​សញ្ញា​ បៅ​មិន​បាន មាន​ជំងឺ ឬ​ល្ហិតល្ហៃ ត្រូវ​យក​អា​អូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម