backup og meta

ហេតុផលម៉ាក់ប៉ា មិនគួរឲ្យកូនតូចៗញ៉ាំនំកញ្ចប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 14, 2020

    ហេតុផលម៉ាក់ប៉ា មិនគួរឲ្យកូនតូចៗញ៉ាំនំកញ្ចប់

    អាណា​ព្យាបាល​មួយ​ចំនួន​បាន​​ឲ្យ​កូន​តូច​ៗ​ញ៉ាំ​នំ​កញ្ចប់​ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់។ ចំពោះ​បញ្ហា​នេះ​ដែរ​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា វា​នឹង​គ្មាន​គ្រោះថ្នាក់ ប្រសិនបើ​ម៉ាក់ប៉ា​អាច​គ្រប់គ្រង​ការ​ញ៉ាំ​អាហារ​បែប​នោះ​បានក្នុង​ចំនួន​តិចតួច​បំផុត។

    ប៉ុន្តែ​ប្រសិនបើ​អនុញ្ញាត​ឲ្យ​ញ៉ាំ​រាល់ថ្ងៃ​ ពិតជា​គ្រោះថ្នាក់​ខ្លាំង​ ព្រោះ​នំ​អស់​ទាំង​នោះ​មិន​ត្រឹម​គ្មាន​សារធាតុ​ចិញ្ចឹម​ប៉ុណ្ណោះ​ទេ គ្រឿង​ផ្សំ​ដែល​លាយ​ជាមួយ​ក៏​សុទ្ធ​សឹង​ជា​គ្រឿង​មិន​សូវ​មាន​គុណភាព​ល្អ ដោយសារ​តម្លៃ​ផលិតផល​ទាប​ពេក គ្រឿងផ្សំ​មិន​អាច​ប្រើ​របស់​ល្អ​ឡើយ។

    វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា នំ​កញ្ចប់​ទាំង​នោះ​មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម​ចំពោះ​ការ​លូតលាស់​របស់​ក្មេង​ជា​រឿង​មិន​សូវ​ធំដុំ​ឡើយ។ អ្វី​ដែល​គ្រោះថ្នាក់​គឺ​ការ​វេច​ខ្ចប់​របស់​ផលិតផល​ទាំង​នោះ ព្រោះ​ខ្ចប់​ដោយ​ថង់​ប្លាស្ទិក ហើយ​ការ​ជញ្ជូន​គ្មាន​ស្តង់ដារ ដោយ​ដឹក​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំង គ្មាន​ការ​បិទបាំង នាំឲ្យ​ជាតិ​ជ័រ​នៃ​ថង់​ទាំង​នោះ សាយភាយ​ចូល​ទៅ​ក្នុង​នំ ពេល​ញ៉ាំ​ទៅ​នឹង​នាំ​ឲ្យ​ជួប​បញ្ហា។

    ទោះ​ជា​កម្ដៅ​ថ្ងៃ​មិន​ខ្លាំង​ដូច​ភ្លើង​ចង្ក្រាន តែ​វា​នៅតែ​អាច​បញ្ចេញ​សារធាតុ​គី​មី​ចូល​ទៅ​ក្នុង​នំ​ដែរ គ្រាន់តែ​បរិមាណ​តិច ហើយ​បើ​កូន​ញ៉ាំ​រាល់ថ្ងៃ​សារធាតុ​គីមី​ទាំង​នោះ​នឹង​ទៅ​ប្រមូល​ផ្ដុំ​ក្នុង​ខ្លួន។ យូរ​ៗ​អាច​បង្ក​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម ទឹកនោម​ប្រៃ ឬ​ឈាន​ដល់ជំងឺ​មហារីក​បំពង់ក  បេះដូង តម្រង​នោម។

    ចំណែក​រសជាតិ​របស់​វា​មាន​ប្រៃ ផ្អែម និង​ជាតិ​ខ្លាញ់​ដែល​យើង​មិន​ដឹង​ពី​ប្រភព​នៃ​គ្រឿង ដែល​នេះ​ហើយ​ជា​រឿង​គួរឲ្យ​ខ្លាច។ ដូចនេះ​បើ​ចង់​ទិញ​ឲ្យ​កូន​ញ៉ាំ​ត្រូវ​មើល​កន្លែង​លក់ដូរជាមុន​សិន ថា​មាន​ផាសុកភាព​ត្រឹមត្រូវ​ដែរ ឬ​ទេ និង​​ពិនិត្យ​លើកាលបរិច្ឆេទ​ផលិត​ផង ខ្លាច​ជា​ទំនិញ​ហួស​កំណត់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម