backup og meta

ឆ្ងល់អត់ហេតុអ្វីជំងឺម៉េឡូអ៊ីតដូស ភាគច្រើនកើតឡើងតែរដូវភ្លៀងធ្លាក់ ឬទឹកជំនន់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 23, 2020

    ឆ្ងល់អត់ហេតុអ្វីជំងឺម៉េឡូអ៊ីតដូស ភាគច្រើនកើតឡើងតែរដូវភ្លៀងធ្លាក់ ឬទឹកជំនន់?

    ជំងឺ​ម៉េឡូអ៊ីតដូស (Melioidosis) គឺជា​ជំងឺ​ឆ្លង​ដែល​បណ្ដាល​មក​ពី​បាក់តេរី​ម្យ៉ាង​រស់​នៅ​ក្នុង​ដី និង​ទឹក​ឈ្មោះ បូក​ខូលដេរ្យ៉ា ផ្សឺដូម៉ាឡី (Burkholderia pseudomallei) ដែល​កើត​ឡើង​នៅ​អាស៊ី​តំបន់​ត្រូពិក ព្រោះ​មាន​អាកាសធាតុ​ក្ដៅ​សើម​ងាយ​ស្រួល​ជួយ​ឲ្យ​មេរោគ​កកើត និង​លូតលាស់។

    លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​ឆ្លង​រោគ​តាមរយៈ ការ​ជ្រៀត​ចូល​នៃ​មេរោគ​នៅ​តាម​កន្លែង​ដែល​ស្បែក​មាន​ការ​ដាច់​រលាត់ តាម​រយៈ​ផ្លូវ​ដង្ហើម ឬ​តាម​រយៈ​ផ្លូវ​អាហារ។ ចំពោះ​រោគសញ្ញាដែល​បញ្ជាក់​ថា​នរណា​កើត​ជំងឺ​ម៉េឡូអ៊ីតដូស​នេះ វា​ចេញ​តាម​កន្លែង​បង្ក​រោគ ​មាន​ន័យ​ថា​ប្រសិនបើ​ស្បែក​មាន​បញ្ហា​ដាច់​រលាត់ ហើយ​ឆ្លង​វា​អាច​បង្ក​រោគ​ម្ដុំ​ស្បែក​នោះ​ធ្វើឲ្យ​ឈឺ ក្ដៅ ហើម រលួយ រលាក​ជាដើម។ បើ​វា​ឆ្លង​តាម​ច្រមុះ​វា​មាន​បង្ក​ឲ្យ​រលាក​សួត ហើយ​មិន​ថា​ចូល​តាម​ផ្លូវ​ណា​ទេ ពេល​ចូល​ដល់​ចរន្ត​ឈាម​វា​បង្ក​គ្រោះថ្នាក់​ចំពោះ​សុខភាព។ ជាទូទៅ​ពេល​ឆ្លង​ចូល ៤-៦ សប្ដាហ៍​ទើប​ចេញ​រោគសញ្ញា ហើយ​សម្រាប់​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ ២-៣ ខែ​ទើប​ចេញ​រោគសញ្ញា។

    វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា រោគវិនិច្ឆ័យ​ត្រូវ​បាន​បញ្ជាក់​ដោយ​ការ​បណ្ដុះ​មេរោគ ដែល​មាន​នៅ​ក្នុង​ឈាម ខ្ទុះ ទឹកនោម និង​សំណាក​ផ្សេងៗ។ ដូចនេះ​ដើម្បី​ចៀសវាង​កើត​ជំងឺ ម៉េឡូអ៊ីតដូស​ត្រូវ​ផឹក​ទឹក​ដែល​ដាំ​ពុះ ហើយ​ប្រទេស​កម្ពុជា​កំពុងតែ​ជួប​ប្រទះ​បញ្ហា​ធ្លាក់​ភ្លៀង និង​ទឹក​ជំនន់​ទៀត​នោះ​សូម​កុំ​លេង​ទឹក ព្រោះ​ទឹក​គគ្រិច​មាន​ទាំង​សំរាម និង​លាមក​ដែល​កង្វក់ ងាយ​ឲ្យ​មេរោគ​រស់នៅ​បាន។

    ចំពោះ​កុមារ​នៅ​កម្ពុជា​តាម​ទី​ជនបទ ដែល​ភាគ​ច្រើន​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ​រួមមាន ព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និង​សៀមរាប​ជាដើមដែល​ឈឺ​ជំងឺ​នេះ​ក្នុង​រដូវ​ទឹក​ជំនន់ ឬ​រដូវ​ភ្លៀង​ធ្លាក់ ព្រោះ​មេរោគ​អាច​រស់នៅ​ក្នុង​ទឹក​ ឬ​ដី​ភក់​សើម​ៗ​បាន។ លោក​បាន​បញ្ជាក់​ទៀត​ថា ទោះជាម៉េឡូអ៊ីតដូសកើតភាគច្រើន​លើ​កុមារ​ក៏​ពិត​មែន តែ​សម្រាប់​អ្នក​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ដូចជា​អ្នក​ជំងឺ​មហារីក ទឹកនោមផ្អែម ឬ​អ្នក​មាន​ជំងឺរ៉ាំរ៉ៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម