backup og meta

បើម៉ាក់ប៉ាចេះសម្គាល់ល្អ! សញ្ញាហើមពោះលើទារក មាន និងគ្មានគ្រោះថ្នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 17, 2020

    បើម៉ាក់ប៉ាចេះសម្គាល់ល្អ! សញ្ញាហើមពោះលើទារក មាន និងគ្មានគ្រោះថ្នាក់

    ជា​រឿយៗ បញ្ហា​ហើម​ពោះ​កើត​ឡើង​លើ​ទារក​ដោយ​សារ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អា​អូន​នៅ​ខ្ចី និង​លេប​ខ្យល់​ចូល​ទៅ​ក្នុង​ពោះ​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ។ ចំណែក​ឯ​ក្មេង​ខ្លះ អាច​ហើម​ពោះ​ដោយ​សារ​ផល​រំខាន​ពី​អាហារ​ដែល​ម៉ាក់​ៗ​ញ៉ាំ ឬ​គ្រឿង​ផ្សំ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​មួយ​ចំនួន។

    និយាយ​ដល់​បញ្ហា​ហើម​ពោះ​លើ​ទារក​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ភាគ​ច្រើន តែង​តែ​មាន​ការ​ព្រួយ​បារម្ភ​ពេល​ឃើញ​កូន​តូច​របស់​ខ្លួន​មាន​បញ្ហា​ហើម​ពោះ។ ប៉ុន្តែ ការ​ហើម​ពោះ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ទេ។

    ហេតុ​នេះ​ទើប​វេជ្ជបណ្ឌិត​មាន​សញ្ញា​ប័ត្រ​ពី​បារាំង​រូប​នេះ បាន​ណែនាំ​ពី​សញ្ញា​មិន​គ្រោះ​ថ្នាក់ និង​សញ្ញា​អាសន្ន​ទាក់​ទង​នឹង​​បញ្ហា​ហើម​ពោះ​លើ​ទារក​ខ្លះ​ៗ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បារម្ភ​របស់​ម៉ាក់​ប៉ា​គ្រប់​រូប​ដែល​មាន​កូន​តូច​ដូច​ជា៖

    ១.សញ្ញា​នៃ​ការ​ហើម​ពោះ​មិន​បង្ក​បញ្ហា

    • តាម​ពិត​ទៅ ទារក​ពេល​បៅ​ឆ្អែត​តែង​តែ​ឃើញ​ពោះ​ធំ ដូច​ហើម​ពោះ​ដែរ
    • ទារក​យំ​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ខ្យល់​ចូល​ក្នុង​ពោះ​វៀន​ច្រើន​ដែល​ធ្វើ​ឲ្យ​ហើម​ពោះ
    • ទារក​បៅ​ជាមួយ​ដប​ទឹក​ដោះ​គោ​មួយ​ចំនួន​ដែល​ក្បាល​ដប​នោះ​មិន​ជួយ​រាំង​ទប់​ខ្យល់​ក្នុង​ដប​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្យល់​ក្នុង​ដប​ចូល​ក្នុង​ពោះ​វៀន​ច្រើន ធ្វើ​ឲ្យ​កូន​ហើម​ពោះ​ដូច​គ្នា។

    ២.សញ្ញា​នៃ​ការ​ហើម​ពោះ​បង្ក​បញ្ហា​ដល់​កូន

    • ពោះ​ទារក​ហើម​ប៉ោង​ខ្លាំង
    • ក្ដៅ​ខ្លួន
    • ក្អួត​ញឹក​ញាប់
    • លាមក​រាក​ខុស​ធម្មតា ឬ​មាន​ឈាម ឬ​ទល់​លាមក
    • ហើម​ជើង
    • ការ​បៅ​ថយ​ចុះ
    • សន្លឹម​ ដេក​មិន​បើក​ភ្នែក ឬ
    • មិន​រស់​រវើក​ដូច​ធម្មតា។ល។

    ហើមពោះ

    ក្នុង​ករណី​ដែល​អា​អូន​ចេញ​សញ្ញា​អាសន្ន​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ លោក​ស្រី​វេជ្ជបណ្ឌិតណែនាំ​ឲ្យ​ម៉ាក់​ប៉ា យក​កូន​ទៅ​ពិនិត្យ​​ជាមួយ​ពេទ្យ​ជំនាញ​ជំងឺ​កុមារ។ ទោះ​យ៉ាង​ណា ម៉ាក់​ប៉ា​អាច​សម្រួល​បញ្ហា​ហើម​ពោះ​លើ​កូន​តូច​បាន​ដោយ​តិចនិក​សាមញ្ញ​ៗ​នេះ៖

    ទី១.ដាក់​កូន​ដេក រួច​លើក​ជើង​កូន​ដូច​ពេល​ធាក់​កង់

    ទី២.ដាក់​ក្បាល​កូន​ឲ្យ​ខ្ពស់ រួច​ឲ្យ​កូន​ត្អើក​ចេញ​មក

    ទី៣.ម៉ាស្សា​ពោះ​កូន តាម​ទ្រនិច​នាឡិកា ហើយ​បន្ថែម​សម្ពាធ​ទៅ​តាម​ប្រតិកម្ម​កូន

    ទី៤.អាច​ផ្ដល់​ថ្នាំ​បន្តក់​ឲ្យ​កូន (គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន)។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម