backup og meta

មូលហេតុទាំងនេះ ធ្វើឲ្យក្មេងក្តៅខ្លួន តែកុំបារម្ភ មិនមែនជាសញ្ញាជំងឺអីទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 19, 2020

    មូលហេតុទាំងនេះ ធ្វើឲ្យក្មេងក្តៅខ្លួន តែកុំបារម្ភ មិនមែនជាសញ្ញាជំងឺអីទេ

    ការ​ឃ្លុំ​កូន​ហួស​ហេតុ​ពេក កូន​អត់​សូវ​ញ៉ាំ​ទឹក ឬ​នៅ​ក្រោម​កម្តៅ​ថ្ងៃ​យូរ កូន​ទើប​ចាក់​​វ៉ាក់សាំង​ហើយ កូន​ដុះ​ធ្មេញ មូលហេតុ​ទាំង​នេះ​បណ្តាល​ឲ្យ​ក្មេង​ឡើង​កម្តៅ​ក្នុង​ខ្លួន​ខ្ពស់ ឬ​ទៅ​ជា​ក្តៅ​ខ្លួន។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​ពន្យល់​ថា អាការៈ​ទាំង​ខ្លួន​ទាំង​ប៉ុន្មាន​នេះ មិន​មែន​ជា​រោគ​សញ្ញា នៃ​ជំងឺ​អ្វី​មួយ​នោះ​ទេ បច្ចេកទេស​ពេទ្យ គេ​ហៅ​ថា ក្តៅ​ខ្លួន​ដោយសារ​មិន​បង្ក​រោគ។

    ចំណែក​ឯ​ក្តៅ​ខ្លួន​ដោយសារ​បង្ក​រោគ​វិញ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​លើក​ឡើង​ថា អាច​មក​ពី​ពពួក​វីរុស បាក់តេរី អាមីម ប៉ារ៉ាស៊ីត។ ក្តៅ​ខ្លួន​ដោយសារ​ការ​​បង្ក​រោគ​នេះ​ ក្មេង​អាច​រលាក​នៅ​កន្លែង​ណាមួយ​នៃ​រាង​កាយ បើសិន​ជា​រលាក​ផ្លូវ​ដង្ហើម ក្មេង​អាច​រលាក​ច្រមុះ បំពង់ក សួត ទងសួត ត្រចៀក ឯ​បញ្ហា​ផ្លូវ​តម្រង​នោម ក្មេង​អាច​រលាក​ប្លោកនោម បញ្ហាពោះវៀន អាចរលាកពោះវៀន បញ្ហា​ស្បែក អាច​រលាក​ស្បែក ជាដើម។

    ទោះ​យ៉ាងណា​ក៏​ដោយ លោកស្រី​វេជ្ជបណ្ឌិត​ថា ក្តៅ​ខ្លួន​មិន​មែន​ជា​ជំងឺ​នោះ​ទេ ជា​រោគ​សញ្ញានៃ​ជំងឺ​អ្វី​មួយ ឬ​ក៏​បង្ក​រោគ​ណា​មួយ  ហើយ​មិន​មែនឲ្យតែ​កូន​ក្តៅខ្លួន ម៉ាក់ប៉ា​ត្រូវ​តែ​ភ័យ​ស្លន់ស្លោ​​រត់​ទៅ​ពេទ្យ​នោះ​ដែរ។

    កូនក្តៅ​ខ្លួន​ក្នុង​លក្ខខណ្ឌ​បែប​ណា ត្រូវ​ទៅ​ជួប​ពេទ្យ?

    ទី១ ៖ ​កូន​អាយុ​ក្រោម​៦ខែក្តៅ​ខ្លួន ​ ព្រោះ​ក្មេង​អាយុ​ប៉ុណ្ណេះ​អាច​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ច្រើន។

    ទី២៖ កូន​ក្តៅ​ខ្លួន​មិន​អាច​គ្រប់​គ្រង​បាន ក្រោយ​ឲ្យ​ថ្នាំ​ត្រជាក់​រួច វា​អាច​ជា​សញ្ញា​ក្មេង​មាន​បញ្ហា​សុខភាព​អ្វី​ផ្សេង​ទៀត​ក្រោយ​ផ្តល់​ថ្នាំ​ហើយ​មិន​ត្រជាក់​ខ្លួន។

    ទី៣៖ ក្មេង​មាន​អាការៈ​ក្តៅ​ខ្លួន អត់​មាត់ អត់​លេង​ច្រើន គិត​តែ​ពី​គេង​ខុស​ប្លែក​ធម្មតា។

    ទី៤៖ ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ហើយ​មាន​សញ្ញា​ធ្ងន់ធ្ងរ ដូចជា ប្រកាច់ មាន​បញ្ហា​ផ្លូវ​ដង្ហើម ក្អួត។

    តាម​ក្បួន​ពេទ្យ​ក្មេង​ដែល​ឡើង​កម្តៅ​ចាប់ ៣៧,៥ អង្សារសេ​ឡើង​ទៅ ទើប​ហៅ​ថា​ក្តៅខ្លួន។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា កាល​បើ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​កុមារ​ទាន់​ពេល​វេលា ក្មេងក្តៅខ្លួន កម្រ​មាន​បញ្ហា​ធ្ងន់ធ្ងរ ឈាន​ដល់​ស្លាប់​ណាស់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 19, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម