backup og meta

ម៉ឹមម្សៅទឹកដោះគោ អាចធ្វើឲ្យក្មេងងាយរលាកបំពង់កទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 22, 2020

    ម៉ឹមម្សៅទឹកដោះគោ អាចធ្វើឲ្យក្មេងងាយរលាកបំពង់កទេ?

    យើង​ដឹង​ហើយ​ថា ក្មេងៗ​ងាយ​រលាក​បំពង់ក បែប​នេះ​ហើយ​ទើប​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា មក​ពី​ម៉ឹម​ម្សៅ​ទឹកដោះ​គោ បាន​ជា​ក្មេងៗ​ឧស្សាហ៍​រលាក​បំពង់ក។ តើ​ការ​លើក​ឡើង​បែប​នេះ ត្រឹម​ត្រូវ​ទេ?

    បញ្ហា​នេះ​លោកស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ​បក​ស្រាយថា លោកស្រី​ពិតជា​បាន​ឮ​ពី​ការ​លើក​ឡើង​ខាង​លើ រហូត​ដល់​មាន​ម៉ាក់ប៉ា​ដែល​មាន​កូន​ម៉ឹម​ម្សៅ​ទឹកដោះ​គោ បារម្ភ​ខ្លាំង​ពេក សុខ​ចិត្ត​បន្ថយ​បរិមាណ​ទឹកដោះគោ ដោយ​ដាក់​ទឹក ៣លេខ តែ​ដាក់​ទឹក​ដោះ​តែ ២ ទេ។

    ឯ​បញ្ហា ម៉ឹម​ម្សៅ​ទឹក​ដោះគោ អាច​ធ្វើ​ឲ្យ​ក្មេង​ងាយ​រលាក​បំពង់​ក​ទេ? លោកស្រី​ថា មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ណា​បញ្ជាក់​ថា ការ​ញ៉ាំ​ម្សៅ​ទឹកដោះគោ​ឲ្យ​ក្មេង​ងាយ​រលាក​បំពង់​ក​ឡើយ តែ​ពាក់​ព័ន្ធ​នឹង​រឿង​អនាម័យ​វិញ​ទេ ជា​មូលហេតុ​នាំ​ក្មេង​ងាយ​រលាក​បំពង់ក។

    លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូបនេះ​ពន្យល់​ថា ជំងឺ​រលាក​បំពង់ក​បង្ក​ឡើង​ដោយ​មេរោគ អាច​ជា​វីរុស ឬ​បាក់តេរី ដែល​ទុំ​លើ​កដប​ទឹកដោះគោ ឬ​ដៃ ខណៈ​ក្មេង​​កាល​ណា​ធំ​បន្តិច ដៃ​នៅ​មិន​ស្ងៀម​នោះ​ទេ ស្រវា​ចាប់​កាន់​របស់​មក​ដាក់​ក្នុង​មាត់ ឬ​បៀម​ដៃ​ជា​ដើម។

    អះអាង​ស្រដៀង​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ថា តាម​ពិត​ទៅ​នៅ​ក្នុង​ម្សៅ​ទឹកដោះគោ មិន​មាន​សារធាតុអី​ធ្វើ​ឲ្យ​ក្មេង​រលាក​បំពង់​ក​ទេ។ តែ​ក្នុង​ករណី​ដែល​ម៉ឹម​ម្សៅ​ទឹកដោះគោ​ហើយ ម៉ាក់ប៉ា​បណ្តោយ​ឲ្យ​កូន​បៀម​កំប៉ុង​ទឹកដោះគោ មិនថា​យប់​ថ្ងៃ ហើយ​មិន​សូវ​មាន​អនាម័យ​ទៀត​នោះ នោះ ទី១ ធ្វើ​ធ្មេញ​កូន​ខូច ទី២ អាច​ងាយ​នឹង​រលាក​បំពង់ក ដោយសារ​មាន​ម្សៅ​ទឹកដោះគោ​នៅ​ជាប់​បំពង់ក​រហូត ដែល​ជា​កន្លែង​មេរោគ​រីក​ដុះដាល។

    រលាកបំពង់ក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម