backup og meta

ម៉ាក់ប៉ាគួរដឹងតិចនិកប៉ុន្មាននេះ ជួយដោះស្រាយបញ្ហាបានល្អពេលកូនឈឺក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 04, 2021

    ម៉ាក់ប៉ាគួរដឹងតិចនិកប៉ុន្មាននេះ ជួយដោះស្រាយបញ្ហាបានល្អពេលកូនឈឺក

    ការ​ឆ្លង​បាក់តេរី ឬ​ពពួក​វីរុស ជា​ពិសេស​វីរុស​ជំងឺ​ផ្ដាសាយ អាលែកហ្សី ផល​រំខាន​ពី​បរិស្ថាន (ខ្យល់​ពុល ធូលី) ឬ​ក្តៅខ្លួន ជា​កត្តា​បណ្ដាល​ឲ្យ​អា​អូន​តូចៗ មាន​បញ្ហា​ឈឺ​ក។ ធម្មតា ពេល​កូន​ឈឺ​ក ម៉ាក់​ប៉ា​ពិបាក​មើល​ដឹង​បន្តិច​ព្រោះ​វា​មិន​បញ្ចេញ​សញ្ញា​ឲ្យ​មើល​នឹង​ភ្នែក​ដឹង​កូន​ឈឺ​ក​ដូច​ជំងឺ​ទូទៅ​មួយ​ចំនួន​ទេ។

    តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា រោគ​សញ្ញា​មួយ​ចំនួន​ដែល​លេច​ចេញ​ឡើង​ពេល​កូន​ឈឺ​ក គឺ​មិន​ព្រម​ញ៉ាំ​បាយ ទឹក យំ មួម៉ៅ​ច្រើន ពិបាក​លេប​ចំណី​អាហារ។ល។ ប៉ុន្តែ មាន​វិធី​ខ្លះ​ៗដែល​ម៉ាក់​ប៉ា​អាច​យក​មក​សម្រួល​អាការៈ​របស់​អា​អូន​បាន ក្នុង​នោះ​រួម​មាន៖

    – បំបៅ​ដោះ​កូន៖ ចំពោះ​ទារក​បៅ​ដោះ​ម្ដាយ ការ​បំបៅ​ដោះ​កូន​អាច​ជួយ​សម្រួល​អាការៈ​ឈឺ​ចាប់​របស់​កូន។ ការ​បំបៅ​ដោះ​ក៏​ជួយ​ឲ្យ​អា​អូន​បាត់​យំ និង​ជួយ​ឲ្យ​អា​អូន​ស្រួល​ក​ជាង​មុន​ដែរ។

    – ផ្ដល់​សំណើម៖ ពេល​ខ្លះ អា​អូន​ឈឺ​ក អាច​ដោយ​សារ​តែ​មាន​សម្បោរ ឬ​ស្លេស្ម​កក​ច្រើន​ក្នុង​ច្រមុះ ឬ​បំពង់​ក ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ទៅ​ដល់​បំពង់​ក​កូន។ ដូច​នេះ យើង​អាច​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ វា​ជួយ​ផ្ដល់​សំណើម និង​បំបែក​ស្លេស្ម ឬ​ស​​ម្បោរដែល​កក​ស្ទះ​ក្នុង​ច្រមុះ ឬ​បំពង់​ក​កូន និង​ជួយ​បំបាត់​ភាព​មិន​ស្រួល​ដោយ​សារ​ឈឺ​ក​របស់​កូន​បាន។

    ក្រៅ​ពី​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ យើង​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ ឲ្យ​កូន​ក៏​បាន ព្រោះ​ចំហាយ​ក្ដៅ​ក៏​អាច​ជួយ​រំលាយ​ដល់​ស្លេស្ម និង​សម្បោរ និង​ជួយ​ឲ្យ​អា​អូន​ដក​ដង្ហើម​បាន​ធូរ​ជាង​មុន។

    – ប្រើ​ថ្នាំ​ពេទ្យ៖ ទារក​ក៏​អាច​ប្រើ​ថ្នាំ​ទៅ​តាម​អាយុ​បាន​ដែរ ។ ចំពោះ​ទារក​មាន​អាយុ​ក្រោម​ ៣​ខែ ហើយ​យើង​ឃើញ​ថា​កូន​មិន​ស្រួល​ខ្លួន មុន​នឹង​ផ្ដល់​ថ្នាំ​ឲ្យ​កូន ម៉ាក់​ប៉ា​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សិន មិន​អាច​ផ្ដល់​ថ្នាំ​ផ្ដេសផ្ដាស​ឲ្យ​កូន​បាន​ទេ។ មួយ​វិញ​ទៀត ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា នៅ​ពេល​ដែល​កូន​ៗ​ឈឺ យើង​មិន​គួរ​ផ្ដល់​ថ្នាំ ​aspirin ឲ្យ​កូន​ទេ និង​ត្រូវ​ពិនិត្យ​មើល​ការ​ណែនាំ​ឲ្យ​បាន​ច្បាស់​មុន​ពេល​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ណា​មួយ។

    យោង​តាម​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC អាមេរិក បាន​ឲ្យ​ដឹង​ថា ទឹក​ឃ្មុំ​អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក​របស់​កុមារ​បាន តែ​មិន​គួរ​ផ្ដល់​ទឹក​ឃ្មុំ​ឲ្យ​ក្មេង​ក្រោម​អាយុ​ ១២​ខែ​ញ៉ាំ​ទេ ព្រោះ​អា​អូន​អាច​ប្រឈម​នឹង​ការ​ឆ្លង​បាក់តេរី​ botulism។

    លើស​ពី​នេះ អង្គការ​សុខភាព​ពិភព​លោកWHO និង​ UNICEF បាន​ឲ្យ​ដឹង​ទៀត​ថា បើ​សិន​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ទេ ម៉ាក់​ប៉ា​មិន​គួរ​ផ្ដល់​ចំណី​អាហារ​ផ្សេងៗ ឬ​ទឹក​ឲ្យ​អា​អូន​អាយុ​ក្រោម​ ៦​ខែ​បាន​ទេ ព្រោះ​រាង​កាយ​របស់​ទារក​នៅ​មិន​ទាន់​អាច​ទទួល​យក​អាហារ ឬ​ទឹក​បាន​ឡើយ។ ដូច​នេះ ពេល​កូន​ឈឺ​ម៉ាក់​ៗ​គួរ​តែ​បន្ត​បំបៅ​ដោះ ឬ​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​បាន​ច្រើន ទើប​ល្អ​ដល់​កូន។

    ថែទាំកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម