backup og meta

ក្មេងក្តៅខ្លួន ឬផ្តាសាយ ចំថ្ងៃត្រូវចាក់វ៉ាក់សាំង អាចចាក់បានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 06, 2021

    ក្មេងក្តៅខ្លួន ឬផ្តាសាយ ចំថ្ងៃត្រូវចាក់វ៉ាក់សាំង អាចចាក់បានអត់?

    តាម​គោលការណ៍​ចាក់​វ៉ាក់សាំង គឺ​ត្រូវ​ចាក់​តាម​ថ្ងៃ​កំណត់​ឲ្យ​គ្រប់​ដូស្ត​ទើប​មាន​ប្រសិទ្ធភាព ឯការ​ចាក់​មុន ឬ​ពន្យារ​ពេល​ចាក់វ៉ាក់សាំងមិន​ល្អ​នោះ​ទេ។ ចុះ​បើ​កូន​ក្តៅ​ខ្លួន ឬ​ផ្តាសាយ ចំ​ថ្ងៃ​ត្រូវ​ចាក់​វ៉ាក់​សាំង អាច​ចាក់​វ៉ាក់សាំង​បាន​អត់? ឬ​ក៏​ត្រូវ​ពន្យារ​ពេល?

    តាម​ការ​បកស្រាយ​របស់ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លងរបស់អាមេរិក (CDC) ក្មេងៗ​នៅ​តែ​អាច​ចាក់​វ៉ាក់សាំង​បាន បើ​ទោះ​បី​ជា​មាន​អាការៈ​គ្រុន​ក្តៅ ឬ​ឈឺ​ល្មមៗ ព្រោះ​បញ្ហា​ទាំង​នេះ​មិន​ប៉ះពាល់​ដល់​រាងកាយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វ៉ាក់សាំង​នោះ​ទេ។

    ក្នុង​លក្ខខណ្ឌ​ក្មេងៗ​មានឈឺ​ជំងឺ​តិចតួចមួយ​ចំនួន​ខាង​ក្រោម​នេះ ម៉ាក់ប៉ា​កុំ​ពន្យារ​ពេល​អី ត្រូវ​នាំកូន​ទៅ​ចាក់​វ៉ាក់សាំង​តាម​ពេល​កំណត់។

    – ក្តៅខ្លួនតិចៗ

    – ផ្តាសាយ តឹងច្រមុះ ឬក្អក

    – ឆ្លងរោគនៅត្រចៀក

    – រាកល្មមៗ

    CDC ពន្យល់​ថា ការ​ដែល​រង់ចាំ​ឲ្យ​កូន​ជា​ពី​ជំងឺ​តិចតួច ចាំ​នាំ​ទៅ​ចាក់​វ៉ាក់សាំង​នោះ​គ្មាន​ប្រយោជន៍​អី​ចំពោះ​សុខភាព​ទេ។ ការ​ដែល​សំខាន់ គឺ​យើង​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​តាម​ថ្ងៃ​កំណត់ ទើប​អាច​ការពារ​ពួកគេ​ពី​ជំងឺ​ធ្ងន់ធ្ងរ​បាន ម្យ៉ាង​វិញ​ទៀត ការ​ចាក់​វ៉ាក់សាំង​មិន​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​តិចតួច​របស់​ក្មេង​ដែល​កំពុង​តែ​មាន​ទៅ​ជា​ធ្ងន់ធ្ងរ​ឡើយ។

    វ៉ាក់សាំង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម