backup og meta

ប៉ា​ម៉ាក់ត្រូវ​ពិនិត្យចំណុចណាខ្លះ បើ​កូនតូច​​ធ្លាក់​ពី​លើ​គ្រែ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

    ប៉ា​ម៉ាក់ត្រូវ​ពិនិត្យចំណុចណាខ្លះ បើ​កូនតូច​​ធ្លាក់​ពី​លើ​គ្រែ?

    ពិត​ណាស់​ ការ​ថែទាំ​ទារក​ គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ពីព្រោះ​វា​ទាមទារ​ឲ្យ​ប៉ា​ម៉ាក់​មាន​ការ​ប្រុងប្រយ័ត្ន​គ្រប់​ពេល​វេលា​ទាំង​អស់​ ដើម្បី​ឲ្យ​កូន​ចៀស​ផុត​ពី​គ្រោះថ្នាក់​ផ្សេង​ៗ​​​ដោយ​ចៃដន្យ​​។​ ទោះ​បី​ជា​ទារក​ទើប​កើត​មិន​អាច​ផ្លាស់ទី​​បាន​ក៏​ពិត​មែន ​ប៉ុន្តែ​ប៉ា​ម៉ាក់​ក៏​មិន​អាច​ទុក​កូន​ឲ្យ​គេង​នៅ​លើ​គ្រែ​តែ​ម្នាក់​ឯង​ដោយ​​ពុំ​មាន​ការ​តាម​មើល​នោះ​ដែរ​។​ ​ទារក​អាច​​មាន​សកម្មភាព​ដូចជា​ធាក់​ជើង​ និង​លាត​សន្ធឹង​ដៃ​របស់​ពួក​គេ​ ដែល​អាច​បង្កើន​ហានិភ័យ​​នៃ​ការ​ក្រឡាប់​​ធ្លាក់​ពី​លើ​គ្រែ​បាន​។

    ​​បើ​កូន​ធ្លាក់​ពី​លើ​គ្រែ តើ​យើង​គួរ​ធ្វើ​ម៉េច​ល្អ​?

    ​​ជួនកាល​ នៅ​ពេល​ដែល​យើង​រវល់​ទៅ​​បន្ទប់​ទឹក​ ឬ​ធ្វើ​អ្វី​មួយ​ ទារក​អាច​នឹង​ធ្លាក់​ពី​លើ​គ្រែ​​ និង​យំ​ក្នុង​​​សំឡេង​​យ៉ាង​ខ្លាំង​។​ ​​អ្វី​ដែល​ប៉ា​ម៉ាក់​​ត្រូវ​ធ្វើ​នោះ​គឺ​៖

    ម៉ាក់​ៗ​ត្រូវ​លើក​កូន​ថ្នម​ៗ​ និង​ពិនិត្យ​រក​មើល​​​ថា​តើ​មាន​ឈាម​ ឬ​ពក​ក្បាល​ដែល​ឬ​ទេ​។​ ទោះ​បី​ជា​កូន​មើល​ទៅ​មាន​សភាព​ធម្មតា​​ ក្រោយ​ពេល​ធ្លាក់​ពី​លើ​គ្រែ​ក៏​ដោយ​ ​ក៏​យើង​ចាំបាច់​​ត្រូវ​ធ្វើការ​ព្យាបាល​​​​​បន្ទាន់​តាម​បែប​វេជ្ជសាស្ត្រ​ និង​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​ផង​ដែរ​។

    . ​តាមដានសភាព​ទារក

    ​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​គប្បី​ធ្វើការ​តាមដាន​ទារក​នៅ​រយៈពេល​២៤​ម៉ោង​បន្ទាប់​ ដើម្បី​ធានា​ថា​ពុំ​មាន​របួស​ ឬ​ផលវិបាក​ធ្ងន់ធ្ងរ​​ដែល​កើត​ឡើង​ពី​ការ​ធ្លាក់​នេះ​។

    កូនយំ

    . ពេលត្រូវ​ប្រញាប់​​នាំ​កូន​ទៅ​កាន់​មន្ទីរពេទ្យ

    ប៉ាម៉ាក់​ត្រូវ​ពិនិត្យ​មើល​​ស្ថានភាព​ជាក់លាក់​មួយ​ចំនួន​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​ជា​បន្ទាន់ ដែល​រួម​មាន៖

    • សន្លប់
    • ហូរ​​ឈាម​ខ្លាំង​​
    • សញ្ញា​នៃ​ការ​បាក់​ឆ្អឹង​
    • ការ​បាក់​ឆ្អឹង​លលាដ៍​ក្បាល​
    • របួស​ខួរ​ក្បាល​
    • យំ​ខ្លាំង

    អត្ថបទគួរអាន៖

    បន្ថែម​ពី​នេះ​ ប្រសិនបើ​ម៉ាក់ៗ​សម្គាល់​ឃើញ​ថា​ ទារក​​មាន​​អាកប្បកិរិយា​​មិន​ប្រក្រតី​​ ចូរ​ប្រញាប់​នាំ​កូន​​ទៅ​កាន់​​មន្ទីរពេទ្យ​ជា​បន្ទាន់​។ ​ដោយ​សារ​តែ​ទារក​តូច​ៗ​មិន​អាច​ប្រាប់​យើង​អំពី​បញ្ហា​របស់​ពួក​គេ​បាន។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ឲ្យ​បាន​ដិតដល់​​ ប្រសិនបើ​​​ឃើញ​កូន​យំ​ខ្លាំង​នៅ​ពេល​ស្ថិត​ក្នុង​ជំហរ​ណាមួយ​ ឬ​មិន​អាច​គេង​លក់​ស្រួល​ ឬ​ចាប់ផ្ដើម​យំ​ខ្លាំង​ជាង​ធម្មតា​ជាដើម​។

    ចំណុចសំខាន់

    ជួនកាល​ នៅ​ពេល​ដែល​យើង​រវល់​ទៅ​​បន្ទប់​ទឹក​ ឬ​ធ្វើ​អ្វី​មួយ​ ទារក​អាច​នឹង​ធ្លាក់​ពី​លើ​គ្រែ​​ និង​យំ​ក្នុង​​​សំឡេង​​យ៉ាង​ខ្លាំង​។​ ​​អ្វី​ដែល​ប៉ា​ម៉ាក់​​ត្រូវ​ធ្វើ​នោះ​គឺ​៖
    ១.ពិនិត្យរកមើលរបួសធ្ងន់ធ្ងរ
    ២.តាមដាន​សភាព​ទារក
    ៣. ពេលត្រូវ​ប្រញាប់នាំ​កូន​ទៅ​កាន់​មន្ទីរពេទ្យ
    ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ ក្នុង​ករណី​៖
    • សន្លប់
    • ហូរ​ឈាម​ខ្លាំង​
    • សញ្ញា​នៃ​ការ​បាក់​ឆ្អឹង
    • ការបាក់​ឆ្អឹង​លលាដ៏​ក្បាល​
    • របួស​ខួរ​ក្បាល​
    • យំ​ខ្លាំង​
     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម