backup og meta

​កូន​នៅក្មេងចង់​ប្រើ​គ្រឿង​សម្អាង​ ម៉ាក់​​​ៗ​គួរ​ដឹង​ ​​៥​ចំណុចនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

    ​កូន​នៅក្មេងចង់​ប្រើ​គ្រឿង​សម្អាង​ ម៉ាក់​​​ៗ​គួរ​ដឹង​ ​​៥​ចំណុចនេះ

    ចំណង់​ចំណូល​ចិត្ត​​លើ​ការ​ប្រើ​គ្រឿង​សម្អាង​របស់​ក្មេង​ អាច​​ចាប់ផ្ដើម​តាំង​ពី​ពួក​គេ​នៅ​វ័យ​តូច​​ ​និង​កាន់​តែ​ខ្លាំង​ក្លា​ឡើង​​នៅ​ពេល​ដែល​ពួក​គេ​ចូល​ដល់​​ថ្នាក់​អនុវិទ្យាល័យ​។​ កូន​តូច​របស់​ម៉ាក់​ៗ​អាច​ជាប់​ចិត្ត​នឹង​គ្រឿង​សម្អាង​ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​កម្មវិធី​សម្ដែង​របស់​សាលារៀន​ ឬ​ក៏​​ឃើញ​​ក្មេង​ធំៗ​ និង​​មនុស្ស​ពេញ​វ័យ​​ប្រើ​គ្រឿង​សម្អាង​។​ ពិត​ណាស់​ ម៉ាក់​ៗ​អាច​នឹង​មាន​ចម្ងល់​ថា​ តើ​​ក្មេង​​ៗ​អាច​ប្រើ​គ្រឿង​សម្អាង​បាន​នៅ​អាយុ​ប៉ុន្មាន​? និង​ធ្វើ​យ៉ាង​ម៉េច​ ទើប​ពួក​គេ​អាច​ប្រើប្រាស់​វា​ដោយ​សុវត្ថិភាព?

    វិធីសាស្ត្រ​ត្រឹមត្រូវ​សម្រាប់​កូន​ក្នុង​ការ​ប្រើ​គ្រឿង​សម្អាង

    តាម​ពិត​ទៅ​ ពុំ​មាន​អាយុ​ណា​ដែល​ស័ក្ដិសម​ ឬ​មិន​ស័ក្ដិសម​ក្នុង​ការ​ប្រើ​គ្រឿង​សម្អាង​នោះ​ទេ​ វិធី​ដ៏​ត្រឹមត្រូវ​សម្រាប់​កូន​ៗ​​ក្នុង​ការ​ប្រើប្រាស់​គ្រឿង​សម្អាង​ គឺ​អាស្រ័យ​លើ​ទស្សនៈ​គ្រួសារ​ និង​ការ​អនុវត្ត​ដែល​ទទួល​យក​​នៅ​ក្នុង​សហគមន៍​កូន​ៗ​របស់​យើង​។​ ម៉ាក់​ៗ​​គួរ​​សួរ​កូន​ថា​ហេតុ​អី​បាន​ជា​ពួកគេ​ចាប់អារម្មណ៍​ទៅ​នឹង​ការ​ប្រើ​គ្រឿង​សម្អាង​ ហើយ​នៅ​ពេល​ដែល​ម៉ាក់​ៗ​អនុញ្ញាត​ឲ្យ​កូន​ប្រើ​ មិន​ថា​សម្រាប់​តែ​​នៅ​ក្នុង​កម្មវិធី​ពិសេស​ៗ​ ការ​សម្ដែង​​ ឬ​ប្រើប្រាស់​ជា​ប្រចាំ​នោះ​ទេ​ ម៉ាក់​ៗ​​ចាំបាច់​ត្រូវ​​​អនុវត្ត​តិចនិក​ទាំង​៥​នេះ ដើម្បី​ធានា​ថា​គ្រឿង​សម្អាង​ទាំង​នោះ​ មិន​មាន​ផល​ប៉ះពាល់​ដល់​ស្បែក​ក្មេង​ខ្ចី និង​កំពុង​លូតលាស់​របស់​ក្មេង​​ឡើយ​។

    . ទិញ​ផលិតផល​ដែល​មាន​សុវត្ថិភាព​​​​​​

    ​​​​​នៅ​លើ​ទី​ផ្សា​រ​មាន​គ្រឿង​សម្អាង​ជា​ច្រើន​ប្រភេទ​ ច្រើន​ម៉ាក​ ដែល​សរសេរ​ថា​ផ្សំ​ពី​ធម្មជាតិ​ ប៉ុន្តែ​វា​​អាច​មិន​ដូច​អ្វី​ដែល​យើង​រំពឹង​ទុក​នោះ​ទេ។​ ម៉ាក់​ៗ​គួរ​ជ្រើសរើស​ផលិតផល​ណា​ដែល​មាន​សារធាតុ​ផ្សំ​តិច​ និង​ចៀសវាង​​សារធាតុ​ដែល​​ផ្ដល់​គ្រោះថ្នាក់​ដល់​ស្បែក​ក្មេង។​ ​បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​ក៏​អាច​រក​មើល​ផលិតផល​ណា​ដែល​មាន​ការ​វាយតម្លៃ​ខ្ពស់​អំពី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ក្មេង​។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    . កុំ​ឲ្យ​កូន​ប្រើ​ច្រើន​មុខ​ពេក

    សម្រាប់​ក្មេង​​ដែល​ជិត​ចូល​វ័យ​ជំទង់​ អាច​​ចាប់ផ្ដើម​ប្រើប្រាស់​ប្រភេទ​ក្រែម​រលោង​ជា​មុន​សិន​។​ ​បន្ទាប់​មក​ ចាំ​សាកល្បង​បន្ថែម​ម្សៅ​ផាត់​ ឬ​ផលិតផល​ដទៃ​ទៀត​។ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​មិន​គួរ​ឲ្យ​កូន​ប្រើ​ក្រែម​លាប​មាត់​ក្រាស់ៗ​ ឬ​គូស​ត្របក​ភ្នែក​ឡើយ​។

    . តាមដាន​​មើល​ការ​រលាក​ស្បែក

    ប្រតិកម្ម​ពី​គ្រឿង​សម្អាត​ អាច​មាន​លក្ខណៈ​ស្រាល​ ដូចជា​ឡើង​ក្រហម​ស្បែក​ ឬ​ធ្ងន់ធ្ងរ​ ដោយ​មាន​ការ​ហើម​ ឬ​កន្ទាលត្រអាក​​ជាដើម​។ រោគ​សញ្ញា​ខ្លះ​​អាច​លេច​ឡើង​យ៉ាង​ឆាប់​រហ័ស​ ​ដែល​ម៉ាក់​ៗ​​គួរ​ឲ្យ​កូន​លាង​សម្អាត​ផលិតផល​នោះ​ភ្លាម​ និង​មិន​ត្រូវ​ប្រើប្រាស់​វា​តទៅ​ទៀត​ឡើយ​។​ នៅ​ក្នុង​ករណី​ឡើង​កន្ទាលត្រអាក​ ឬ​ហើម​ យើង​គួរ​ឲ្យ​កូន​​ប្រើ​ប្រភេទ​ថ្នាំ​ប្រឆាំង​នឹង​អាលែកហ្ស៊ី​ ប្រភេទAntihistamine និង​​​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ។​ ​​ជាទូទៅ​ ប្រតិកម្ម​អាលែកហ្ស៊ី​​​ដែល​កើត​ឡើង​នៅ​លើ​ផ្ទៃ​មុខ​របស់​ក្មេង​ អាច​រាលដាល​ទៅ​ដល់​ផ្លូវ​ដង្ហើម​របស់​ពួក​គេ​។ ប្រសិនបើ​កូន​មាន​អាការៈ​ដូចជា​ពិបាក​ដក​ដង្ហើម​ ឈឺ​ពោះ​ ឬ​ក្អួត​ ចូរ​ប្រញាប់​នាំ​កូន​ទៅ​រក​គ្រូពេទ្យ​ជា​បន្ទាន់​។

    បង្រៀនកូន

    . ការ​ថែទាំ​​ជា​ពិសេស​សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម​ ឬ​ងាយ​កើត​មុន

    ​​​​​ជៀសវាង​ឲ្យ​កូន​ប្រើប្រាស់​ផលិតផល​ដែល​មាន​ជាតិ​ប្រេង​ខ្លាំង​ ជាពិសេស​ គឺ​ក្រែម​ ឡូសិន​ និង​ម្សៅ​ទ្រនាប់​ ដែល​អាច​ជំរុញ​ឲ្យ​មាន​ការ​កើត​មុន​ ត្រអក​ ឬ​បញ្ហា​ស្បែក​ដទៃ​ទៀត​។​

    . បង្កើត​ទម្លាប់​​ថែទាំ​ស្បែក​​ដល់​កូន

    ​​​ការ​ថែទាំ​ស្បែក​ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​​ចំពោះ​វ័យ​ជំទង់​ ជា​ពិសេស​សម្រាប់​​ក្មេង​ដែល​ប្រើប្រាស់​គ្រឿង​សម្អាង​។ ចូរ​បង្រៀន​កូន​នូវ​តិចនិក​ថែទាំ​ស្បែក​ងាយៗ​ដូច​ខាង​ក្រោម​​៖

    • លាង​សម្អាត​មុខ​ជា​រៀង​រាល់​ថ្ងៃ​ជាមួយ​នឹង​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​កាត់​។
    • ជៀសវាង​ការ​ប្រើ​​សាប៊ូ​ប្រឆាំង​នឹង​បាក់តេរី​ និង​ក្រែម​ជម្រុះ​កោសិកា​ចាស់ៗ​ ពីព្រោះ​ផលិតផល​ទាំង​នេះ​អាច​បំផ្លាញ​ស្បែក​ក្មេង​ខ្ចី​របស់​កូន​ ក៏​ដូចជា​ធ្វើ​ឲ្យ​មុខ​របស់​ពួក​គេ​ឡើង​មុន​។​
    • លាង​ជម្រះ​គ្រឿង​សម្អាង​មុន​ពេល​ចូល​គេង។​
    • ​​ផ្លាស់ប្ដូរ​គ្រឿង​សម្អាង​ជា​រៀង​រាល់​១២​ខែ​ម្តង​ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រោគ​។
    • ជៀសវាង​​ប្រើប្រាស់​គ្រឿងសម្អាង​រួម​គ្នា​។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    វិធីសាស្ត្រ​ត្រឹមត្រូវ​សម្រាប់​កូន​ក្នុង​ការ​ប្រើ​គ្រឿង​សម្អាង
    ១. ទិញ​ផលិតផល​ដែល​មាន​សុវត្ថិភាព​
    ២. កុំ​ឲ្យ​កូន​ប្រើ​ច្រើន​មុខ​ពេក​
    ៣. តាមដាន​មើល​ការ​រលាក​ស្បែក​
    ៤. ការ​ថែទាំ​ជា​ពិសេស​សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម​ ឬ​ងាយ​កើត​មុន​
    ៥. បង្កើតទម្លាប់​ថែទាំ​ស្បែក​ដល់​កូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម