backup og meta

កូនក្មេងត្រូវប្រឈមបញ្ហាសុខភាពផ្សេងទៀត ក្រោយព្យាបាលជំងឺមហារីកហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 03, 2021

    កូនក្មេងត្រូវប្រឈមបញ្ហាសុខភាពផ្សេងទៀត ក្រោយព្យាបាលជំងឺមហារីកហើយ

    ការ​ដឹង​ថា​កើត​ជំងឺ​មហារីក​ជា​រឿង​មួយ​ធ្វើ​ឲ្យ​ស្រងាក​ចិត្ត សម្រាប់​មនុស្ស​គ្រប់​វ័យ ជា​ពិសេស​នៅ​ពេល​ដែល​ដឹង​កូន​តូច​ៗ​របស់​យើង​កើត​ជំងឺ​កាច​សាហាវ​នេះ។ មូល​ហេតុ​នៃ​ការ​កើត​ជំងឺ​មហារីក​លើ​កូន​ក្មេង នៅ​មិន​ទាន់​ដឹង​ពី​ច្បាស់​លាស់​នៅ​ឡើយ​ទេ តែ​វា​អាច​កើត​ឡើង​ដោយ​សារ​កត្តា​ហ្សែន និង​ការ​លូតលាស់​កោសិកា​មិន​អាច​គ្រប់​គ្រង​បាន។

    តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ជា​ទូទៅជំងឺ​មហារីក​លើ​កុមារ មាន​ការ​លូតលាស់​លឿន​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ចាស់ ប៉ុន្តែ​ការ​សិក្សា​វិទ្យាសាស្ត្រ បាន​បង្ហាញ​ថា ជំងឺ​មហារីក​នៅ​លើ​ក្មេង ឆ្លើយ​តប​នឹង​ការ​ព្យាបាល​បាន​ល្អ​ជាង និង​មាន​អត្រា​ជា​សះស្បើយ​ច្រើន​ជាង។ ចំពោះជំងឺ​មហារីក​ដែល​កើត​ញឹក​ញាប់​លើ​ក្មេង​មាន ជំងឺ​មហារីក​ឈាម​ស្រួច​ស្រាវ មហារីក​កូន​កណ្ដុរ មហារីក​ខួរក្បាល ។ល។

    ប៉ុន្តែ ក្រោយ​ពេល​ព្យាបាល​ជំងឺ​មហារីក​លើ​កូន​ក្មេង​ជា​សះ​ស្បើយ​ហើយ អា​អូន​ត្រូវ​ប្រឈម​នឹង​ផល​ប៉ះពាល់​មួយ​ចំនួន​ផ្សេង​ទៀត​ក្រោយ​ព្យាបាល (ភាសា​បច្ចេកទេស Late Effects)។ សម្រាប់​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​មហារីក មិន​ថា​ចាស់​មិន​ថា ក្មេង​ត្រូវ​ប្រឈម​នឹង​ផល​វិបាក​សុខភាព​ដទៃ​ទៀត ក្រោយ​ព្យាបាល​រួច​ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក។ ក្រោយ​ព្យាបាល​ជំងឺ​មហារីក​ជា​សះ​ស្បើយ​ហើយ ក្មេង​អាច​ទទួល​ផល​ប៉ះពាល់​សុខភាព​ដូច​ជា៖

    – សរីរាង្គ ជាលិកា និង​មុខងារ​រាងកាយ

    – ការ​លូតលាស់ និង​ការ​អភិវឌ្ឍ

    – អារម្មណ៍ និង​សកម្មភាព

    – ការ​គិត ការ​រៀន​សូត្រ និង​ការ​ចង​ចាំ

    – ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ម្ដង​ទៀត។ល។

    ហានិភ័យ​នៃ​ផល​ប៉ះពាល់​យឺត​នៃ​ជំងឺ​មហារីក ​អាស្រ័យ​លើ​កត្តា​ដែល​ទាក់ទង​នឹង​ដុំ​សាច់ ការ​ព្យាបាល និង​កត្តា​អ្នក​ជំងឺ។ ទាំង​នេះ​រួម​បញ្ចូល​ដូច​ខាង​ក្រោម៖

    កត្តា​ដុំ​សាច់៖

    • ប្រភេទ​នៃ​ជំងឺ​មហារីក
    • ទីតាំង​ដុំ​សាច់​ក្នុង​រាងកាយ
    • ផល​ប៉ះពាល់​ដុំ​សាច់​ទៅ​លើ​ដំណើរ​ការ​រាងកាយ

    កត្តា​ព្យាបាល៖

    • ប្រភេទ​នៃ​ការ​វះកាត់
    • ប្រភេទ​នៃ​ការ​ព្យាបាល​ដោយ​កាំរស្មី
    • ការ​ប្ដូរ​កោសិកា​ដើម
    • ការ​បញ្ចូល​ឈាម ។ល។

    កត្តា​អ្នក​ជំងឺ៖

    • ភេទ​ក្មេង​
    • បញ្ហា​សុខភាព​ក្មេង​មាន​មុន​ពេល​កើត​ជំងឺ​មហារីក
    • ផ្លាស់​ប្ដូរ​កម្រិត​អ័រម៉ូន របៀប​រស់​នៅ
    • ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​មហារីក ឬ​អត់។ល។

    ដូច្នេះ​ហើយ វា​ជា​ការ​ចាំ​បាច់​មួយ​សម្រាប់​ក្មេង​ៗ ឬ​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​មហារីក ត្រូវទៅ​ពិគ្រោះ និង​តាម​ដាន​សុខភាព​របស់​ខ្លួន​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទៀង​ទាត់ ទោះ​ជា​បាន​សះ​ស្បើយ​ពី​ជំងឺ​នេះ​ក៏​ដោយ។

    ជំងឺមហារីក Hello គ្រូពេទ្យ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម