backup og meta

ក្មេងកើតជំងឺមួយនេះ បណ្តាលឲ្យស្លេកស្លាំងដូចខ្វះជាតិដែកដែរ តែព្យាបាលមិនជាទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 02, 2021

    ក្មេងកើតជំងឺមួយនេះ បណ្តាលឲ្យស្លេកស្លាំងដូចខ្វះជាតិដែកដែរ តែព្យាបាលមិនជាទេ

    យើង​ដឹង​ហើយ​ថា ក្មេង​ស្លេក​ស្លាំង ដោយ​តែ​រាង​កាយ​ទទួល​ជាតិ​ដែក និង​វីតាមីន​សំខាន់ៗ​មួយ​ចំនួន​មិន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​ចំនួន​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ។ ដូចគ្នា បើ​ក្មេង​មាន​ជំងឺ Thalassemia ក៏​បណ្តាល​ស្លេកស្លាំង​ដែរ។

    លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ មន្ទីរពេទ្យ​កុមារ​ជាតិ​បាន ពន្យល់​ថា​ជំងឺ Thalassemia ជា​ជំងឺ​គ្រាប់​ឈាម​ក្រហម​ពី​កំណើត ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ជា​ជំងឺ​តំណពូជ​ពី​ឪពុក ឬ​ម្តាយ ឬ​អាច​ទាំង​ម្តាយ​ទាំង​ឪពុក​ដែល​មាន​ជំងឺ​នេះ រួច​បន្ត​ទៅ​កូន ដែល​ធ្វើ​ឲ្យ​រាងកាយ​មាន​អេម៉ូក្លូប៊ីន​តិច​ជាង​ធម្មតា មិន​អាច​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​រាងកាយ​បាន។

    លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ជំងឺ Thalassemia ស្ថិត​នៅ​លើ​ក្រូម៉ូសូម​របស់​ម្តាយ​ឪពុក​ដែល​បង្ក​កំណើត​ផ្តល់​ទៅ​កូន បើ​ទាំង​២នាក់ (ឪពុក និ​ងម្តាយ) មាន​ជំងឺ Thalassemia នោះ​កូន​នឹង​មាន​ឱកាស​កើត​ជំងឺ​នេះ​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​ក្នុង​ចំណោម ២នាក់ (ម្តាយ និងឪពុក) មាន​តែ​ម្នាក់​មាន​ផ្ទុក​ជំងឺ Thalassemia នេះ នោះ​កូន​នឹង​មាន​ឱកាស​ឆ្លង​ជំងឺ​នេះ ៥០% តែ​ប៉ុណ្ណោះ (៥០% អាច​អត់​អី ឯ ៥០% ទៀត​អាច​កើត​ជំងឺ​នេះ​ដូច​ឪពុក ឬ​ម្តាយ)។

    ក្រៅ​ពី​ស្លេកស្លាំង ក្មេង​ដែល​មា​នជំងឺ Thalassemiaអាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ដូច​ជា​អស់​កម្លាំង

    ខ្សោយ ស្បែក​លឿង លូតលាស់​យឺត បាត់បង់​ចំណង់​អាហារ។ លោក​វេជ្ជបណ្ដិត​ថា កូន​ដែល​កើត​មក​មាន​ជំងឺ Thalassemia ព្យាបាល​មិន​ជា​នោះ​ទេ។

    ដោយឡែក​អំឡុង​ពេល​ពពោះ​វិញ យើង​អាច​ដឹង​ថា កូន​ក្នុង​ផ្ទៃ​មាន​ជំងឺ Thalassemia នេះ ឬ​អត់ ដោយ​ការ​បូម​ទឹកភ្លោះ​យក​ទៅ​ពិនិត្យ នៅ​ក្នុង​អំឡុង​ត្រីមាសទី ១២-១៥ សប្តាហ៍។ បើ​សិន​ជាពិ​និត្យ​ឃើញថា កូន​ក្នុង​ផ្ទៃ​កើត​ជំងឺ Thalassemia ក្នុង​កម្រិត​ធ្ងន់ នោះ​ក្រុម​គ្រូពេទ្យ​មិន​ឲ្យ​ឪពុកម្តាយ​បន្ត​ទុក​កូន​នោះ​ក្នុង​ផ្ទៃ​នោះ​ទេ ព្រោះ​ពេល​កូន​កើត​មក​ឈឺ​វេទនាណាស់ ត្រូវការ​ព្យាបាល ១ ជីវិត ហើយ​ចំណាយ​ថវិកា​ក៏​ច្រើន។

    វេជ្ជបណ្ឌិត ជាន សុផល
    វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម