backup og meta

ស្វែងយល់ពីជំងឺសើ​ស្បែកម្យ៉ាង​ឧស្សាហ៍​កើត​លើ​អាអូនតូចៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Dec 31, 2020

    ស្វែងយល់ពីជំងឺសើ​ស្បែកម្យ៉ាង​ឧស្សាហ៍​កើត​លើ​អាអូនតូចៗ

    ក្មេងៗ​ជា​ធម្មតាចាប់​តាំង​ពី​សម្រាល​ចេញ​ពីផ្ទៃម៉ាក់ៗ​មក បើ​ទោះ​ជា​ទទួល​បាន​ការមើល​ថែទាំដិត​ដល់​ពី​ប៉ាម៉ាក់ យាយ​តា​ក្តី ប៉ុន្តែ​ដោយ​សារ​កោសិកា​ក្នុង​សរីរាង្គក្មេង​កំពុងលូតលាស់​ និង​នៅ​ក្មេង​ខ្ចីតែង​ប្រ​ឈម​នឹងជំងឺ​ជា​រឿយៗ។ អ្វី​ប៉ា​ម៉ាក់​បច្ចុប្បន្ន​តែងជួប​ប្រទះ​គឺ​បញ្ហា​ជំងឺ​សើ​ស្បែក​លើ​​កូន​មិន​ដឹង​មូល​ហេតុ និង​ព្យាបាល​បែប​ណា​ទើប​មិន​ប៉ះ​ពាល់? បើ​អ៊ីចឹងHello គ្រូពេទ្យ” និង​ពន្យល់​ពីជំងឺ​ស្បែក​ម្យ៉ាង​លើ​ក្មេងៗ​ហៅ​ថា Psoriasis ឲ្យ​ប៉ាម៉ាក់​ទាំង​អស់​បាន​ដឹងនិង​ប្រុង​ប្រយ័ត្នខ្ពស់។

    អ្វីទៅជាជំងឺស្បែកPsoriasis?

    Psoriasis (ជំងឺ​​​ផ្សិត​​​លើ​​​ស្បែក ឬ​​​​​​ស្បែក​​​របក​​​ក្រហម​​​) ជា​​​ជំងឺ​សើ​​​ស្បែក​​​ម្យ៉ាង​​​បង្ក​​​ឲ្យ​​​វដ្ត​ជីវិត​​​នៃ​​​កោសិកា​ស្បែក​​​មាន​​​បញ្ហា។ វា​​​ពន្លឿន​ផលិត​​​កោសិកា​​​ស្បែក​​​ថ្មី​ បណ្ដាល​​​ឲ្យ​​​មាន​វត្តមាន​​​កោសិកា​​​ស្បែក​​​ថ្មី​កើន​ឡើងច្រើន លើសលប់ ជាហេតុ​​​បង្ក​​​ទៅ​ជា​បន្ទះ​​​ស្បែក​​​ក្រហម​​​ដុំៗ មាន​​​សភាព​ក្រាស់​​ស្ងួត របក​រមាស់ ​​​ក្រមរ​ពណ៌​​​ស​​​លាយ​​​ប្រាក់ ពេលខ្លះ​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​​​​​​​ឈឺ​​​ចាប់​​​ថែម​ទៀត​ផង

    រោគសញ្ញានៃជំងឺស្បែកPsoriasis 

    ជំងឺ​ស្បែក​ចែក​​​ចេញ​ជា​ច្រើន​ប្រភេទ ហើយ​​​ប្រភេទ​​​នីមួយៗ​​​មាន​​​រោគ​​​សញ្ញា​​​ផ្សេងៗ​​​គ្នា​​​ ប៉ុន្តែ​រោគ​​​សញ្ញា​​​ចម្បងៗ​​​ជា​ទូទៅ​កើត​លើ​ក្មេងៗ​រួម​​​មាន

    បន្ទះ​​​ស្បែក​​​ក្រហម​​​ដុំៗគ្រប​​​ដណ្តប់​ដោយ​​​ក្រមរ​​​ពណ៌​​​ស​​​លាយ​​​ប្រាក់ (ជា​ញឹក​​​ញាប់អាចច្រឡំ​​​ជាមួយ​នឹង​​​កន្ទួល​រមាស់​បង្ក​ដោយ​បញ្ហា​​​កន្ទប​ក្មេង)

    បន្ទះ​​​ស្បែក​​​ស្ងួត ប្រេះ​ពេលខ្លះមាន​​​ចេញ​​​ឈាម

    មាន​​​អារម្មណ៍​ថា រមាស់ ឈឺ ឬ​ក្រហាយ

    ក្រចក​​​ដៃ​​​​​​ទ្រុឌ ឬ​ក៏​ខូង​​​ជ្រៅ

    ស្បែកទារក

    វិធីព្យាបាលនៃជំងឺស្បែកPsoriasis

     របបអាហារ៖ ដោយ​​​សារ​តែ​ប្រព័ន្ធ​ស៊ាំ​​​​​​កុមារ​​​ងាយ​​​រង​​​នឹង​ការ​​​ប៉ះ​​​ទង្គិច​​​ជាង​​​មនុស្ស​​​ពេញ​​​វ័យ ធ្វើ​​​ឲ្យ​​​​​​ការ​​​ព្យាបាល​ជំងឺ​​​ស្បែក​ប្រភេទ​​​នេះ​​​កាន់​​​តែ​​​មាន​ភាព​​​លំបាក​​​។ មួយ​​​វិញ​​​ទៀត​ជម្រើស​នៃ​ការ​ព្យាបាល​ត្រូវ​បាន​អនុម័ត​ដោយ​​​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​អាមេរិក (FDA) មិន​​​ទាន់​ត្រូវបាន​អនុញ្ញាត​ដាក់​ឲ្យ​​​ព្យាបាល​ជាផ្លួវ​ការ​នៅ​ឡើយ។ដូចនេះ​ដើម្បី​​​ឲ្យ​ប្រព័ន្ធ​​​ភាព​​​ស៊ាំ​​​​​​កុមារ​​​រឹង​​​មាំ​​​ងាយ​​​ទប់​​​ទល់​​​នឹង​ជំងឺ​​​នេះ របប​អាហារ​​ក្មេង​​​គួរ​​​តែ​​​សំបូរ​​​ទៅ​​​ដោយ​​​សារធាតុ​​​ចិញ្ចឹម ដូច​​​ជា ខ្លាញ់ ត្រី ប្រូព្យូតិច (Probiotics) វីតាមីន D និង​​​អាហារ​បំប៉ន​ផ្សេង​ៗទៀត

    វិធីព្យាបាលដោយថ្នាំលាប៖ ជា​ទូទៅ​វិធីព្យាបាល​​​ដោយ​ថ្នាំ​លាប ដូច​ជា​សារធាតុ​កូរទីកូស្តេរយ (corticosteroids) ផ្តល់​​​​​​ប្រសិទ្ធភាព​ខ្ពស់​​​​​​ចំពោះ​​​ជំងឺ Psoriasis តែគប្បី​ជៀស​វាង​ការ​ប្រើ​លើស​ចំណុះ​ព្រោះ​អាច​​​បណ្តាល​ឲ្យ​មាន​ផល​​​ប៉ះពាល់​​​ច្រើន​​​យ៉ាង អាចធ្វើ​ឲ្យ​ប្រព័ន្ធ​​​ភាព​​​ស៊ាំ​​​ចុះ​ខ្សោយ​​​ជា​​​ដើមមាន​ថ្នាំលាប​ប្រភេទ​​​​​​មួយ​​​ទៀត ​​​ត្រូវ​​​ចាត់​​​ទុក​​​ផ្តល់​​​សុវត្ថិភាព​​​ខ្ពស់​​​ គឺ​​​ពពួក​​​ថ្នាំ​​​លាប​​​មាន​​​​​​សារធាតុធ្យូង​​​ថ្ម​ប៉ុន្តែ ប្រសិន​​​​​​កំហាប់​ធ្យូង​ថ្ម​ក្នុង​ថ្នាំ​លាប​មាន​​​លើស​ពី​​​៥​​​ភាគរយ ហានិភ័យ​បង្កទៅជា​​​ជំងឺ​មហារីក​ក៏​មាន​​​ខ្ពស់​ដូច​គ្នា។

    វិធីព្យាបាលដោយកាំរស្មី (Phototherapy) ព្យាបាល​​​ដោយ​កាំ​រស្មី ជា​វិធី​​​​មាន​សុវត្ថិភាព និង​ផ្តល់​​​ប្រសិទ្ធភាព​​​ខ្ពស់​​​ដូចគ្នា ដោយ​វិធីព្យាបាល​​​ចែក​ចេញ២ មួយ​ហៅ​ថា UVB និងមួយទៀត PUVA ប៉ុន្តែ​អាច​ប្រើ​​​​​​រួម​​​ផ្សំ​​​ជាមួយ​​​វិធី​ដទៃ​ផ្សេង​ទៀតបាន។

    ប្រសិន​យើង​​​ជ្រើស​​​រើស​យក​វិធី​ព្យាបាល​នេះ យើងត្រូវ​​​​ពិគ្រោះ​យោបល់​​​​​​ជាមួយ​​​​គ្រូពេទ្យ​ជំនាញ គ្រូពេទ្យ​ឯកទេស​​​សើ​ស្បែក​​​ និង​​​ឯក​ទេស​ជំងឺកុមារ​​​​​​ជាមុន ​​​ជៀស​វាង​ផល​ប៉ះពាល់​​​ដោយ​ប្រការ​​​ណា​មួយ។ ពន្លឺ​អ៊ុលត្រា UV អាច​បង្ក​ឲ្យ​​​មាន​ផល​ប៉ះពាល់​ជាច្រើន​ដូចជា ប៉ះពាល់​រចនាសម្ព័ន្ធ​របស់​ហ្សែន កូឡាហ្សែន វីតាមីន A វីតាមីន C ក៏ដូច​ជា រ៉ាឌីកាល់ សរីរាង្គ​ក្នុង​ខ្លួនយើង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Sao Solynet · កែ Dec 31, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម