backup og meta

​ប៉ាម៉ាក់គួរដឹង បើកូន​ប្រតិកម្មថ្នាំ ហើយ​ឡើង​​រមាស់​គួរ​ធ្វើ​ម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Feb 20, 2023

    ​ប៉ាម៉ាក់គួរដឹង បើកូន​ប្រតិកម្មថ្នាំ ហើយ​ឡើង​​រមាស់​គួរ​ធ្វើ​ម៉េច?

    ប្រតិកម្ម​ឡើង​រោល​រមាស់​សំដៅ​លើ​ការ​ប្រើថ្នាំ​ផ្សះ ឬ​អាម៉ុកស៊ីស៊ីលីន។ ប៉ុន្តែ “Hello គ្រូពេទ្យ” លើក​យក​តែ​បញ្ហា អាម៉ុកស៊ីស៊ីលីន មក​បក​ស្រាយ ព្រោះ​ថ្នាំ​នេះ​អាច​ឲ្យ​ឡើងរមាស់​ជាង​ថ្នាំ​ផ្សះ​ផ្សេងៗ​ទៀត។ បើកូន​រមាស់​ដោយ​ថ្នាំនេះ តើគួរ​ជួយកូន​យ៉ាង​ម៉េច?

    ១- អាម៉ុកស៊ីស៊ីលីន (Amoxicillin rash)

    ជាទូទៅ​រមាស់​រោល កើត​មាន​ដោយសារ​ប្រើ​ថ្នាំផ្សះ (Antibiotics)។ អាម៉ុកស៊ីស៊ីលីន ជា​ប្រភេទ​ថ្នាំ​ផ្សះ ដែល​អាច​ធ្វើឲ្យ​រមាស់​រោល ជាង​ថ្នាំ​ផ្សះ​ផ្សេងៗ។ អាម៉ុកស៊ីស៊ីលីន និង​អំពីស៊ីលីន ជា​ក្រុម​ថ្នាំ​ប៉េនីស៊ីលីន ដែល​អាច​មាន​ប្រតិកម្ម​ច្រើន។

    ២- បញ្ហាអាម៉ុកស៊ីស៊ីលីន

    – រមាស់​រោល ដោយសារ​អាម៉ុកស៊ីស៊ីលីន ច្រើន​កើតលើស្រីៗ​ជាង​ប្រុសៗ ឬ​ក្មេងស្រី​ជាង​ក្មេង​ប្រុស

    – អ្នក​មាន​ជំងឺ Mononucleosis (ជំងឺមួយ​ប្រភេទ​បង្កដោយ Epstein-Barr virus) និង Leukemia lymphatic ( មហារីក​ឈាម​មួយ​ប្រភេទ ដែល​ខួរឆ្អឹង​បង្កើត​កោសិកា​ឈាម ស ឡាំហ្វូស៊ីត (Lymphocyte) ) ច្រើន​ងាយ​មាន​រមាស់​រោលដោយសារ អាម៉ុកស៊ីស៊ីលីន ។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    កូនប្រតិកម្មថ្នាំ

    ៣- វិធីព្យាបាល 

    កន្ទាល​ត្រអាក និង​រមាស់រោល បណ្ដាល​ពី​អាម៉ុកស៊ីស៊ីលីន អាច​ព្យាបាល​ដោយ​ថ្នាំ​ដែល​មិន ចាំបាច់​វេជ្ជបញ្ជា គឺថ្នាំ Benadryl មក​ប្រើ​តាម​កម្រិតថ្នាំ​សម្រាប់​ក្មេង។

    ឈប់​ឲ្យថ្នាំផ្សះ​កូន​ញ៉ាំ ហើយ​ត្រូវទៅ​ពេទ្យ បើ​ប្រតិកម្ម​ខ្លាំង ឈាន​ដល់​⁣អាលែកហ្ស៊ី។ រមាស់រោល នេះ​មិនអាច​ទាយ​ទុកមុន​ទេ ពេលខ្លះ​វា​មិនមាន​អ្វីធ្ងន់ ហើយ​ពេលខ្លះ​មាន​សញ្ញា​ព្រមាន​ពី​ការប្រឆាំង ជាមួយ​ប្រព័ន្ធភាពស៊ាំ ។

    ៤- ពេលណាគួរទៅពេទ្យ?

    រមាស់​រោល ដោយសារ​អាម៉ុកស៊ីស៊ីលីន នឹង​បាត់ដោយ​ខ្លួនឯង បន្ទាប់ពី​ឈប់​ឲ្យកូន​ញ៉ាំថ្នាំផ្សះ ឬ​ពេលជាតិ​ថ្នាំសាប​អស់។ បើនៅតែ​រមាស់ អាច​សួរពេទ្យ​រកក្រែម Steroid លាប ឬមាន ដំណោះ​ស្រាយផ្សេង។

    ៥- រមាស់រោលដោយអាម៉ុកស៊ីស៊ីលីនគ្រោះថា្នក់អត់?

    ការរលាក​មិន​គ្រោះថ្នាក់​ទេ ប៉ុន្តែបើ​រមាស់​ដោយសារ​អាលែកហ្ស៊ី ទើប​គួរឲ្យ​ព្រួយបារម្ភ ព្រោះ​បើ​កូន អាលែកហ្ស៊ី ខ្លាំង​ប៉ុនណា គ្រោះថ្នាក់​អាច​ខ្លាំងប៉ុណ្ណោះ​ដែរ។ តែបើ​នៅបន្ដឲ្យកូន​ញ៉ាំថ្នាំ​ផ្សះ​ពេល កំពុង​រមាស់​រោល គេអាច​ឈាន​ដល់ Analphylactic

    Shock ជាអាលែកហ្ស៊ី​ធ្ងន់ធ្ងរ អាច​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​បាន។

    ៦- វិធីបង្ការ

    សំខាន់​បំផុតត្រូវ​ប្រាប់ពេទ្យ​ពីថ្នាំដែល​ឲ្យកូនលេប​មុន​អាលែកហ្ស៊ី និង​បញ្ជាក់់ឲ្យ​ច្បាស់​ពី​របៀប ប្រតិកម្ម ដើម្បីពេទ្យ​ចេញ​វេជ្ជបញ្ជា​ឱ្យ​ប្រើថ្នាំ​ផ្សេង​ជំនួស​វិញ។

    ៧- ដំណោះស្រាយបើឡើងរមាស់ដោយអាម៉ុកស៊ីស៊ីលីន

    ខាងក្រោម​នេះ ជា​វិធីសាស្ត្រខ្លះៗ ដើម្បី​ជួយ​ឲ្យកូន​ធូរស្បើយ៖

    – ផឹកទឹកឲ្យច្រើន ព្រោះទឹក​ជាជម្រើស​ល្អ​បំផុត អាចជួយ​ឲ្យកូនឆាប់​សាបជាតិ​ថ្នាំក្នុង​ខ្លួន និង​អាច​ជួយ បំបាត់​រមាស់​រោល។

    – ងូតទឹកលាយ​សារធាតុ​ពពួកអង្ករ​ស្រូវសាលី (Oatmeal bath) ដែល​មាន​តាមផ្សារ​ទំនើប និង​ឱសថស្ថាន ឬ​យើងអាច​ធ្វើខ្លួន​ឯង​បាន ដោយ​លាយ​សារធាតុ​ស្រូវ សាលីមួយ​ពែង​ជាមួយ​ទឹកក្តៅ​ឧណ្ហៗ។ ឲ្យកូន​ត្រាំ​ប្រហែល ១៥-៣០នាទី ដើម្បី​កម្ចាត់​អារម្មណ៍​មិនស្រួល។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Feb 20, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម