២- ប្រព័ន្ធភាពស៊ាំក្មេងមានបញ្ហាអត់បើកូនកើតផ្តាសាយច្រើនជាងក្មេងដទៃដែលស្របាលគ្នា?
ក្មេងធ្លាក់ខ្លួនឈឺច្រើន មានន័យថា គ្រាន់តែបានរងប៉ះពាល់ជាមួយវីរុស ច្រើនជាងក្មេងដទៃទៀតប៉ុណ្ណោះ។ មិនមានន័យថា កូនយើងមានប្រព័ន្ធភាពស៊ាំខ្សោយនោះទេ។ ប្រព័ន្ធភាពស៊ាំមិនគ្រប់គ្រាន់ ឬខ្សោយចំពោះក្មេងម្នាក់ៗ ជាទូទៅត្រូវបានចាត់ទុកមានទំនាក់ទំនង ជាមួយស្ថានភាពធ្ងន់ធ្ងរខ្លាំងរបស់ជំងឺ រួមមានការបង្ករោគ ដែលអាចបណ្តាលឲ្យក្មេងស្លាប់បាន ដូចជា ការបង្ករោគនៅចរន្តឈាម ជំងឺរលាកស្រោមខួរ ជំងឺរលាកសួតដោយបាក់តេរី ដំបៅស៊ីរូងស្បែក ជាដើម និងករណីឡើងទម្ងន់ ឬការលូតលាស់មិនប្រក្រតី។
៣- សញ្ញាបញ្ជាក់ថាទារកឈឺ
– សីតុណ្ហភាពក្នុងរាងកាយមិនប្រក្រតី៖ អ្នកជំនាញ បានឲ្យដំបូន្មានគ្រប់គ្រួសារទាំងអស់ ត្រូវមានប្រដាប់វាស់កម្តៅក្នុងផ្ទះ ដើម្បីវាស់ និងតាមដានសីតុណ្ហភាពទារក ឲ្យបានត្រឹមត្រូវ ព្រោះការប៉ាន់ស្មានលើសីតុណ្ហភាពរាងកាយទារក គឺមិនអាចជឿជាក់ ឬទុកជាការបានទេ។ យោងតាមវេជ្ជបណ្ឌិត Mansberg ទារកអាចនឹងប៉ះទៅមានអារម្មណ៍ ដូចជាខ្លួនកំពុងតែឆេះ តែតាមពិតសីតុណ្ហភាពរាងកាយ មានត្រឹមតែ ៣៧ អង្សារសេតែប៉ុណ្ណោះ ខណៈសីតុណ្ហភាពរាងកាយ បើខ្ពស់ជាង ៣៧.៥ អង្សារសេ ទើបត្រូវចាត់ទុកថា ទារកកើតគ្រុនក្តៅ។ ទោះយ៉ាងនេះក្តី ប្រសិនទារកអាយុលើសពី ៣ខែ ស៊ីតណ្ហភាពខ្ពស់ជាង ៣៧ អង្សារសេក៏ពិតមែន ប៉ុន្តែមិនបង្ហាញនូវសញ្ញាណាមួយមានជំងឺទេនោះ ដូចជា យំ និងនៅមិនសុខ ប៉ាម៉ាក់អាចអង្កេត និងរង់ចាំ ដើម្បីមើលថា តើកូនអាចបានគ្រាន់បើវិញ នៅថ្ងៃបន្ទាប់ដែរឬអត់។