backup og meta

ម៉ាក់​ប៉ា​គួរ​ស្វែង​យល់ពី​ជំងឺ​ពោះវៀន​ធ្លាក់​ចូល​ពង​ស្វាស​ទារក​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 21, 2019

    ម៉ាក់​ប៉ា​គួរ​ស្វែង​យល់ពី​ជំងឺ​ពោះវៀន​ធ្លាក់​ចូល​ពង​ស្វាស​ទារក​

    ម៉ាក់​ប៉ា​​ប្រសិន​បើ​សង្កេត​ឃើញ​ប្រដាប់​ភេទ​កូន​ប្រុស​មាន​សភាព​មិន​ស្មើ ឬ​ឡើង​ប៉ោង​ធំ បណ្ដាល​ឲ្យ​ឈឺចាប់​យំ​ស្រែក​មិន​ឈប់ គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ហើយ​ប្រសិនបើ​គ្រូពេទ្យ​រក​ឃើញ​ថា​មាន​ជំងឺ​ពោះវៀន​ធ្លាក់​ចូល​ពង​ស្វាស ត្រូវ​ស្វែង​រក​វិធី​ព្យាបាល​ភ្លាម។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថាក្មេង​ប្រុស​ៗ​ទាំងអស់​អាច​កើត​មាន​ជំងឺ​នេះ ប៉ុន្តែ​កើត​មាន​ភាគ​ច្រើន​ចំពោះ​ទារក​ទើប​កើតភាគ​ច្រើន​ជាង។ ជា​ធម្មតា​ជំងឺ​ពោះ​វៀន​ធ្លាក់​ចូល​ពងស្វាស​នេះ ពិបាក​សម្គាល់​ណាស់​ពេល​ដំបូង​ៗ ទាល់តែ​កូន​ចេះ​ដើរ​ទើប​អាច​មើល​ដឹង។ ចំពោះ​មូលហេតុ​វិញ ព្រោះ​ដោយសាច់ដុំ​ត្រង់​ពោះ​ខ្សោយ​ធ្វើឲ្យ​ធ្លាក់​ពោះវៀន​ចូល​ទៅ​ក្នុង​ថង់​ពងស្វាស ឯ​​ជញ្ជាំង​ពោះ​មាន​ចន្លោះប្រហោង ទើប​ធ្វើ​ឲ្យ​មាន​ថ្នក់​ក្នុង​ពងស្វាស និង​បណ្ដាល​ទៅ​ជា​ឈឺចាប់​ខ្លាំង ជា​ពិសេស​នៅ​ពេល​ក្អក ឱន ឬ​លើក​របស់របរ​ធ្ងន់​ៗ។ យើង​អាច​ដឹង​ដោយសារ​មាន​សម្ពាធ​ក្នុង​ពោះ​កើត​ឡើង និង​មាន​​ប៉ោង​ឡើង​នៅ​តំបន់​ក្រលៀន​កូន។

    ពោះវៀនធ្លាក់ចូលពងស្វាសHello_គ្រូពេទ្យ

    ចំពោះ​មូលហេតុ​ខ្លះ​ទៀត ក៏​អាច​បណ្ដាល​ឲ្យ​ពោះវៀន​ធ្លាក់​​ចូល​ក្នុង​ថង់​ពងស្វាស​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​មិន​ច្បាស់លាស់៖

    សម្ពាធ​ក្នុង​ពោះ​កាន់​តែ​ខ្លាំង​ទៅ​ៗ

    ជញ្ជាំង​ពោះ​ខាង​មុខ​​ខ្សោយ

    ប្រឹងជុះ ឬ​នោម​ពេក

    ធ្វើ​សកម្មភាព​អ្វី​មួយ​ខ្លាំង​ពេក

    ក្អក ឬ​កណ្ដាស់​រ៉ាំរ៉ៃ។

    ក្មេងកើត​ជំងឺ​​នេះ​មួយចំនួន​មិន​គ្រោះថ្នាក់​នោះ​ទេ អាច​​​បាត់​​ទៅ​​វិញ​​ដោយ​​ខ្លួន​ឯង​នៅអាយុ ១ឆ្នាំ​ ប៉ុន្តែ​ខ្លះទៀត​​វិវត្ត​ធំ​ៗ​ទៅ​ៗអាចគ្រោះថ្នាក់ដល់​​ជីវិតប្រសិនបើជាមានធ្លាក់ពោះវៀនធ្លាក់ចូលហើយរមួលធ្វើឲ្យកាត់ផ្តាច់សរសៃឈាមចិញ្ចឹម។ ​គ្រូពេទ្យ​រក​ឃើញ​រឿង​នេះ​ធ្ងន់ធ្ងរ នឹង​ណែនាំ​ឲ្យ​វះកាត់។ ប្រសិនបើ​មាន​រោគសញ្ញា​ទាំង​នេះ សូម​ប្រញាប់​យក​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ៖

    មិន​ស្រួល​ក្នុង​ខ្លួន

    ក្អួត​ចង្អោរ

    ឈឺចាប់​ខ្លាំង

    ហើម​ពោះ ឬ​តឹង​ពោះ

     ពងស្វាសឡើង​ប៉ោង​ក្រហម ស្លេក ខៀវ​ខ្លាំង

    ក្ដៅ​ខ្លួន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម