backup og meta

វិធី​សង្គ្រោះ​បឋម ពេល​ក្មេង​ត្រូវឆ្កែ​ឆ្មា​​ខាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jun 19, 2019

    វិធី​សង្គ្រោះ​បឋម ពេល​ក្មេង​ត្រូវឆ្កែ​ឆ្មា​​ខាំ

    ឆ្កែឆ្មាឥឡូវពិបាក​ទុក​ចិត្ត​ណាស់ ប្រលែងលេង​មិន​ស្រួល ខ្វាចខាំយើង​ភ្លាម ពិសេស​ក្មេងៗ​គួរ​ឲ្យ​បារម្ភ​ជាង​គេ ណា​មួយ​ជំងឺ​ឆ្កែឆ្កួត​ ឆ្មា​ឆ្កួតកំពុង​រាលដាល​ខ្លាំង​ផង នៅ​អាមេរិក ករណី​សត្វ​ចិញ្ចឹម​ខាំក្មេង និង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ គឺ​មាន​ដល់​ទៅ ៨០០.០០០ ករណី​​ឯណោះ ហេតុនេះ​ត្រូវប្រយ័ត្ន​ផង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពី​វិធី​សង្គ្រោះ​​បឋម​ ករណី​ក្មេង ឬ​មនុស្ស​ចាស់​ត្រូវ​ឆ្កែ​ឆ្មា​ខាំ ព្រោះ​បើ​ទុក​យូរ​ អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត។

    ១- រឿង​​យើង​​ត្រូវ​ដឹង​ពី​សត្វ​ចិញ្ចឹម​ខាំ

    ក្មេង​តូច​ ពិសេស​ក្មេង​​អាយុ​តិច​ជាង​ ៥ ឆ្នាំ ជាទូទៅ​ នៅ​មិន​ទាន់​ដឹង​ពី​របៀប​នៅ​ជិតសត្វ​ចិញ្ចឹម​ទាំង​នោះទេ។ ​បើ​ក្មេង​តូច​ទៅ​ជិត​សត្វ​ចិញ្ចឹម ហើយ​ធ្វើឲ្យ​​វា​ផ្អើល នោះ​វា​អាច​នឹង​ខាំក្មេង​មិន​ខាន។ សត្វ​ចិញ្ចឹម អាច​ខាំ​ដោយ​សារ​មូល​ហេតុ​ទូទៅ​មួយ​ចំនួន ដូច​ជា ពេល​​វា​ឈឺ ឬ​ពេល​វា​មាន​របួស។ ឧទាហរណ៍ ​បើ​សត្វ​ឆ្កែ ឃើញ​ក្មេង​ ដូច​ជា​សត្វ​គួរ​ឲ្យប្រមាញ់ ពេល​ក្មេង​នោះ​រត់ វា​នឹង​ភ្ញោច​ឲ្យ​សត្វ​ឆ្កែ​​ខាំ។ សត្វ​ខាំ​ ឬ​ខ្វាច អាច​នឹង​មាន​របួស​តូច ប៉ុន្តែ​ពេល​ខ្លះ ​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ជា​ច្រើន​នៅ​ពេល​ខាង​មុខ។

    ២- សញ្ញា ​និង​រោគ​សញ្ញា​​សត្វ​ចិញ្ចឹម​ខាំ

    សត្វ​ចិញ្ចឹម​ខាំ​ អាច​នាំ​ឲ្យ​​មាន​ការ​បង្ក​រោគ ហើយ​រោគ​សញ្ញា​ទូទៅ​នៃ​ការ​បង្ក​រោគ​ដោយ​សារ​សត្វ​ខាំ​ រួម​មាន ឡើង​ក្រហម ឈឺ ហើម និង​រលាក នៅ​កន្លែង​សត្វ​ខាំ។ រោគ​សញ្ញា​​អាច​ប្រាប់​ថា ​ដំបៅ​​កំពុង​តែ​ក​រោគ រួម​មាន​ ដំបៅ​ចេញ​ខ្ទុះ ចេញ​ទឹក​រងៃ​ ឬ​ឈាម សាច់​នៅ​ជុំវិញ​ដំបៅ​ទន់ ឬ​ស្ពឹក។ ​បើ​សត្វ​ខាំ​នៅ​នឹង​ដៃ ម្រាម​ដៃ​ ឬ​ដៃ​ អាច​ប្រើ​ការ​មាន​កម្រិត ស្នាម​ក្រហម​នៅ​ជុំវិញកន្លែង​ខាំ គ្រុន​ក្ដៅ​ចាប់​ពី ៣៨​ អង្សារ​សេឡើង​ទៅ បែក​ញើស និង​គ្រុន​រងា។

    ៣- វិធី​សង្គ្រោះ​បឋម ​ពេល​ក្មេង​ត្រូវ​សត្វ​ចិញ្ចឹម​ខាំ

    ការ​ព្យាបាល​ អាស្រ័យ​លើ​ទំហំ​របួស​កម្រិត​ប៉ុនណា ​បើ​ត្រឹម​ជា​របួស​តូច​ទេ ត្រូវ​លាង​កន្លែង​នោះ​ជា​មួយ​សាប៊ូ និង​ទឹក​ដោយ​ប្រុង​ប្រយ័ត្ន។ រុំ​របួស​កូន​ជាមួយ​បង់​រុំ​របួស បើ​កន្លែង​របួស​នោះ​ ងាយ​នឹង​ប៉ះ​ពាល់​ជាតិ​កខ្វក់។ តែ​បើ​នៅ​កន្លែង​ខុស​ពី​នេះ គួរ​តែ​ចំហ​បួស​នោះ​ឲ្យ​ប៉ះ​នឹង​ខ្យល់។

    បើ​រលាត់​ស្បែក​ និង​ចេញ​ឈាម របួស​នោះ​អាច​នឹង​ធ្ងន់​ធ្ងរ សូម​បិទ​បង់​រុំ ឬ​កំណាត់​ស្អាត​លើ​របួស ​និង​សង្កត់​វា​ដោយ​ប្រើ​ម្រាម​ដៃ។ ​បើ​សង្កត់​ហើយ​ នៅ​តែ​មិន​ឈប់​ហូរ​ឈាមក្នុង​រយៈពេល​ប៉ុន្មាន​នាទី​​នោះ សូមប្រញាប់ទៅពេទ្យបន្ទាន់ ដើម្បីព្យាបាល ទទួលវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត និងតេតាណុស។

    ទោះ​បី​ជា​របួស​ឈប់​ហូរ​ឈាម​ក៏​ដោយ គួរ​យក​កូន​ទៅ​ពេទ្យ ដើម្បី​អាចឲ្យ​ដឹង​ថា​តើ​កូន ត្រូវ​ដេរ​របួស ឬ​ត្រូវ​ព្យាបាល​អ្វី​បន្ថែមអត់ ពិសេស​ត្រូវ​ពិភាក្សា​ជា​មួយ​ពេទ្យ ពាក់ព័ន្ធ​សត្វ​ដែល​ខាំ ឬ​ខ្វាច​ក្មេង អាច​នាំ​ឲ្យ​ក្មេង​កើត​ជំងឺ​ឆ្កែ​ឆ្កួត​ដែរអត់។ របួស​ដោយ​សត្វ​ខាំ ​អាច​នឹង​បង្ក​រោគ ច្រើន​ជាង​របួស​ផ្សេង​ទៀត ដូច​នេះ ​គ្រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជបញ្ជាប្រើ​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល។

    ត្រូវ​យក​កូន​ទៅ​ពេទ្យ​ភ្លាម​ បើគិត​ថា​សត្វ​ដែល​ខាំ​នោះ​មាន​ជំងឺ​ឆ្កែឆ្កួត ឬ​ក៏​សត្វ​ចិញ្ចឹម​ខាំ​នៅ​ត្រង់​ក្បាល ​និង​ក ឬ​ស្បែកក្មេង​​រហែក​ធំ របួស​ជ្រៅ ឡើង​ក្រហម​ខ្លាំង ឬហើម​ និង​ឈឺ​ខ្លាំង។

    អត្ថបទ​ពាក់ព័ន្ធ៖

    • វិធីបង្ការ​ជំងឺ​ឆ្កែឆ្កួត និង​ការ​ចាក់វ៉ាក់សាំង​ត្រឹមត្រូវ​ មិនគ្រោះថ្នាក់ដល់ជីវិត
    • ត្រូវដឹង! មិនមែនតែសត្វឆ្កែមួយទេ អាចចម្លងជំងឺឆ្កែឆ្កួត

    ៤- វិធី​បង្ការ​កុំ​ឲ្យ​សត្វ​ចិញ្ចឹម​ខាំ​ក្មេង

    បង្រៀន​កូន​ពី​វិធី​ការពារ​ពី​សត្វ​ចិញ្ចឹម​ខាំ ​ប្រាប់​កូន​កុំឲ្យ​លេង​ជាមួយ​ឆ្កែ​ ឬ​ឆ្មា ដោយ​យក​របស់​លេង ចំណី ឬ​វត្ថុ​ផ្សេងៗ​ទៀត​របស់​ពួក​វាជាដើម។ បង្រៀន​កូនវិធី​គេច​ចេញពី​ស្ថានភាព​គ្រោះ​ថ្នាក់ ដូច​ជា ​ស្រែក រត់ វាយ ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ ដើម្បី​ប្រឈម​មុខ​នឹង​សត្វ​ឆ្កែ។ ​ប្រាប់​កូនឲ្យនៅ​ឆ្ងាយ​ពី​ឆ្កែ ពេល​វា​កំពុង​ដេក ឬ​កំពុង​ស៊ី​បាយ។ មិន​ត្រូវ​ឲ្យ​កូន​ធ្វើ​ការងារ​ថែរក្សា​សត្វ​ចិញ្ចឹម​លឿន​ពេក​ទេ ព្រោះ​ក្មេង​​មិន​ទាន់​បាន​ត្រៀម​ខ្លួនរួច​រាល់​​នៅ​ឡើយ។

    ពេល​យើង​បង្រៀន​កូនពី​វិធី​​ត្រូវ​នៅ​ជិត​សត្វ​ចិញ្ចឹម​ក្នុង​ផ្ទះ​ឲ្យមាន​សុវត្ថិភាព សូម​បង្រៀន​ឲ្យ​សាមញ្ញ​ងាយ​យល់។ ​មិន​ត្រឹម​តែ​ពន្យល់​ពី​របៀប​ចៀស​វាង​កុំ​ឲ្យ​សត្វ​ខាំ​ប៉ុណ្ណោះ​ទេ ត្រូវ​ពន្យល់​ពី​សត្វ​ចិញ្ចឹម របៀប​ប៉ះពាល់​ជាមួយ​វា និង​តួនាទី​​របស់​សត្វ​នោះ​ផង។ បើ​មាន​កូន​តូច ត្រូវ​តែ​ប្រយ័ត្ន នៅ​ពេល​ដែល​នៅ​ជិតឆ្កែ ឆ្មា ឬ​សត្វ​ចិញ្ចឹម​ផ្សេង​ទៀត ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពេល​កូន​ប៉ះ​ពាល់​ជាមួយ​សត្វ​ទាំង​នោះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Jun 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម