backup og meta

ក្មេង​ឈឺ​ល្មមៗ គួរបន្តោងសេរ៉ូម​អត់?​

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 05, 2019

    ក្មេង​ឈឺ​ល្មមៗ គួរបន្តោងសេរ៉ូម​អត់?​

    នៅ​តាម​ខេត្ត ពិសេស​ជនបទ​ឆ្ងាយៗ ការ​បន្តោង​សេរ៉ូម​ពេល​ក្មេង​ឈឺ​ពេញ​និយម​ខ្លាំង​ណាស់ មិន​ថា ឈឺ​ជំងឺ​អ្វី ឈឺ​ល្មម ឬ​ឈឺ​ខ្លាំង​នោះ​ទេ ដឹង​តែ​បន្តោង​សេរ៉ូម​ហើយ។ តើ​ក្មេង​ឈឺ​ល្មមៗ​គួរ​បន្តោង​សេរ៉ូម ឬ​អត់?

    សេរ៉ូម​ជាល្បាយ​សូលុយស្យុងផលិត​ឡើង​សម្រាប់​បំពេញ​ជាតិ​ទឹក ជាតិ​ស្ករ និង​​បន្ថែម​​​ជីវជាតិ ឬ​​សារធាតុ​​ថ្នាំ​​ដែល​​ចាំបាច់​​ទៅ​​ឲ្យ​​អ្នក​ជំងឺ ដែល​​មិន​​អាច​​ទទួល​​យក​​សារធាតុ​​ទាំង​នោះ​​តាម​រយៈ​​ការ​ញ៉ាំ​​តាម​​មាត់​បាន ដោយ​ចាក់​បញ្ចូល​តាម​សរសៃ។ ដូច្នេះ​ហើយ​យើង​មិន​អាច​យក​សេរ៉ូម​ឲ្យ​ដាក់​អ្នក​ជំងឺ​គ្រប់​ប្រភេទ​នោះ​ទេ ពិសេស​ក្មេងៗ​ដែល​មាន​ជំងឺ​ល្មមៗ នេះ​បើ​តាម​ការ​អះអាង​របស់​ឱសថការី គីម កាណែល

    ការ​ដែល​សេរ៉ូម​ពេញ​និយម​នៅ​តាម​ខេត្ត ឬ​ជនបទ​ឆ្ងាយៗ​នោះ អាច​មក​ពី​កង្វះ​ការ​យល់​ដឹង​របស់​អាណាព្យាបាល ឬ​គ្រូពេទ្យ​មួយ​ចំនួន ហើយ​​ការ​​បន្តោងសេរ៉ូម​ខ្លះត្រូវ​បាន​ចាក់​បញ្ចូល​ថ្នាំ​វីតាមីន​ក្នុង​នោះ។

    សេរ៉ូម​​​ចាក់​​មាន​​ច្រើន​​ប្រភេទ​ ប៉ុន្តែ​​ប្រភេទ​​ដែល​​ប្រើ​​ញឹក​ញាប់​​ជាង​​គេ​​មាន​​ដូច​ជា សេរ៉ូម​ប្រៃ (NaCl ០.៩%) សេរ៉ូម​​ផ្អែម (Dextrose ៥%) និង​​សេរ៉ូម​​ឡាក់តាត (Lactate ringer)។ ការ​ប្រើ​​​សេរ៉ូម​​ទាំង​​នេះ គឺ​​តម្រូវ​​តាម​​រោគ​វិនិច្ឆ័យ ស្ថានភាព​​ជំងឺ និង​​ការ​​ព្យាបាល​​របស់​​គ្រូពេទ្យ។ ជា​​ទូទៅ​​ការ​​ចាក់​​សេរ៉ូម គឺ​​តម្រូវ​​ចំពោះ​​អ្នក​​ជំងឺ​​មិន​​អាច​​ញ៉ាំ ឬ​​ពិបាក​ញ៉ាំ​ និង​អ្នក​​ជំងឺ​​ដែល​​មាន​អាការៈ​ធ្ងន់​ធ្ងរ​ប៉ុណ្ណោះ។

    ឱសថការី​ដដែលបន្ត ក្នុង​ករណី​ដែល​ក្មេង​​មាន​ជំងឺ​មួយ​ចំនួន​ធ្ងន់ធ្ងរ ញ៉ាំ​អីមិនបាន ខ្វះជាតិទឹកធ្ងន់ធ្ងរ បាត់បង់ឈាម ឬការវះកាត់ នោះ​ទើប​តម្រូវ​ឲ្យ​ចាក់​បញ្ចូល​សេរ៉ូម ដើម្បី​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​កុំ​ខ្សោះ ក្មេង​មាន​កម្លាំង​កំហែង​ឡើង​វិញ​ខ្លះ។

    អត្ថបទពាក់ព័ន្ធ៖ ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់?

    ក្មេងឈឺ

    លោកថា ការ​​ដែល​​ចាក់​បញ្ចូល​សេរ៉ូម​ក្នុង​ស្ថានភាព​ក្មេង​ឈឺ​ធម្មតា​មិន​ត្រឹម​គ្មាន​ប្រយោជន៍​ ខាតបង់​ពេលវេលា និង​ថវិកា​នោះទេ ថែម​ទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​ក្មេង​ថែម​ទៀត ព្រោះ​ការ​ចាក់​សេរ៉ូម​​ចំពោះ​​ក្មេង​​មិន​​ត្រឹម​តែ​ពិបាក​​ចាក់ និង​​ឈឺ​ចាប់​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​​ធ្វើ​ឲ្យ​​កន្លែង​​ដែល​​ចាក់​មាន​​របួស ជាំ ហើម ឬ​​មាន​​ការ​​បង្ករោគ​​​ ​ប្រសិន​បើ​​ការ​​ចាក់​​នោះ​​មិន​​ត្រឹម​ត្រូវ។ ម្យ៉ាង​វិញ​ទៀត​​បើ​ក្មេង​មាន​ប្រតិកម្ម​ជាមួយ​នឹង​សេរ៉ូម ឬ​ថ្នាំ​​ចាក់​​ណា​​មួយ​​តាម​​​សរសៃ អាច​ប្រឈម​នឹង​គ្រោះថ្នាក់ ហើយ​ពិបាក​ជួយ​សង្គ្រោះ​។ ការ​​ចាក់​​សេរ៉ូម​​ក្នុង​​កម្រិត​មិន​​ត្រឹម​ត្រូវ​ចំពោះ​​ក្មេង ក៏​អាច​​ធ្វើ​​ឲ្យ​ចាល់​ជាតិ​ទឹក​ទៅ​តម្រង​នោមដែរ។ ​​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម