backup og meta

បើ​កូន​មាន​ជំងឺ​សើ​ស្បែក Psoriasis ​ប្រញាប់​ព្យាបាល​ភ្លាម


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 09, 2021

    បើ​កូន​មាន​ជំងឺ​សើ​ស្បែក Psoriasis ​ប្រញាប់​ព្យាបាល​ភ្លាម

    ក្មេង​តូច​ ប្រព័ន្ធ​ការពារ​នៅ​ខ្សោយ អាច​ឈឺ​ច្រើន​បន្តិច ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុកដាក់​បំផុត។ “Hello គ្រូពេទ្យ’ នឹងប្រាប់​ពីជំងឺ​ស្បែក​ម្យ៉ាង​លើ​ក្មេងៗ ហៅថា Psoriasis ព្រម​ទាំងវិធី​ការពារ និងព្យាបាល​ឲ្យ​ប៉ា​ម៉ាក់​បាន​ដឹង។

    ១- ទំនាក់​ទំនង​រវាង​ក្មេង និង​​ជំងឺស្បែក Psoriasis

    ជំងឺ Psoriasis ជា​ស្ថាន​ភាព​សុខភាព​មួយ​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​ឲ្យ​សញ្ញា​ពី​ការ​លូតលាស់​ខ្លាំង​របស់​កោសិកា​ស្បែក។ ជំងឺ Psoriasis ប៉ះពាល់​ទៅ​ដល់​ស្បែក ស្បែក​ក្បាល និង​ក្រចក។ ក្មេង​មាន​​ជំងឺ​នេះ ជាទូទៅ​មាន​ចេញ​ស្រកា​ក្រហមក្រាស់ ឬ​ដំបៅ នៅ​លើ​មុខ គូទ ​និង​ស្បែក​ក្បាល។

    ជំងឺ Psoriasis អាច​មាន​ច្រើន​ប្រភេទ ​និង​ទម្រង់​តំណក់​ទឹក ​គេ​ហៅ​ថា​ទម្រង់ ​តំណក់​ភ្លៀង ដែល​ភាគ​​ច្រើន​កើត​នៅ​អំឡុង​វ័យ​កុមារភាព​។ ទម្រង់​តំណក់​ទឹក អាច​ធ្វើ​ឲ្យ​ក្មេង​ចេញចំណុចក្រហមតូចដូច​ស្រកានៅ​លើ​ស្បែក​ រាង​កាយ​ និង​​មាន​ទំ​ហំ​ធំ។ ការ​បង្ក​រោគ​នៅ​បំពង់​ក ជា​ដំណាក់​កាល​ដំបូង​ដែល​នាំ​ឲ្យ​កើត​ជំងឺសើ​ស្បែក​ប្រភេទ​នេះ ខណៈកត្តា​ហ្សែន​ពី​កំណើតក៏​អាច​ជា​មូល​ហេតុ​ដូច​គ្នា។

    ២- ជំងឺ​ Psoriasis គ្រោះ​ថ្នាក់​កម្រិត​ណា?

    ជំងឺ​ Psoriasis ត្រូវ​ការ​ការ​ព្យាបាល​ភ្លាមៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​សារ​វា​ធ្វើ​រាង​កាយ​នៅ​មិន​ស្រួល ដូច​ជា ​រមាស់ និង​បញ្ហា​ផ្លូវ​ចិត្ត​ដូច​ជា បារម្ភ​ ឬខ្វល់​ច្រើន។

    កាន់​តែ​អាក្រក់​ទៀត​នោះ Psoriasis អាច​បង្ក​ឲ្យ​មាន​ផល​អវិជ្ជមាន​ទៅ​លើ​​បេះ​ដូងក្មេង។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ជំងឺ Psoriasis អាច​បង្កើន​ឱកាស​វិវត្តជា​ជំងឺ​បេះដូង​ ដោយ​ទាក់​ទង​ជាមួយ​​សម្ពាធ​ឈាម ជាតិ​ខ្លាញ់​ក្នុង​ឈាម និង​កម្រិត​​អាំងស៊ុយលីន។ ពេល​បញ្ហា​ទាំង​អស់​នោះ​កើត​ឡើង​ព្រម​គ្នា ក្មេង​នឹង​មាន​បញ្ហា​អាក្រក់​មួយ​​ហៅ​ថា បណ្ដុំ​រោគ​សញ្ញា​មេតាបូលីស (Metabolic syndrome)។ ​បន្ថែម​ពី​លើ​នេះ ក្មេង​មាន​ជំងឺ ច្រើន​តែ​ធាត់​លើស​ទម្ងន់។

    បើ​យោង​តាមវេជ្ជបណ្ឌិត Joan E. Tamburro នៅ​គ្លីនិក Cleveland សហរដ្ឋ​អាមេរិក ជំងឺ Psoriasis ជា​ជំងឺ​ប៉ះ​ពាល់​ដល់​សុខភាព​រាង​កាយ​ទាំង​មូល។

    អត្ថបទពាក់ព័ន្ធ៖

    ៣- ត្រូវ​ព្យាបាល​ជំងឺ​ស្បែក Psoriasis ដោយ​វិធី​ណា?

    មិន​ទាន់​មាន​ការ​ព្យាបាល​ជំងឺ​នេះ​ឲ្យជា​សះ​ស្បើយ​នៅ​ឡើយ​ទេ។ គ្រូពេទ្យ​ទាំង​អស់​អាច​ជួយ​ក្មេង​​បាន ​អាស្រ័យ​លើ​រោគ​សញ្ញា​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ប្រសើរ។ ថ្នាំ​ពេទ្យ​ និង​កម្រិត​ថ្នាំ​ត្រូវ​ប្រើ ​គឺ​ខុស​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់។ មាន​វិធី​​ព្យាបាល​ជា​ច្រើន​ ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​នេះ​សម្រាប់ក្មេងៗ ដោយ​វិធី​ព្យាបាល​​ទី១ គឺប្រើ​ថ្នាំ​លាប​លើ​ស្បែក ដូច​ជា ​ប្រេង ឬ​ក្រែម។ អ្នក​ជំនាញ​និយាយ​ថា​ ព្យាបាល​បែប​​នេះ​ គឺ​រង​ផល​រំខាន​ពីថ្នាំ​តិច​បំផុត។

    វិធី​​ព្យាបាល​មួយ​បែប​ទៀត​ គឺ​​ព្យាបាល​ដោយពន្លឺ (Phototherapy) និង​ថ្នាំ​ពេទ្យ។ មុន​នឹង​សម្រេច​ជ្រើស​​យក​វិធី​​ព្យាបាល​ដោយ​ប្រភេទ​ណា​មួយ ប៉ាម៉ាក់គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន ​ដើម្បី​ដឹង​ថា​អាច​មាន​ប្រសិទ្ធភាព​រយៈពេល​វែង​ចំពោះ​សុខភាព​ក្មេង ឬយ៉ាង​ណា។

    ៤- ប៉ាម៉ាក់គួរធ្វើ​អី​ខ្លះ​អំឡុង​ពេល​ព្យាបាល?

    – ត្រូវ​ស្វែង​រក​គ្រូពេទ្យ​សើស្បែកដែល​មាន​បទ​ពិសោធ​ព្យាបាល​ក្មេង​មាន​ជំងឺ​នេះ

    – ត្រូវ​ឲ្យ​កូន​យល់​ពី​សារៈសំខាន់​ ធ្វើ​តាម​ផែន​ការ​ព្យាបាល និង​ត្រូវ​ប្រាប់កូន​ឲ្យ​អត់​ធ្មត់ ដោយ​សារ​ការ​ព្យាបាល​នីមួយៗ​ ត្រូវ​ការ​ពេល​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាព។

    – ត្រូវ​ជ្រើស​រើស​ការ​ព្យាបាល​ដែល​សម​ស្រប​ចំពោះ​អាយុ​កូន​

    – ត្រូវ​ប្រាប់​កូន​​ឲ្យ​បិទ​កន្លែង​មាន​បញ្ហា​ឲ្យ​បាន​ត្រឹម​ត្រូវ។ ទោះ​យ៉ាង​នេះ​ក្ដី ត្រូវ​ចេះ​ប្រើ​ពាក្យនិយាយ​ទៅ​កូន​​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​ក្មេង​បាក់​​ទឹក​ចិត្ត គិត​ថា​ជំងឺ​ខ្លួន ​ជា​ជំងឺ​គួរ​ឲ្យ​ខ្ពើម​រអើម ទាម​ទារ​ឲ្យ​ត្រូវ​គ្របបិទបាំង​រហូត​នោះ​ឡើយ។

    ៥- អាច​​គាំទ្រ​កូន​ដោយ​វិធី​ណា​អំឡុង​ពេល​ព្យាបាល?

    – មិន​ត្រូវ​ផ្ដោត​ខ្លាំង​ពេក​ទៅ​លើ​ជំងឺ​ទេ។

    – លើក​ទឹក​ចិត្ត​ក្មេងឲ្យ​ប្រាប់​ពី​អារម្មណ៍​ក្នុង​ចិត្ត​នៅ​ពេល​ដែល​រោគសញ្ញា​កើត​ឡើង ព្រោះ​​អាច​ជួយ​យើង​​ដឹង​ថា​ជំងឺ​កូន​ប៉ះពាល់​ផ្លូវ​ចិត្ត​គេ​កម្រិត​ណា។

    – លើក​ទឹក​ចិត្ត​​ឲ្យ​ក្មេង​ខំ​យក​ឈ្នះ​ជំងឺ។

    – ​បង្រៀន​កូនពី​ជំងឺ​នេះពីក្មេងឲ្យ​ហើយ ប្រាប់កូន​ឲ្យក្លា​ហាន ហ៊ាន​​ប្រាប់​មិត្ត​គេ​ដឹងពី​ជំងឺ ​បើសិន​ចាំបាច់។ ពេលមិត្តភក្តិ​នៅ​សាលា ដឹង​ពី​ស្ថាន​ភាព​​ជំងឺ​កូន​យើង​ច្បាស់ កូន​យើង​ក៏​ចៀស​ផុត​ពី​ការ​មើល​ងាយ​ និង​ចំអន់​ពី​មិត្តភក្តិ​ដូច​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ គឹម កាណែល · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម