backup og meta

ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 19, 2019

    ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង?

    ៣៧ អង្សារសេ ជា​កម្រិត​កម្តៅ​ធម្មតា​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង មិន​ថា ចាស់ ឬ​ក្មេង​នោះ​ទេ តែ​កាលណា​កម្តៅ​ក្នុង​ខ្លួន​លើស​ពី ៣៧ អង្សារសេ ចាត់​ទុក​ថា​ក្តៅ​ខ្លួន​ហើយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ ក្មេង​តូចៗ​តែង​មាន​អាការៈ​គ្រុន​ក្តៅ​ជា​ញឹកញាប់ តើ​មក​ពី​​មូលហេតុ​អ្វីខ្លះ​ទៅ?

    តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត កូន​ក្មេង​​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ កាលណា​ខ្លួន​គេ​មាន​ប្រតិកម្ម​អ្វី​មួយ ធ្វើ​ឲ្យ​រាងកាយ​ឡើង​កម្តៅ​ភ្លាមៗ ដែល​ការ​ឡើង​កម្តៅ​នេះ​ជា​សញ្ញា​បញ្ជាក់​ថា កូន​ក្មេង​ច្បាស់​ជា​មាន​ការ​បង្ក​រោគដោយពពួកបាក់តេរី វីរុស ឬការ​រលាក​អ្វី​មួយ។ បញ្ហា​ទាំងនេះ ធ្វើ​​ឲ្យ​​កូន​តូច​​ក្តៅ​ខ្លួន បូក​រួម​​ជាមួយ​​រោគ​​សញ្ញា​​មួយ​​ចំនួន​​ទៀត ហើយ​ម៉ាក់ប៉ា​មិន​ត្រូវបណ្តែត​បណ្តោយ​នោះ​ទេ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ។

    អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត

    ក្មេងក្តៅខ្លួន ថែទាំកូន

    ករណី​ខ្លះ ក្មេង​​គ្រុន​ក្តៅ​មិនមែន​ជា​អាការៈ​ធ្ងន់ធ្ងរ​នោះ​ទេ វា​កើត​ឡើង​ដោយសារ​តែ​ផល​រំខាន​​ពី​ការ​​ចាក់​វ៉ាក់សាំង ឬ​អាអូន​ដុះ​ធ្មេញ​ជា​ដើម។ បើ​គ្រុនក្តៅ​ដោយ​បញ្ហា​ទាំង​នេះ ម៉ាក់​ប៉ា​គ្រាន់​តែ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ នោះ​អាការៈ​នឹង​ត្រលប់​មក​ធម្មតា​វិញ។

    ដើម្បី​ងាយ​ស្រួល​ស្ទង់​កម្តៅ​កូន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ​ផ្តល់​ជា​ដំបូន្មាន​ឲ្យ​ប៉ាម៉ាក់​ទិញ​ឧបករណ៍​វាស់​ស្ទង់​កម្តៅ​កូន (ទែម៉ូមែ៉ត្រ) ជា​ជាង​ការ​ស្ទាប​កម្តៅ​ឲ្យ​ដៃ ព្រោះ​ពិបាក​ប៉ាន់​ប្រមាណ​កម្តៅ​ពិត​ប្រាកដ ដែល​ករណី​ខ្លះ​កូន​ក្តៅ​ខ្លួន​ខ្លាំង​ម៉ាក់ប៉ា​មិន​ដឹង អាច​កូន​ឈាន​ដល់​ប្រកាច់ និង​សន្លប់​បាត់​ស្មារតី។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម