បើតាមគោលការណ៍ថ្នាក់ជាតិ របស់ក្រសួងសុខាភិបាល តម្រូវឲ្យកូនតូចទើបនឹងកើតចាក់ថ្នាំបង្ការ ដើម្បីការពារជំងឺកាចសាហាវផ្សេងៗ ដែលវ៉ាក់សាំងទាំងអស់នោះផ្តល់ឲ្យនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទាំងអស់។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
បើតាមគោលការណ៍ថ្នាក់ជាតិ របស់ក្រសួងសុខាភិបាល តម្រូវឲ្យកូនតូចទើបនឹងកើតចាក់ថ្នាំបង្ការ ដើម្បីការពារជំងឺកាចសាហាវផ្សេងៗ ដែលវ៉ាក់សាំងទាំងអស់នោះផ្តល់ឲ្យនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទាំងអស់។
តើកូនតូចទើបនឹងកើត រហូតដល់អាយុ ៦ សប្តាហ៍ ឬ ១ខែកន្លះ ត្រូវចាក់វ៉ាក់សាំងការពារជំងឺប៉ុន្មានមុខ?
ពេលកើត៖
ក្រោយពីកើតភ្លាម ទារកត្រូវចាក់វ៉ាក់សាំងការពារជំងឺចំនួន ២មុខ ទី១ វ៉ាក់សាំងជំងឺរបេង ដើម្បីបង្ការការចម្លងមេរោគរបេង ( TB )និងទី២ វ៉ាក់សាំងការពារជំងឺរលាកថ្លើម ប្រភេទ បេ ១ដូស្តពេលកើត ដើម្បីប្រឆាំងនឹងវីរុសរលាកថ្លើមប្រភេទ បេ។
អាយុបាន ១ខែកន្លះ៖
ក្រោយចាក់វ៉ាក់សាំងលើកដំបូងពេលកើតរួច អូនតូចត្រូវបន្តចាក់វ៉ាក់សាំងជាច្រើនមុខទៀតជាលើកទី២ នៅពេលអាយុបាន ១ខែកន្លះ។
– វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង (បន្តក់)
– វ៉ាក់សាំងការពារជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប
– វ៉ាក់សាំងការពារជំងឺរលាកសួត-រលាកស្រោមខួរដោយភ្នើម៉ូកូក។
អត្ថបទពាក់ព័ន្ធ៖
តើការចាក់វ៉ាក់សាំង ឬថ្នាំបង្ការ បង្កផលរំខានអ្វីខ្លះ?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងតែងតែបង្កផលរំខានតិចតួច ដូច្នេះបន្ទាប់ពីកូនចាក់វ៉ាក់សាំងរួច បើឃើញកូនមានសញ្ញាទាំងនេះ ម៉ាក់ប៉ាមិនបាច់បារម្ភនោះទេ ព្រោះវាមិនបង្កគ្រោះថ្នាក់ឡើយ។
– ឡើងក្រហមនៅកន្លែងចាក់
– ឈឺកន្លែងចាក់ថ្នាំ
– ឡើងរឹងនៅជុំវិញកន្លែងចាក់ថ្នាំ
– គ្រុនក្តៅតិចតួច។
ក្នុងករណីឃើញមានស្នាមនៅកន្លែងចាក់ថ្នាំ យើងមិនត្រូវប៉ះពាល់ ឬប្រើប្រេង ថ្នាំផ្សេងៗមកលាបពីលើនោះទេ ព្រោះអាចបង្កទៅជាហើម និងមានខ្ទុះ។ ជាធម្មតាស្នាមក្រហម ឬរឹងនោះនឹងបាត់ទៅវិញដោយឯកឯង តែប្រសិនបើកូនតូចក្តៅខ្លួនក្រោយចាក់វ៉ាក់សាំងរួច គ្រូពេទ្យនឹងឲ្យបន្តក់ទឹកសេរ៉ូបញ្ចុះកម្តៅ នោះកម្តៅអូនតូចនឹងត្រលប់មកធម្មតាវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕