backup og meta

បារម្ភកូនក្អកស្លេស្ម! តិចនិកម៉្យាងនេះ ជួយកម្ចាត់ស្លេស្មកូនបានល្អបំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 13, 2020

    បារម្ភកូនក្អកស្លេស្ម! តិចនិកម៉្យាងនេះ ជួយកម្ចាត់ស្លេស្មកូនបានល្អបំផុត

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    បើ​យើង​និយាយ​ពី​រឿង​ក្អក​វិញ ឃើញ​ថា​កូន​តូច​ៗ​តូច​របស់​យើង​កើត​អាការៈ​ក្អក​នេះ​ច្រើន ហើយ​ខ្លះ​មាន​ក្អក​ស្ងួត និង​ក្អក​មក​មាន​ស្លេស្ម។ បើ​កូន​យើង​ក្អក​ស្លេស្ម មាន​វិធី​ណា​ដែល​អាច​ឲ្យ​ម៉ាក់​ប៉ា​ជួយ​សម្រួល​ដល់​អាការៈ​កូន​ទេ?

    ហេតុ​អ្វី​បាន​កូន​ក្អក​មាន​ស្លេស្ម?

    ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​រោគ​កុមារ នៃ​គ្លីនិក​កុមារ មុនីឃីត បក​ស្រាយ​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ក្អក​មាន​ច្រើន​ដូច​បញ្ហា​នៅ​ក្នុង​ច្រមុះ បំពង់​ក ឬប្រតិកម្ម​នឹង​អាកាស​ធាតុ​ជា​ដើម។ គ្នា​យើង​មួយ​ចំនួន​យល់​ខុស​ថា ក្អក​បណ្ដាល​ឲ្យ​មាន​ស្លេស្ម ប៉ុន្តែ​មិន​មែន​ទេ ស្លេស្ម​ឯណោះ​ទេ​ដែល​បណ្ដាល​ឲ្យ​យើង​ក្អក​មិន​ថា​លើ​មនុស្ស​ចាស់ ឬ​ក្មេង​ទេ។

    “ឧទាហរណ៍​ថា អា​អូន​ផ្ដាសាយ​ហៀរ​សំបោរ អ៊ីចឹង​នៅ​ក្នុង​ច្រមុះ​កូន​មាន​សំបោរ ហើយ​វា​អាច​ហូរ​ទៅ​ដក់​នៅ​ក្នុង​បំពង់​ខ្យល់​បង្ក​ជា​ស្លេស្ម​បាន ចំពោះ​ក្មេង​តូចៗ ជា​ពិសេស​នៅ​ពេល​ដែល​គាត់​គេង”។

    លោក​បន្ត​ថា នៅ​ពេល​ដែល​កូន​ក្អក​ម្ដងៗ ម៉ាក់​ប៉ា​ភាគ​ច្រើន​តែង​ទិញ​ថ្នាំ​បំបាត់​ក្អក​ឲ្យ​កូន​ញ៉ាំ ដែល​ជា​ហេតុ​អាច​បង្ក​ទៅ​ជា​បញ្ហា​ផ្សេង​ទៀត។ កាល​ណា​បើ​កូន​ក្អក​មាន​ស្លេស្ម ហើយ​យើង​មិន​បំបាត់​ស្លេស្ម​បែរ​ជា​បំបាត់​ក្អក ដូច​យើង​ទុក​ឱកាស​ឲ្យ​ស្លេស្ម​ចូល​ទៅ​ក្នុង​សួត​កូន​អ៊ីចឹង​ដែរ។

    សូរ ប៉េង
    វេជ្ជបណ្ឌិត សូរ ប៉េង ឯកទេសរោគកុមារ

    ចុះ​យើង​អាច​ជួយ​បំបាត់​ស្លេស្ម​បាន​អត់? ដោយ​របៀប​ណា?

    វេជ្ជបណ្ឌិត​ឯក​ទេស​ជំងឺ​ក្មេង​រូប​នេះ​បន្ត​ថា បើ​យើង​ចង់​បំបាត់​ស្លេស្ម​អា​អូន យើង​ត្រូវ​រក​មូល​ហេតុ​បង្ក​ឲ្យ​ច្បាស់​ជាមុន​សិន​ថា​តើ វា​បង្ក​ឡើង​ដោយ​ការ​រលាក អាលែកហ្សី ឬ​មក​ពី​អ្វី​មួយ​ផ្សេង។ បន្ទាប់​មក គ្រូពេទ្យ​នឹង​ព្យាបាល​ទៅ​តាម​មូល​ហេតុ​នីមួយ​ៗ។

    ចំណែក​ឯ​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​បំបាត់​ស្លេស្ម ឬ​សម្បោរ គឺ​ការ​លាង​ច្រមុះ។ ម៉ាក់​ប៉ា​​ទាំង​​អស់​​គួរ​​តែ​​ចេះ​​វិធី​​លាង​​សម្អាត​​ច្រមុះ​​កូន​ដោយ​ទឹក​សេរ៉ូម​ប្រៃ ដើម្បី​​ជួយ​​កម្ចាត់​​សម្បោរ​ដែល​​មាន​​ក្នុង​​ច្រមុះ​​កូន​ ឬ​បើ​ពិបាក មិន​ចេះ​លាង​សម្អាត​អាច​យក​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​លាង​ឲ្យ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម