ចំពោះផលប៉ះពាល់ភ្លាមៗអាចកើតឡើងក្រោយការព្យាបាលជាមួយនឹងថ្នាំផ្សះ ហើយចំនួនអ្នកមានមេរោគសុាំទៅនឹងថ្នាំផ្សះក៏មានចំនួនកាន់តែច្រើនឡើង។ អ្នកដែលស៊ាំថ្នាំផ្សះទាំងនោះនឹងត្រូវការពេលយូរសម្រាប់ឲ្យពួកគេត្រលប់មកធម្មតាវិញ។ មេរោគដែលសុាំទៅនឹងថ្នាំមិនបង្កឲ្យមានជំងឺភ្លាមៗនោះទេ ប៉ុន្តែមេរោគនឹងសំងំនៅក្នុងខ្លួន និងដល់ពេលណាមួយនោះនឹងចេញមកបង្ករោគ។ នៅពេលដែលពួកមេរោគទាំងនោះចាប់ចេញមកបង្ករោគ នោះការព្យាបាលនឹងមានការពិបាក។
ពេលខ្លះថ្នាំផ្សះក៏ចាំបាច់សម្រាប់សុខភាពកុមារនៅពេលដែលមានការបង្ករោគដែរ ព្រោះកុមារមិនអាចប្រើប្រព័ន្ធភាពស៊ាំសម្រាប់ប្រឆាំងនឹងមេរោគ។
ដើម្បីប្រាកដថាចំនួនមេរោគល្អរបស់បេប៊ីមានសុខភាពល្អ អ្នកវិទ្យាសាស្ត្របានណែនាំឲ្យប្រើថ្នាំផ្សះ’នៅពេលដែលចាំបាច់និងតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ’។ សាប៊ូប្រឆាំងនឹងបាក់តេរីនិងឡេលាបស្បែកក៏ត្រូវមានកំណត់ក្នុងការប្រើប្រាស់ផងដែរ។ បាក់តេរីក្នុងពោះវៀនក៏មិនប្រាកដថាធានាបានចំពោះសុខភាពរបស់បេប៊ីបាននោះទេ។
ថ្នាំផ្សះអាចនឹងមិនមានប្រសិទ្ធភាព តែបែរជាអាចសម្លាប់បាក់តេរីដែលមានប្រយោជន៍ជួយក្នុងការរក្សាលំនឹងប្រព័ន្ធការពារ និងសុខភាពពោះវៀន។ សំណាងល្អតេស្តគំរូឥឡូវនេះអាចជួយឲ្យគ្រូពេទ្យពិនិត្យមើលនៅពេលដែលកុមារមានជំងឺបង្កដោយបាក់តេរីដែលមានគ្រោះថ្នាក់។ ត្រូវការពារកូនអំពីកត្តាប្រឈមរបស់ថ្នាំផ្សះ។