ផ្តាសាយ គឺងាយកើតចំពោះក្មេងៗ ដោយសារតែមានប្រព័ន្ធការពារខ្សោយ គួបផ្សំនឹងអាកាសធាតុប្រែប្រួល ឬបរិស្ថានមិនស្អាតនោះ ជាកត្តាជំរុញឲ្យកូនក្មេងងាយនឹងអាលែកហ្ស៊ីច្រមុះ ទៅជាតឹងច្រមុះ ក្អក ផ្តាសាយ មានហៀរសម្បោរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ផ្តាសាយ គឺងាយកើតចំពោះក្មេងៗ ដោយសារតែមានប្រព័ន្ធការពារខ្សោយ គួបផ្សំនឹងអាកាសធាតុប្រែប្រួល ឬបរិស្ថានមិនស្អាតនោះ ជាកត្តាជំរុញឲ្យកូនក្មេងងាយនឹងអាលែកហ្ស៊ីច្រមុះ ទៅជាតឹងច្រមុះ ក្អក ផ្តាសាយ មានហៀរសម្បោរ។
ពេលតឹងច្រមុះ ក្អក ហៀរសម្បោរ ធ្វើឲ្យកូនតូចពិបាកដង្ហើម ពេលខ្លះយំរករឿងមិនឈប់ ដើម្បីដោះស្រាយអាការៈតឹងច្រមុះរបស់កូន ម៉ាក់ប៉ាអាចសាកល្បងតាមតិចនិកងាយៗខាងក្រោមនេះ។
១- ឆ្ពង់ច្រមុះ
ជាការឆ្ពង់ច្រមុះដោយប្រើម៉ាស៊ីនសម្រាប់ឆ្ពង់ មានដាក់សេរ៉ូមប្រៃ វិធីនេះអាចធ្វើ ៣-៤ ដង/ថ្ងៃ ដើម្បីផ្សើមច្រមុះកូនឲ្យធូរ ងាយដកដង្ហើម និងពង្រាវសម្បោរ។
២- លាង ឬបន្តក់សេរ៉ូមប្រៃ
យកសេរ៉ូមប្រៃមកបន្តក់លើច្រមុះកូនទាំងសងខាង ៤-៥ តំណក់ ដើម្បីឲ្យសម្បោររាវ រួចយកប្រដាប់បូមច្រមុះមកបូមយកសម្បោរចេញ។ ធ្វើបែបនេះ ២-៣/ដង ក្នុង១ថ្ងៃ នោះច្រមុះកូននឹងធូរស្រាល មិនពិបាកដកដង្ហើម។
៣- ញ៉ាំថ្នាំបញ្ចុះកម្តៅ
ក្មេងមានអាការៈតឹងច្រមុះ ហៀរសម្បោរខ្លះ ក៏មានអាការៈក្តៅខ្លួនមកជាមួយដែរ បើអ៊ីចឹងយើងត្រូវឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ នោះបញ្ហាតឹងចម្រុះ ហៀរសម្បោរក៏ធូរស្រាលមួយកម្រិត។
អត្ថបទគួរអាន៖
៤- ងូតទឹកឧណ្ហៗ
ពេលក្មេងតឹងច្រមុះ ហៀរសម្បោរ ក្អក និងមានក្តៅខ្លួន ដាច់ខាតយើងមិនត្រូវងូតទឹកត្រជាក់ឲ្យកូនទេ ត្រូវងូតទឹកក្តៅឧណ្ហៗ ទើបជំងឺមិនវិវត្តកាន់តែធ្ងន់ធ្ងរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕