backup og meta

កូនតូចចេះដុសធ្មេញហើយ លេបទាំងថ្នាំចូលទៅក្នុងពោះពុលអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 19, 2019

    កូនតូចចេះដុសធ្មេញហើយ លេបទាំងថ្នាំចូលទៅក្នុងពោះពុលអត់?

    សម្រាប់​ម៉ាក់ប៉ា​ដែល​មាន​កូន​តូច​ប្រាកដជា​ដឹង​ហើយ​ថា ក្មេង​ពេល​ដុស​ធ្មេញជួនកាល​​លេប​ទាំង​ថ្នាំ​ដុស​ធ្មេញ​ទៅ​ជាមួយ។ បើ​តាម​សម្ដី​របស់​លោក សាន ដាណេត ទណ្ឌិត​ប្រចាំ​នៅ​គ្លីនិក​ធ្មេញ​ប៊ូទិក បាន​ឲ្យ​ដឹង​ថា បើ​កូន​លេប​ទាំង​ថ្នាំ​ដុស​ធ្មេញ គឺ​អាច​ពុល​បាន ហើយ​លោក​ក៏​បាន​ឲ្យ​ដំបូន្មាន​មួយ​ចំនួនសម្រាប់​ម៉ាក់​ប៉ា​មាន​កូន​តូច​ឧស្សាហ៍​ដុស​ធ្មេញ ហើយ​លេប​ចូល​ទៅ​ក្នុង​ពោះ។

    ១- ជ្រើសរើស​ថ្នាំ​ដុស​ធ្មេញ

    ត្រូវ​ពិនិត្យ​មើល​ថា​តើ​ថ្នាំ​ដុស​ធ្មេញ​សម្រាប់​កូន​តូច​នោះ មាន​ជាតិ​ហ្លុយអរ៉ាយ​ដែរឬ​ទេ ចំពោះ​ក្មេង​ដែល​ឧស្សាហ៍​ដុស​ធ្មេញ ហើយ​លេប​ទាំង​ថ្នាំ​ដុស​ធ្មេញ គឺ​នៅ​អាយុ​ក្រោម ៥ ឆ្នាំ ហើយ​វិធី​ដោះស្រាយគឺ​យើង​​គួរ​​រក​ថ្នាំ​ដុស​ធ្មេញ​ដែល​គ្មាន​ជាតិ​ហ្លុយអរ៉ាយ សម្រាប់​កូន​ក្មេង​ដែល​ចូលចិត្ត​ញ៉ាំ​ថ្នាំ​ដុស​ធ្មេញ ព្រោះ​បើ​ជាតិ​ហ្លុយអរ៉ាយ​លើស​​កំណត់​អាច​បណ្ដាល​ឲ្យ​ក្មេង​ពុល​បាន។

    សុខភាពមាត់ធ្មេញHello_គ្រូពេទ្យ

    ២- បើ​ថ្នាំ​មាន​ជាតិ​ហ្លុយអរ៉ាយ​ដោយ​មិន​ដឹង​ខ្លួន

    បើ​ថ្នាំ​ដុស​ធ្មេញ​មាន​ជាតិ​ហ្លុយអរ៉ាយ ហើយ​លេប​ចូល​ក្នុង​ពោះ គួរតែ​ឲ្យ​កូន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​ខ្ពុរ​មាត់​យូរ។ ប្រសិនបើ​ឃើញ​កូន​មាន​អាការៈ​ក្អួត ឬ​ធ្វើ​ទុក្ខ​ណា​មួយ គួរតែ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ប្រញាប់។

    ៣- ថ្នាំ​មាន​ជាតិ​ហ្លុយអរ៉ាយ

    បើ​យើង​មិន​បាន​ទិញ​ថ្នាំ​ដុស​ធ្មេញ​សម្រាប់​កូន​ក្មេង​ដែល​គ្មាន​ជាតិ​ហ្លុយអរ៉ាយ គួរតែ​ដាក់​ថ្នាំ​ឲ្យ​កូន​នៅ​បរិមាណ​តិចតួច ហើយ​នៅ​ចាំ​ប្រាប់ឲ្យ​កូន​ស្ដោះ និង​តាម​មើល​កូន​កុំ​ឲ្យ​លេប​ថ្នាំ​ដុស​ធ្មេញ ចៀស​វាង​មាន​បញ្ហា​ផ្សេង​ៗ។

    អត្ថបទពាក់ព័ន្ធតិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello​ Health​ Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម