backup og meta

ទារកលៀនផ្ចិត មកពីមូលហេតុអី ធំទៅអាចបាត់ទៅវិញអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 10, 2019

    ទារកលៀនផ្ចិត មកពីមូលហេតុអី ធំទៅអាចបាត់ទៅវិញអត់?

    ទោះ​ជា​ទង​ផ្ចិត​ក្រៀម​ជ្រុះ​ទៅ​ហើយ តែ​ទង​​​ផ្ចិត​ទារក​មួយ​ចំនួន​នៅ​តែ​លៀន​ចេញ​មក​ក្រៅ​ខុស​ពី​ធម្មតា តើ​បញ្ហា​នេះ​បណ្តាល​មក​ពី​ការ​ចង​ទង​ផ្ចិត​នៅ​ពេល​ទារក​នឹង​ទើប​កើត​មិន​បាន​ត្រឹម​ត្រូវ ឬ​យ៉ាង​ណា? ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ផ្ចិត​ទារក​លឹប​ចូល​វិញ?

    ការ​ចង​ផ្ចិត​ទារក​នៅ​ពេល​កើត​មិន​ល្អ មិន​មែន​ជា​មូលហេតុ​ធ្វើ​ឲ្យ​ផ្ចិត​លៀន​ចេញ​មក​ក្រៅ​នោះ​ទេ នេះ​បើ​តាម​​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    លោក​វេជ្ជបណ្ឌិត​ថា ទារក​ដែល​មាន​ផ្ចិត​លៀន​ចេញ​មក​ក្រៅ​ខ្លាំង បណ្តាល​មក​ពី​សាច់​ដុំ​នៅ​ជុំវិញ​ពោះ​ខ្សោយ ហើយ​ស្តើង ធ្វើ​ឲ្យ​​សម្ពាធ​ក្នុង​ពោះ​កើន​ឡើង ពិសេស​ទារក​ដែល​កើត​មិន​គ្រប់​ខែ និង​ទារក​កើត​មិន​គ្រប់​គីឡូ។

    ឯ​ទារក​មួយ​ចំនួន​ជួប​បញ្ហា​ផ្ចិត​លៀន នៅ​ពេល​គេ​ប្រឹង​ស្រែក​យំ​ខ្លាំង ឬ​ប្រឹង​បន្ទោរ​បង់​ម្តងៗ រួច​ពី​នោះ​ផ្ចិត​របស់​គេ​វិវត្ត​មក​ធម្មតា​វិញ។

    អត្ថបទពាក់ព័ន្ធ៖ 

    នៅ​ពេល​សួរ​ថា ទារក​មាន​ផ្ចិត​លៀន​ចេញ​មក​ក្រៅ ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ទេ? លោក​វេជ្ជបណ្ឌិត​ថា បើ​ផ្ចិត​ទារក​លៀន​ធម្មតា មិន​មាន​ហើម ឡើង​ពណ៌​ក្រហម ឈឺ ឬ​មាន​ខ្ទុះ​នោះ​ទេ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង នៅ​ពេល​ក្មេង​ធំ​បន្តិច។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម