backup og meta

នេះជាមូលហេតុធ្វើឲ្យភ្នែកទារកសើមស្អិត មានលាយអាចម៍ភ្នែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 18, 2019

    នេះជាមូលហេតុធ្វើឲ្យភ្នែកទារកសើមស្អិត មានលាយអាចម៍ភ្នែក

    ទារក​មួយ​ចំនួន​ពេល​កើត​មក​ជួប​បញ្ហា​ភ្នែក​សើម ស្អិត ហើយ​មាន​លាយ​ឡំ​ជាមួយ​​នឹង​អាចម៍​ភ្នែក​ទៀត។ តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អី? ធ្វើ​ម៉េច​បាន​បាត់?

    ការ​ដែល​ទារក​ទើប​នឹង​កើត​ជួប​បញ្ហា​ភ្នែក​សើម​ស្អិត ជួនកាល​មាន​ពណ៌​សលាយលឿង ឬ​ក្រហម​នេះ បណ្តាល​មក​ពី​មូលហេតុ​សំខាន់ៗ​៣​យ៉ាង​ធំៗ ទី១​ ​ម្តាយ​មាន​បង្ក​រោគ​នៅ​ទ្វារមាស មាន​ជំងឺ​កាមរោគ ដូចជាស្វាយ ប្រមេះ ​និង​ជំងឺ​កាមរោគ​ដទៃ​ទៀត​ពេល​​ពពោះ ទី២ ម្តាយ​បន្តក់​ទឹក​ដោះម្តាយ​ក្នុង​ភ្នែក​កូន និង​ទី៣ កូន​មាន​ជំងឺ​ស្ទះ​បំពង់​ទឹក​ភ្នែក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ។

    ១- ម្តាយ​មាន​ការ​បង្ករោគ​​នៅ​ទ្វារមាស

    ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ការ​បង្ក​រោគ​នៅ​ទ្វារមាស​រ៉ាំរ៉ៃ ទៅ​ជា​ធ្លាក់​ស​ច្រើន​មាន​ក្លិន​មាន​ពណ៌រមាស់ ដោយ​មិន​បាន​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល ឬ​ក៏​មាន​ជំងឺ​កាមរោគ​ផ្សេងៗ ពិសេស​ជំងឺ​​ប្រមេះ នោះ​ធ្វើ​ឲ្យ​មេរោគ​នោះ​ឆ្លង​ទៅ​កូន បណ្តាល​ឲ្យ​រលាក​ភ្នែក ទៅ​ជា​សើម ហើម​ស្អិត។ ចំពោះ​កូន​ដែល​កើត​មាន​បញ្ហា​នេះ ត្រូវ​នាំ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ។

    ២- ម្តាយ​បន្តក់​ទឹកដោះ​​ដាក់​ភ្នែក​កូន

    ម្តាយ​មួយ​​ចំនួន​នៅ​ធ្វើ​តាម​ទម្លាប់​ចាស់​​បុរាណ​នៅ​ឡើយ ដោយ​ពេល​កូន​ឈឺ​ភ្នែក​តិច​តួច តែង​តែ​បន្តក់​ទឹកដោះ​ម្តាយ​ដាក់​ភ្នែក​កូន ព្រោះ​គិត​ថា ទឹកដោះ​ម្តាយ​មាន​ជាតិ​ថ្នាំ​អាច​ព្យាបាល​ជំងឺ​ក្មេង​បាន។ ការ ធ្វើ​បែប​នេះ​ភ្នែក​ដែល​ឆ្លង​រោគ​ស្រាប់​កាន់​តែ​រាល​​​ដាល​ធ្ងន់ធ្ងរ​​ឡើង និងអាច​ឈាន​ទៅ​ដល់​ពិការ​ភ្នែក​ក៏​មាន។

    អត្ថបទពាក់ព័ន្ធ៖

  • កូនឈឺភ្នែក ហាមផ្តាច់បន្តក់ទឹកដោះម្តាយចូលក្នុងភ្នែក
  • ទារកកើតមក បើចង់ដឹងថាគ ថ្លង់ ពិការភ្នែក ឬអត់ គួរធ្វើយ៉ាងម៉េច?
  • ៣- កូនមានជំងឺស្ទះរន្ធទឹកភ្នែក

    ទារក​​ដែល​មាន​ជំងឺ​ស្ទះ​បំពង់​​ទឹក​ភ្នែក ក៏​មាន​ចេញ​ជា​សញ្ញា​សើម ស្អិត​ភ្នែកដូ​ចគ្នា។ ទារក​ខ្លះ​អាច​កើត​មាន​ជំងឺ​បែប​នេះ​នៅ​ភ្នែក​មួយ​ចំហៀង ឬ​ទាំង​សងខាង ហើយ​រោគសញ្ញា​មាន​ដូចជា ទឹក​ភ្នែក​ហូរ​ស្អិត ពព្រៀក​អាចម៍ភ្នែក​បើក​ពុំ​រួច ឬ​ហូរ​ទឹកភ្នែក​ជាប់​រហូត។ ចំពោះ​ការ​ព្យាបាល ប្រសិនបើ​ម៉ាក់​ៗ​ឧស្សាហ៍ កូន​នឹង​អាច​ជា​វិញ​ក្នុង​រយៈពេល ១ ខែ ក្រោយ​​ម៉ាស្សា ដោយ​យក​ចង្អុល​កូន​ដៃ​មក​ឈ្លី​នៅ​តាម​គល់​ភ្នែក ហើយ​អូស​ចុះ​មក​ក្រោម​តាម​បំពង់​បង្ហូរ​ទឹកភ្នែក និង​ការ​ប្រើ​ថ្នាំ​ដាក់​ភ្នែក ឬសេរ៉ូមប្រៃ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម