បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ ថាកូនឈឺហើយមិនជាសះស្បើយ ព្រោះតែម៉ាក់ប៉ាតែងធ្វើរឿងខុសឆ្គងមួយចំនួនដូចខាងក្រោមនេះ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ ថាកូនឈឺហើយមិនជាសះស្បើយ ព្រោះតែម៉ាក់ប៉ាតែងធ្វើរឿងខុសឆ្គងមួយចំនួនដូចខាងក្រោមនេះ។
ម៉ាក់ប៉ាខ្លះពេលកូនឈឺ បែរជាសួរនាំអ្នកជិតខាងដែលមានកូនឈឺ ដោយមានអាការៈស្រដៀងគ្នា រួចទៅទិញថ្នាំតាម យកមកឲ្យលេប។ ទង្វើបែបនេះហើយទើបបណ្ដាលឲ្យកូនឈឺញឹក ឬក៏ពេលឈឺយូរថ្ងៃទម្រាំជា ព្រោះនោះជាការសន្និដ្ឋានដោយខ្លួនឯង គ្មានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ដែលថ្នាំខ្លះមិនត្រូវនឹងជំងឺ អាចនាំឲ្យមានផលរំខានផ្សេងៗទៅវិញ។
ពេលកូនតូចឈឺម៉ាក់ប៉ាច្បាស់ជាបារម្ភណាស់ហើយ ដូចនេះបើទៅជួបពេទ្យមួយ ហើយបានថ្នាំមកលេបម្ដងមិនធូរសោះ ប្រាកដជាស្វែងរកពេទ្យដទៃទៀតដែលផ្សំថ្នាំលេបម្ដង ឬលេបមួយថ្ងៃជាភ្លាម។ ទម្លាប់បែបនេះគ្រោះថ្នាក់ចំពោះសុខភាពកូន ព្រោះគ្រូពេទ្យអាចឲ្យថ្នាំលើសកម្រិតអាយុកូនខ្លាំង ទើបលេបម្ដងធូរភ្លាម ហើយផលប៉ះពាល់ទៅថ្ងៃមុខវិញ គឺកូនឆាប់ស៊ាំនឹងថ្នាំប្រភេទនោះ និងឈឺម្ដងទៀតត្រូវលេបថ្នាំលើសកម្រិតមុនទៅទៀត។
ថ្នាំដែលពេទ្យឲ្យលេប ៥ ឬ ៧ ថ្ងៃ ទៅតាមប្រភេទជំងឺ បែរជាឈប់ឲ្យកូនលេប នៅពេលធូរបន្តិច ឬខ្លះទៀតគិតថាកូនជាសះស្បើយហើយ។ ណាមួយក្មេងពិបាកលេបថ្នាំផង ខ្លួនឯងរវល់ផង ភ្លេចផង ក៏បញ្ឈប់តែម្ដងទៅ។ ការមិនឲ្យកូនលេបថ្នាំគ្រប់កម្រិតដែលពេទ្យឲ្យ អាចធ្វើឲ្យមេរោគស៊ាំនឹងថ្នាំទៅថ្ងៃក្រោយ ពិបាកព្យាបាល។
កូនក្មេងតូចៗមិនងាយស្រួលរឿងបញ្ចុកថ្នាំឡើយ ដូចនេះពេលកូនលេបតែងតែព្យាយាមព្រួស ឬក្អួតឲ្យចេញពីមាត់វិញខ្លះ។ ឃើញបែបនេះ បើគិតជារឿងធម្មតា ហើយមិនបញ្ចុកថែមថ្នាំប្រាកដជាមិនគ្រប់ចំនួន កូនក៏មិនងាយឆាប់ជាដែរ។
អត្ថបទពាក់ព័ន្ធ៖ ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕