backup og meta

ពេលទារកមានបញ្ហាស្បែក ម៉ាក់ៗគួរធ្វើបែបណាទើបល្អ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 13, 2022

    ពេលទារកមានបញ្ហាស្បែក ម៉ាក់ៗគួរធ្វើបែបណាទើបល្អ?

    សម្រាប់​ទារក​ទើប​នឹង​កើត​ស្បែក​អាច​ងាយ​ប្រតិកម្ម ដូចនេះ​ហើយ​ការ​ជ្រើសរើស​ម្សៅ ឬ​សាប៊ូ​ដុស​ខ្លួន គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត។ ​អ្នកគ្រូពេទ្យ​ផ្នែកឆ្មប សុំ សូរិយា ធ្វើការ​នៅ​មន្ទីរបង្អែក​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាលបាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ធ្វើ​រឿង​ទាំង​នេះ​ភ្លាម បើ​មានបញ្ហា​ស្បែក៖

    ១- នាំ​កូន​ទៅ​ពេទ្យ

    មានតែ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ​ដែល​អាច​ដឹង​ពី​ជំងឺ និង​ស្ថានភាព​របស់​កូន ដូចនេះ​មិន​គួរ​ទៅ​ទិញ​ថ្នាំលាប​តាម​ចិត្ត​ចង់​នោះ​ទេ។ គ្រូពេទ្យ​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ និង​ឲ្យ​ថ្នាំ​មក​លេប និង​លាប​តាមប្រភេទ ហើយ​ចៀសវាង​ប្រើ​វិធី​បុរាណ​ត្រាំ​ទឹក​រុក្ខជាតិ​ណាមួយ​ដែល​នាំឲ្យ​សភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២- កុំ​ប្រើឡេ ឬម្សៅ

    នៅ​ពេល​ស្បែក​កូន​មាន​បញ្ហា​រមាស់ ឬ​ចេញ​អុជៗ​សព្វ​ខ្លួន អាច​ជា​ប្រតិកម្ម​អ្វី​ម្យ៉ាង ហើយ​មធ្យោបាយ​សំខាន់ គឺ​ត្រូវ​ឲ្យ​កូន​ងូត​ទឹកក្ដៅឧណ្ហៗ ហើយ​មិន​ចាំបាច់​ប្រើ​សាប៊ូ​អ្វី​ទាំងអស់។ បន្ទាប់ពី​ងូត​រួច ត្រូវ​យក​កន្សែង​ស្អាត​មក​ជូត​ខ្លួន​ថ្នម​ៗ និង​មិន​បាច់​ប្រើ​ឡេ ឬ​ម្សៅ​អ្វី​លាប​ឲ្យ​កូន​ទាំងអស់ ២-៣ ថ្ងៃ បើ​ឃើញ​ថា​សភាព​ស្បែក​មាន​ភាព​ប្រសើរ មិន​ចាំ​បាច់​ទៅ​ពេទ្យ​ក៏​បាន ដោយ​គ្រាន់តែ​ឈប់​ប្រើ​ផលិតផល​ទាំង​នោះ​រហូត​ដល់​កូន​ធំ​បន្តិច ចាំ​សាកល្បង​ជា​ថ្មី។

    ថែទាំកូន

    ៣- មាន​ថ្នាំ​សាគួរ​នៅ​ផ្ទះ

    ពេល​មាន​បញ្ហា​រមាស់ ឬ​សត្វ​ល្អិត​ទិច ខាំ គួរតែ​មាន​ថ្នាំ​លាប​ទុក​នៅ​ផ្ទះ ព្រោះ​ទារក​ខ្លះ​សាច់​ងាយ​នឹង​ក្លាយ ហើយ​រាលដាល​ដល់​កន្លែង​ផ្សេង​ពី​មុខ​របួស។ ដូចនេះ​គួរតែ​លាប​វា​ស្កាត់​ កុំ​អេះ ទើប​ស្បែក​មិន​រមាស់ ឬ​ដំបៅ​គ្រប់​កន្លែង។ ករណី​ខ្លះ បើ​សិនជា​កូន​មាន​បញ្ហា​រោល​រមាស់លើស​ស្បែកដោយសារខោទឹកនោម ឬ​ដោយ​កត្តា​កម្ដៅ​ថ្ងៃ​ជា​ដើម ម៉ាក់ៗ​អាច​​រកទិញ​ប្រភេទ​ម្សៅ​ហុយ​លាប​ឲ្យ​កូន​បាន​ដែរ តែ​​ត្រូវសួរនាំ​របៀបប្រើប្រាស់​ពីឱសថការី​ឲ្យបានត្រឹម​ត្រូវ​។​

    អត្ថបទគួរអាន៖

    ៤- កុំ​លាប​ប្រេង​កូឡា

    ចាស់​ៗ​ពី​មុន​ពេល​កូន​មាន​បញ្ហា​អ្វី​ក៏​យក​ប្រេង​កូឡា​មក​លាប​ដែរ​ទាំង​ឈឺ​ពោះ សត្វ​ល្អិត​ទិច​ខាំ។ តែ​គ្រូពេទ្យ​សូម​ណែនាំ​ម៉ាក់ៗ​ថា ប្រេង​កូឡា​មិន​មែន​អាច​ប្រើ​បាន​គ្រប់​ស្ថានភាព​ឡើយ ជាពិសេស​ទារក​ទើប​កើត ងាយ​ធ្វើឲ្យ​រលាកស្បែកដែលមានសញ្ញាអាចសម្គាល់លើស្បែកតាមរយៈក្រហម​ ឬមានពងទឹក ព្រោះ​ប្រេង​កូឡា​មាន​ជាតិ​ក្ដៅ​ខ្លាំង។ វិធី​ល្អ ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ជាមុន​សិន។

    ៥- កុំ​យក​របស់​មិន​ល្អ​ដាក់​លើ​កូន

    ស្បែក​ទារក​ងាយ​នឹង​ប្រតិកម្ម​ជាមួយ​របស់​មិន​ល្អ ដូចនេះ​គួរតែ​កុំ​យក​សម្លៀកបំពាក់​ទើប​ទិញ​មិន​ទាន់​បោក​មក​ស្លៀកពាក់​ឲ្យ​កូន និង​មិន​ត្រូវ​យក​កំណាត់ ឬ​សម្លៀកបំពាក់​របស់​មនុស្ស​ធំ​ទៅ​ដាក់​ពី​លើ​ក្មេង​ឡើយ ព្រោះ​ថា​ខ្លួន​យើង​សម្បូរ​បាក់តេរី​ និង​បែកញើសខ្លាំង។

    ៦- ប្រើគ្រឿង​សម្អាង

    ម៉ាក់​ៗ​ជាច្រើន​តែងតែ​នាំគ្នា​តុបតែង​មុខ​ឲ្យ​កូន ដោយ​សង្ឃឹម​ថា​ជួយ​បង្កើន​សម្រស់​បាន​មួយ​កម្រិត។ តែ​ទង្វើ​បែបនោះ​ជា​ការ​បំផ្លាញ​ស្បែក​កូន​ទៅ​វិញ​ទេ ព្រោះ​គ្រឿង​សម្អាង​ផលិត​ឡើង​មាន​ទាំង​សារធាតុ​គីមី​មក​ជាមួយធ្វើឲ្យ​ស្បែក​ខ្ចី​ទៅជាមាន​បញ្ហា​រមាស់ និង​កន្ទួលជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម