backup og meta

ឲ្យកូនគេងផ្កាប់ មានទាំងផលល្អ និងអាក្រក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 08, 2019

    ឲ្យកូនគេងផ្កាប់ មានទាំងផលល្អ និងអាក្រក់

    ម៉ាក់​ៗ​ប្រាកដជា​មាន​ចម្ងល់​ទាក់ទិន​នឹង​ការ​ឲ្យ​កូនគេង​ផ្ងារ ឬ​ផ្កាប់​នេះ​ហើយ ដោយ​ខ្លះ​ថា​ គេង​ផ្ងារ​ល្អ​ជាង និង​ខ្លះ​ទៀត​ថា ផ្កាប់​ល្អ​ជាង។ តែ​កូន​ខ្លះ​ព្រោះ​ចូលចិត្ត​គេង​ផ្កាប់​មុខ ជាហេតុ​ធ្វើឲ្យ​ម៉ាក់​ៗ​ព្រួយ​បារម្ភ​ខ្លាំង។ ដូចនេះ​ហើយ Helloគ្រូពេទ្យ នឹង​ពន្យល់​ពី​ផល​ហេតុផល​ដែល​កូន​គួរ និង​មិន​គួរ​គេង​ផ្កាប់​មុខ។

    អ្នកគ្រូពេទ្យ​ឆ្មប សុំ សូរិយា ធ្វើការ​នៅ​មន្ទីរបង្អែក​ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ទារក​មិន​ទាន់​រឹង​ក​ឲ្យ​គេង​ផ្កាប់ បើ​មិន​បាន​លើក ឬ​បង្វែរ​មុខពី​ខ្នើយ​ អាច​ធ្វើឲ្យ​កូន​ថប់​ដង្ហើម​​ ហើយ​មួយ​ទៀត​ក៏​អាច​ធ្វើឲ្យ​សង្កត់​ចំណុច​បេះដូង​កូន​ក៏​ថា​បាន​ដែរ។

    អត្ថបទពាក់ព័ន្ធ៖ ពេលទារកមានបញ្ហាស្បែក ម៉ាក់ៗគួរធ្វើបែបណាទើបល្អ?

    ថែទាំកូន

    តែ​ប្រសិនបើ​និយាយ​ពី​ផល​ល្អ​វិញ ក៏​មាន​ខ្លះ​ដែរ គឺ​អាច​ទម្លាប់​​ធ្វើ​ឲ្យ​ក្បាល​កូន​ស្អាត មូល មិន​វៀច និង​ធ្វើឲ្យ​ក​កូន​ឆាប់​រឹងមាំ តែ​បើ​ដាក់​ឲ្យ​កូន​គេង​ដល់​លក់ ហើយ​យើង​មិន​បាន​នៅ​ក្បែរ​ខ្លាច​កូនគេងបម្រះ​មុខ​ទៅ​ខ្នើយ​ថប់​ដង្ហើមរហូតដល់មានគ្រោះថ្នាក់ ដូចនេះ​បើ​ដាក់​ឲ្យ​កូន​បែប​នេះ ត្រូវ​គេង​ដោយ​បែរ​មុខ​ចេញ ឬ​ឲ្យ​កូន​គេង​លេង​ធម្មតា​ទៅ​បាន​ហើយ។

    តែ​ទោះ​ជា​យ៉ាង​ណា​អ្នកគ្រូ បាន​ណែនាំ​ឲ្យ​ដាក់​កូន​គេង​ផ្ងារ​វិញ ទើប​សុវត្ថិភាព​ជាង ហើយ​បើ​ដល់​ពេល​កូន​ចេះ​ក្រឡាប់​អំឡុងពេល ៤-៧ ខែនោះ​វា​ជា​ការ​ប្រសើរ​ណាស់ ព្រោះ​ជា​ធម្មជាតិ​របស់​ក្មេង​ ករឹងមាំល្អអាចទប់លំនឹងបានដោយខ្លួនឯង ដោយ​មិន​បាច់​ឲ្យ​យើង​ព្រួយភ័យ​អ្វី​ទៀត​​ទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 08, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម