backup og meta

កូនក្មេងក៏អាចលើសឈាមដែរ ដោយសារតែផលវិបាកពីជំងឺទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 04, 2019

    កូនក្មេងក៏អាចលើសឈាមដែរ ដោយសារតែផលវិបាកពីជំងឺទាំងនេះ

    លើស​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ តម្រូវ​ឲ្យ​ព្យាបាល​មួយ​ជីវិត ហើយ​ភាគ​ច្រើន​កើត​លើ​មនុស្ស​ ដែល​មាន​វ័យ​ចា​ប់​ពី ៣០ឆ្នាំ​ឡើង​ទៅ។ ចំពោះ​កូន​ក្មេង​ក៏​អាច​កើត​ជំងឺ​​លើស​​ឈាម​ដែរ ប៉ុន្តែ​កូន​ក្មេង​កើត​ជំងឺ​លើស​ឈាម មិន​ដូច​គ្នា​នឹង​មនុស្ស​ចាស់​កើត​ជំងឺ​លើស​ឈាម​នោះ​ទេ នេះ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី។

    វេជ្ជបណ្ឌិត​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប​រូប​នេះ បន្ត​ថា “មនុស្ស​ចាស់​ភាគ​ច្រើន​កើត Primary essential ដោយសារ​សម្ពាធ​លើស​របស់​មនុស្ស​ចាស់ ៩៥% essential តែ​កូន​ក្មេង​ផ្ទុយ​ពី​នេះ’។ សម្ពាធ​ឈាម​ក្មេង​លើស ដោយសារ​តែ​ផល​វិបាក​នៃ​ជំងឺ​ផ្សេងៗ ដូចជា​ក្មេង​មាន​ជំងឺ​ពកក ខ្សោយ​តម្រងនោម មាន​ជំងឺ​ទឹកនោម​ផ្អែម ទឹក​នោម​ប្រៃ ជាដើម ដែល​ធ្វើ​ឲ្យ​ក្មេង​វិវត្ត​ទៅ​រក​ជំងឺ​លើស​សម្ពាធ​ឈាម។

    រោគ​សញ្ញា​ជំងឺ​លើស​ឈាម​លើ​កុមារ

    ដំបូង​ឡើយ ជំងឺ​លើស​ឈាម​មិន​មាន​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ តែ​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​វា​នឹង​ស្តែង​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ។

    – ឈឺក្បាល

    -ស្រវាំងភ្នែក

    – ប្រកាច់

    – ក្អួត

    – ឈឺទ្រូង

    – ញ័រទ្រូង

    – ដង្ហើមខ្លី ហត់

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម