backup og meta

បិទបន្ទះត្រជាក់លើក្បាល ពេលកូនក្តៅខ្លួន ជួយបានអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 09, 2020

    បិទបន្ទះត្រជាក់លើក្បាល ពេលកូនក្តៅខ្លួន ជួយបានអ្វីខ្លះ?

    បន្ទះ​​ត្រជាក់​ពេញ​​និយម​​ខ្លាំង​​ណាស់ ម៉ាក់​ប៉ា​​ទិញ​ទុក​សាគួរ​នៅ​ផ្ទះ​សឹង​តែ​គ្រប់​គ្នា ​ពេល​កូន​ក្តៅ​ខ្លួន ដឹង​តែ​បិទ​បន្ទះ​ត្រជាក់​លើ​ក្បាល​កូន​ហើយ ដោយ​គិត​ថា​វា​នឹង​ជួយ​បំបាត់​អាការៈ​ក្តៅ​ខ្លួន​បាន។ តើ​ការ​បិទ​បន្ទះ​ត្រជាក់​ពិត​ជា​​អាច​ជួយ​បញ្ចុះ​កម្តៅ​ក្មេង​បាន ឬ​យ៉ាង​ណា?

    បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ការ​បិទ​បន្ទះ​ត្រជាក់​គ្រាន់​តែ​ជួយ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ មិន​អាច​កញ្ចុះ​កម្តៅ​កូន​បាន​ទាំង​ស្រុង​នោះ​ទេ។ បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់ ពិសេស​កូន​តូចៗ​អាយុ​ក្រោម ៣ ឆ្នាំ ព្រោះ​កាលណា​ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ងាយ​នឹង​ប្រកាច់ ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត។

    ចំពោះ​វិធី​បញ្ចុះ​កម្តៅ​កូន​ឲ្យ​លឿន មុន​នាំ​កូន​មក​ជួប​គ្រូពេទ្យ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​ឲ្យ​ធ្វើ​តាម​វិធីមួយ​ចំនួន​ខាង​ក្រោម​នេះ។

    – យក​កន្សែង​ជ្រលក់​ទឹក​​មក​​ជូត​​ខ្លួន​​កូន​​ឲ្យ​ញឹក​ញាប់ ពិសេស​រំុ​កន្សែង​ជ្រលក់​ទឹកបរិវេណ​ក និង​ឃ្លៀក

    – កុំ​ឲ្យ​កូន​ដណ្តប់​ភួយ ឬ​កន្សែង ទោះ​រងាក៏​ដោយ

    – ត្រូវ​ដោះ​ខោ​អាវ​កូន​ចេញ បើ​ស្លៀក​ពាក់​ក្រាស់ៗ

    – ឲ្យ​កូន​លេប​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ​តាម​កម្រិត​ដូស្ត និងគីឡូរបស់កូន

    -សុលថ្នាំបញ្ចុះកម្តៅ​ទៅ​តាម​កម្រិតដូស្ត

    – ឲ្យ​កូន​បៅ​ដោះ ឬ​ម៉ឹម​ទឹក​ដោះ​គោ និង​​ផឹក​ទឹក​ឲ្យ​ច្រើន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម