backup og meta

ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ បន្ថែមពីលើគោលការណ៍ក្រសួង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 24, 2020

    ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ បន្ថែមពីលើគោលការណ៍ក្រសួង?

    វ៉ាក់សាំង​អុតស្វាយ ជាថ្នាំដែលកុមារ​តូច​ៗ​ពិតជា​ត្រូវការ​ខ្លាំង​ណាស់ ដូចនេះ​ម៉ាក់​ប៉ា​មិន​គួរ​រំលង​វា​ឡើយ។ តើ​វា​មាន​ភាព​ចាំបាច់​យ៉ាង​ម៉េច បាន​ជា​យើង​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ?

    លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​គ្មាន​នៅ​ក្នុង​សៀវភៅ​លឿង​វ៉ាក់សាំង​ថ្នាក់​ជាតិ តែ​យើង​អាច​ស្វែង​រក​នៅ​តាម​គ្លីនិក​ឯកជន​បាន ហើយ​តម្លៃ​ក៏​អាច​ទទួល​យក​បាន​ដែរ។ សម្រាប់​អត្ថប្រយោជន៍​នៃ​វ៉ាក់សាំង​អុតស្វាយ​ចំពោះ​កុមារ ពោល​គឺ​អាច​ការពារ​រលាក​ខួរក្បាល និង​ស្រោម​ខួរក្បាល ព្រោះ​កោសិកា​ខួរក្បាល​តែង​ប៉ះពាល់​ ហើយ​វា​មិន​អាច​មក​ដូច​ដើម​បាន​ទេ ក្រៅពីនោះវា​បន្សល់​ផល​លំបាក​ដូចជា ពិការ​អវយវៈ ឬ​បញ្ញា​ស្មារតី។ វេជ្ជបណ្ឌិត ក៏​បាន​បញ្ជាក់​ដែរ​ថា រលាក​ស្រោម​ខួរ អាច​បណ្ដាល​មក​ពី​មេរោគ​ជាច្រើន​ផ្សេង​ៗ​គ្នា វ៉ាក់សាំង​ដែល​យើង​យក​កូន​ទៅ​ចាក់​តាម​ការ​កំណត់​របស់​រដ្ឋ​នោះ មិនមែន​ការពារ​រលាក​ស្រោម​ខួរ គ្រប់​មុខ​នោះ​ទេ។

    លោក​ក៏​បាន​ណែនាំ​ទៀត​ថា ម៉ាក់ប៉ា​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ហើយ​ដល់​ពេល​កូន​កើតបញ្ហា​នេះ អាច​មាន​វិប្បដិសារី ដោយ​អុតស្វាយកើត​ឡើង​សុះសាច់​គ្មាន​ចន្លោះ ហើយ​អាច​កើត​ចំ​ក្នុង​ច្រមុះ ភ្នែក ត្រចៀក ក្នុង​មាត់ ហើយ​កម្ដៅ​ខ្លួន​កូន​អាច​ឡើង​រហូត​ដល់  ទៅ ៤០ អង្សារសេ ឬ​ឈឺ​រយៈ​ពេល​វែង​ដល់ ១សប្ដាហ៍ ក្រោយ​ជា​ក៏​បន្សល់​ស្លាកស្នាម​ខ្លាំង​ដល់​ស្បែក​ទៀត​ផង។ ក្រោយ​ចាក់ បើ​ទោះ​ជា​កូន​កើត​អុតស្វាយ​ទៀត​ក៏​ពិត​មែន តែស្ថិតក្នុងដំណាក់កាលស្រាល និង​ជួយ​ការពារ​កូន​ពី​ជំងឺរើម​ទៀត​ផង។

    ដូចនេះ​សូម​ម៉ាក់​ៗ​កុំ​ប្រហែស ដោយ​កូន​មាន​អាយុ​ចាប់ពី ១២ ខែ​ឡើងទៅ ​បើ​កូន​មិន​ទាន់​កើតអុតស្វាយចន្លោះអាយុចាប់ពី ១-៣ ឆ្នាំ បន្ទាប់មក​ចាក់​នៅ​អាយុ ៤-៦ ឆ្នាំ​ម្ដង​ទៀត។ តែសម្រាប់ក្មេង​អាយុ​ចាប់ពី ៦ ឆ្នាំ​ឡើង​ទៅ​ ចាក់ ២ ដង​ដូចគ្នា តែ​ចាក់​លើក​ទី ២ ក្រោយ ១ ខែបន្ទាប់ពី​ចាក់លើកទី ១។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Apr 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម