ការលូតលាស់ និងអាកប្បកិរិយា
អាយុប៉ុណ្ណេះអូនតូចចូលចិត្តសត្វទាំងអស់មិនថាតូច ឬធំនោះទេ ហើយរបស់អ្វីគ្រប់យ៉ាងសុទ្ធតែអាចជារបស់សំណព្វចិត្តរបស់បេប៊ី។ ម៉ាក់ប៉ាមិនបាច់ឆ្ងល់ទេ កូននឹងរៀនឃ្លាតឆ្ងាយពីយើង និងឯករាជ្យបន្តិចៗម្តង។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អាយុប៉ុណ្ណេះអូនតូចចូលចិត្តសត្វទាំងអស់មិនថាតូច ឬធំនោះទេ ហើយរបស់អ្វីគ្រប់យ៉ាងសុទ្ធតែអាចជារបស់សំណព្វចិត្តរបស់បេប៊ី។ ម៉ាក់ប៉ាមិនបាច់ឆ្ងល់ទេ កូននឹងរៀនឃ្លាតឆ្ងាយពីយើង និងឯករាជ្យបន្តិចៗម្តង។
វ័យនេះដែរតុក្កតាធំៗ និងបាល់អាចជារបស់កូនយើងចូលចិត្ត ដូច្នេះយើងគួររើសបាល់ណាធំៗមិនអាចដាក់ចូលមាត់ និងតុក្កតាណាទន់ៗ។ ដើម្បីដឹងថារបស់ក្មេងលេងមួយណាដែលកូនចូលចិត្ត យើងអាចសាកយកវាចេញពីពួកគេ បើសិនជាកូនយើងមិនព្រមនោះ មានន័យថារបស់លេងមួយហ្នឹងហើយដែលជាសំណព្វចិត្តរបស់កូន។
នៅក្នុងសប្តាហ៍នៃខែទី ៦នេះកូនយើងអាច ៖
– វារ
– អាចងើបឈរបាន
– រើសវត្ថុតូចៗដោយប្រើមេដៃ និងម្រាមដៃផ្សេងទៀត
– អាចនិយាយ ម៉ាម៉ា និងដាដា។
១- បង្រៀនកូនដោយរបៀបណា?
ក្នុងពេលនេះអាអូនអាចក្រោកឈរបាន និងចូលចិត្តរាំដែលជួយដល់ការពង្រឹងសាច់ដុំសម្រាប់ការចលនានៅពេលក្រោយ។ យើងអាចលើកកូនឡើងពីកម្រាល ឬភ្លៅដើម្បីឲ្យពួកគេចាប់ផ្តើមដើរបាន។
ដើម្បីជួយដល់ការលូតលាស់ក្មេងៗ យើងព្យាយាមយករបស់ក្មេងលេងចេញពីកូន ហើយសង្កេតមើលពីរបៀបដែលកូននឹងយកមកវិញ។ បើសិនជាគេយំដោយសារតែមិនអាចយកបាននូវអ្វីដែលចង់បាននោះ យើងត្រូវជំរុញឲ្យកូនយកដោយខ្លួនជាជាងយកឲ្យគេដោយផ្ទាល់។
បន្ទាប់ការព្យាយាមម្តងហើយម្តងទៀតនោះកូនយើងអាចនឹងវារទៅយករបស់នោះបាន ហើយត្រលប់មកកន្លែងដើមវិញ។ ម៉ាក់ប៉ាគួរតែរកសម្លៀកបំពាក់ណាដែលធំៗ និងងាយស្រួលដល់កូនៗរបស់ក្នុងកាវារលេង។
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
មិនមានអ្វីប្លែកច្រើនទេ នៅសប្តាហ៍នេះគ្រូពេទ្យអាចនឹងពិនិត្យនូវចំណុចមួយចំនួនខាងក្រោមនេះ៖
– វាស់កំហាប់អេម៉ូក្លូបប៊ីន ដើម្បីរកមើលការស្លេកស្លាំង
– ណែនាំពីអ្វីដែលត្រូវថែទាំនៅខែក្រោយ។
៣- ត្រូវដឹងពីអីខ្លះ?
អាហារសម្រាប់កូនមានច្រើនប្រភេទណាស់ តម្រូវឲ្យម៉ាក់ប៉ាជ្រើសរើសឲ្យសមស្របទៅនឹងអាយុរបស់កូន នោះទើបមិនបង្កបញ្ហាទៅថ្ងៃក្រោយ។
បន្លែមានប្រយោជន៍៖ ពេលនេះកូនយើងអាចស្រូបយកនូវវីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីន ពីបន្លែដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់បានហើយ។ នៅអាយុ ៦ ខែនេះយើងអាចផ្តល់អាហារជាប្រភេទទឹកដោះគោ ម្សៅទឹកដោះគោ និងអាហារផ្សងៗ ដូចជាគ្រាប់ធញ្ញជាតិ ផ្លែឈើកិន ទឹកផ្លែឈើ និងបន្លែជាដើម។
ក្មេងៗត្រូវការប្រូតេអ៊ីនដើម្បីលូតលាស់ ក៏ដូចជាសះស្បើយពីរបួស។ ក្នុងករណីដែលយើងមិនចង់ផ្តល់អាហារជាសាច់នោះទេ គួរតែរើសចំណីដែលមានជាតិសាច់នេះមកជំនួសវិញ។ ម្យ៉ាងវិញទៀតបើយើងចង់ផ្តល់ជារបបអាហារបួសនោះ យើងត្រូវបារម្ភពីការកង្វះជាតិដែក ដូច្នេះដើម្បីបង្ការត្រូវរើសបន្លែដែលសម្បូរជាតិដែកដូចជា គ្រាប់ធញ្ញជាតិ បន្លែដែលមានស្លឹកពណ៌បៃតង។
អាហារមានជាតិប្រៃ៖ ទារកក៏ដូចមនុស្សធំដែរ ត្រូវការអាហារដែលមានជាតិប្រៃ គ្រាន់តែមិនត្រូវការច្រើនតែប៉ុណ្ណោះ ដោយសារតម្រងនោមរបស់ក្មេងមិនអាចទប់ទល់ទៅនឹងសូដ្យូមដែលច្រើនលើសលប់ពេកនោះទេ អ៊ីចឹងហើយបានតម្រូវឲ្យម៉ាក់ៗបំបៅទឹកដោះកូន ដែលជាភេសជ្ជៈមានសារធាតុសូដ្យូមទាប។ ការដែលយើងផ្តល់អាហារប្រៃនោះនឹងបង្កើតជាទម្លាប់ក្នុងការញាំអាហារប្រៃដល់ក្មេងៗ វាមិនល្អនោះទេ កុំចេះតែគិតថា កូននឹងមិនចូលចិត្តសណ្តែក និងដំឡូងកិនដែលមិនដាក់អំបិល។ ដើម្បីឲ្យអូនតូចមានទម្លាប់ក្នុងការញាំអាហារសាប សមាជិកនៅក្នុងគ្រួសារក៏ត្រូវកាត់បន្ថយក្នុងការញ៉ាំអំបិលដែរ ។ នៅពេលយើងទិញអាហារសម្រាប់កុមារ ឲ្យច្បាស់ថាអាហារទាំងអស់នោះនឹងមានសូដ្យូមតិចជាង ៥០ ក្រាម/ពេល។
គ្រាប់ធញ្ញជាតិ៖ នៅពេលទារកមានអាយុ ៦ ខែ ជាពេលមួយដែលត្រូវការជាតិដែកខ្លាំង។ មិនពិបាកទេ គ្រាប់ធញ្ញជាតិជាប្រភពជាតិដែកយ៉ាងសំខាន់នៅក្នុងអាហាររបស់កុមារ។ តែទោះយ៉ាងណា យើងត្រូវពិគ្រោះជាមួយគ្រូពេទ្យក្នុងការផ្តល់អាហារូបត្ថម្ភ ដែលស័ក្តិសមសម្រាប់កុមារ។
៤- រឿងអ្វីខ្លះត្រូវព្រួយ
ការជ្រើសរើសស្បែកជើង៖ នៅក្នុងដំណាក់កាលនៃការលូតលាស់នេះកូនយើងនឹងដើរជើងទទេ ជាងពាក់ស្បែកជើង។ មិនបាច់បារម្ភរឿងពាក់ស្បែកជើងទេ ដោយសារតែជើងកុមារនៅតែបន្តលូតលាស់លឿន។ សម្រាប់ស្បែកជើងដែលល្អសម្រាប់ក្មេងនោះ ជ្រើសរើសស្បែកជើងស្រាល ធ្វើពីកំណាត់ដែលខ្យល់ចេញចូលបាន(ស្បែក ឬសាច់កំណាត់ តែមិនមែនជាជ័រនោះទេ) មានបាតទន់ដែលអាចឲ្យយើងប៉ះម្រាមជើងនៅខាងក្នុងបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនផ្ដល់ជូននូវការណែនាំវេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ឬព្យាបាលទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕