backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ៣៨សប្តាហ៍៖ នេះៗងាយសោះ តិចនិក​យក​របស់​លេង​ពី​កូន​មិន​ឲ្យយំ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Jan 23, 2019

អាយុ ៣៨សប្តាហ៍៖ នេះៗងាយសោះ តិចនិក​យក​របស់​លេង​ពី​កូន​មិន​ឲ្យយំ

ការលូតលាស់ និងអាកប្បកិរិយា

កូន​យើង​កាន់តែ​ធំ​បន្តិច​ម្តងៗ ដឹង​ច្រើន​ជាង​មុន ឯ​ការ​ចង​ចាំ​ក៏​ចាប់​ផ្តើម​មាន និង​ចេះ​ចែក​រំលែក​នំ​ចំណី​ឲ្យ​ម៉ាក់ប៉ា។ បើ​យើង​យក​របស់​លេង​ចេញ អាអូន​នឹង​យំ​ទារ​វិញ​មិន​ខាន យក​ល្អ​គួរ​តែ​ឲ្យ​របស់​ថ្មី​ទៅ​កូន​មុន​សិន ចាំ​យក​របស់​នោះ​មក។ ម៉ាក់​ប៉ា​ដឹង​ទេ កូន​យើង​វ័យ​នេះ​ភាគច្រើន​ចូលចិត្ត​លេង​បោះ​ចុះ​ឡើង ដូចនេះ​យើង​អាច​លេង​ជាមួយ​កូន​ដោយ​រមៀល​បាល់​ទៅវិញ​ទៅ​មក។

នៅ​ក្នុង​សប្តាហ៍​ទី ៣៨ កូន​យើង​អាច៖​

– តោង​ឈរ​

– ចេះ​វារ​

– ងើប​អង្គុយ​

– យំ​ពេល​យក​របស់​លេង​ចេញ​

– ប្រើ​ម្រាម​ដៃ​ចាប់​យក​របស់

– និយាយ​ថា​ “ម៉ាម៉ា”​ ឬ​”ដាដា”​

– ចេះ​លេង​បិទ​មុខ​

– ចាំ​កន្លែង​មួយ​ចំនួន ពិសេស​កន្លែង​ទុក​របស់​លេង

– ធ្វើ​ត្រាប់​តាម​សកម្មភាព​ដែល​បាន​ឃើញ។

១- បង្រៀ​នកូនដោយរបៀបណា?

កូន​យើង​ចេះ​ទុក និង​យក​របស់​លេង​ចេញ​ពី​ប្រអប់ ដូច្នេះ​ម៉ាក់ប៉ា​គួរ​ទិញ​ធុង​ជ័រ ប្រដាប់​លេង និង​ពណ៌​ផ្គុំ​ឲ្យ​កូន បែប​នេះ​អាអូន​អាច​លេង​ផ្គុំ​បាន ប៉ុន្តែ​កុំ​យក​តូចៗ​ពេក​ខ្លាច​កូន​យក​លេប។ អាអូន​ក៏​ចូលចិត្ត​លេង​របស់​មាន​ចលនា​ដូចជា​ ទ្វារ​ ដែល​អាច​បើក​បិទ​បាន យើង​ត្រូវ​ប្រយ័ត្ន​ អាច​កៀប​ដៃ​ជើង​កូន។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?

គ្រូពេទ្យ​មាន​តិចនិច​ក្នុង​ការ​ពិនិត្យ​កូន​យើង​ផ្សេងៗ​ពី​គ្នា ហើយ​របៀប​និង​បែបបទ​ក្នុង​ការ​ពិនិត្យ​ក៏ទៅ​តាម​ក្មេង​នីមួយៗ​ដែរ ប៉ុន្តែ​ជាទូទៅ​គ្រូពេទ្យនឹង​ពិនិត្យ​តាម​ជំហាន​ខាងក្រោម​នេះ។

– ពិនិត្យ​រាងកាយ រួម​ទាំង​ពិនិត្យ​បញ្ហា​ពី​មុនៗ​

– ពិនិត្យ​ការលូតលាស់​របស់​អាអូន

– ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា​ឲ្យ​អង្គុយ ចាប់​យក​របស់ ហៅម៉ាក់ប៉ា -ល-​។

៣- ចំណុចត្រូវដឹង

ម៉ាក់ៗ​ដែល​មាន​មាន​អាអូន​ពី​មុន​មក ធ្លាប់​ជួប​ករណី​កូន​រក​រឿង​ចង់​ឈប់​បៅ​ដោះ​ទេ? តើ​មក​ពី​អ្វី? យើង​ត្រូវ​ធ្វើ​បែប​ណា?

ផ្តាច់ដោះ​ខ្លួន​ឯង៖ នៅ​សុខៗ កូន​​បៅ​តែ​ប៉ុន្មាន​នាទី​ក៏​ឈប់។ កុំ​ចម្លែក​ចិត្ត​អី អាអូន​មិន​ចង់​បៅ​រយៈពេល​ខ្លី​ទេ អាច​នឹង​ត្រលប់​មក​ម៉ឹម​វិញ​ដូច​ដើម។ ភាគ​ច្រើន​ចាប់​ពី​ខែ​ទី ៩-១០ ទៅ ទើប​អាអូន​ឈប់​ចង់​បៅ​ដោះ​ដោយ​ខ្លួនឯង។ យើង​អាច​ផ្តាច់​ដោះ​កូន​ម្តង​បន្តិចៗ​ដោយ​ចាប់​ផ្តើម​លាយ​អាហារ​រឹង និង​ទឹកដោះគោ​កំប៉ុង​ឲ្យ​កូន​បណ្តើរៗ។ ដំបូង​យើង​អាច​ចាប់​ផ្តើម​ដោយ​បញ្ឈប់​បំបៅ​ដោះ​ពេលថ្ងៃ បន្ទាប់មក​ពេល​ព្រឹក​ ពេល​យប់​ចាំ​ឈប់​ក្រោយ​គេ រួច​បង្វែរ​ឲ្យ​កូន​មក​បៅ​ដប​ទឹក​ដោះ​គោវិញ។

ជួយ​លើក​កូន៖ កូន​យើង​ពុំទាន់​អាច​ទប់​ខ្លួន​ជាប់​នៅឡើយ​ទេ ដូចនេះ​អ្នក​គួរ​តែ​ជួយ​ទប់​កូន​ ជូយ​ឲ្យកូន​ដាក់​ខ្លួន​អង្គុយ​ចុះ​ថ្នមៗ។ ការដែល​ធ្វើ​បែប​នេះ កូន​យើង​រៀនចេះ​ធ្វើ​ខ្លួន​ឯង​។

ការព្រួយបារម្ភ

៤- រឿងអ្វីខ្លះត្រូវបារម្ភ?

ក្នុង​សប្តាហ៍ទី ២ នៃ​ខែទី ៩ នេះ អាអូន​ញ៉ាំ​អាហារ​បាន​ច្រើន តែ​ក៏​រើស​ប្រភេទ​នំ​ចំណី​ខ្លាំង​ណាស់​ដែរ របស់​មិន​ចូល​ចិត្ត​មិន​ញ៉ាំ​ទេ។ បើ​ជួប​បញ្ហា​នេះ ម៉ាក់ប៉ា​អាច​ដោះ​ស្រាយ​តាម​គន្លឹះ​ខាង​ក្រោម​នេះ។

​-​ ឲ្យ​កូន​ញ៉ាំ​អ្វី​ដែល​ចង់ ដូចជា​ ចេក​ នំប៉័ង​ គ្រាប់​ធញ្ញជាតិ

​-​ លួច​បន្ថែម​អាហារ​ផ្សេងៗ​ទៅ​​កូន​

​-​ កូន​ធុញ​នឹង​អាហារ​កិន អាច​ឲ្យ​អាហារ​ទន់ៗ​កាន់​ញ៉ាំ​បាន

​-​ ដូរ​អាហារ​កូន​ឲ្យ​បាន​ញឹកញាប់​

​-​ ឲ្យ​កូន​ញ៉ាំ​អាហារ​ដោយ​ខ្លួនឯង​

-​ កុំឲ្យ​កូន​ញ៉ាំ​ទឹកក្រូច​ ឬ​ទឹកដោះគោ​លើស​ពី ១២០-១៨០ មិល្លីលីត្រ

-​ ឲ្យ​កូន​ញ៉ាំ​ទឹក​សុទ្ធ ឬ​ទឹក​ដែល​មាន​ជាតិ​ស្ករ​ទាប​

-​ កុំឲ្យ​កូន​ញ៉ាំ​អាហារ​សម្រន់​ច្រើន​ពេក​

-​ ផ្តល់​ស្នាម​ញញឹម​ដល់​កូនដើម្បី​ឲ្យ​កូន​សប្បាយ​ចិត្ត ញ៉ាំ​បាន​ច្រើន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Jan 23, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម