backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ៤១ សប្តាហ៍៖ អាអូនផ្តើមយល់ពាក្យមួយចំនួន ហាមនិយាយភាសាក្មេងតបទៅកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Jan 23, 2019

អាយុ ៤១ សប្តាហ៍៖ អាអូនផ្តើមយល់ពាក្យមួយចំនួន ហាមនិយាយភាសាក្មេងតបទៅកូន

ការលូតលាស់ និងអាកប្បកិរិយា

ក្នុង​សប្តាហ៍នេះ​ កូនយើង​ចាប់​ផ្តើម​យល់​នូវ​ពាក្យ​ធម្មតា​​មួយចំនួន​ហើយ​​ ដូចនេះ​យើងគួរ​តែ​ព្យាយាម​និយាយ​ជាមួយ​​អាអូនឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​គួរ​​បង្ហាត់​កូនដោយ​និយាយ​តាម​ពាក្យ​គេ​បាន​និយាយ ឬ​ពាក្យ​មនុស្ស​ពេញវ័យ​ប្រើ។ ឧទាហរណ៍​ ពួក​គេ​និយាយ​ “បា​ៗ’ យើង​អាច​និយាយ​ជាមួយកូន​ ដូចជា “កូន​! កូន​ចង់​បាន​ដប​ទឹក​ដោះ​គោ​មែន​?’។ ដើម្បី​ឲ្យ​ការ​វិវត្ត​របស់​កូន​បាន​ល្អ​ប្រសើរយើង​មិន​គួរ​ប្រើ​ពាក្យ​សម្តី​រ​បស់​ទារក​តប​ទៅ​កូន​ទេ។​ ទោះ​បី​ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា​ដូច​មនុស្ស​ឆ្កួតក៏ដោយ ក៏​គួរ​តែ​ព្យាយាម​លើក​ទឹក​ចិត្ត​កូន​តូច​ក្នុង​ការ​និយាយ​ដោយ​​ឆ្លើយ​តប​ទៅ​វិញ​រហូត។

នៅ​អាទិត្យ​ដំបូង​នៃ​ខែ​​​ទី​ ១០​ នេះ​ កូនយើង​អាច ៖

– ឈរ​ដោយ​តោងដោយខ្លួន​

– ទាញ​​អ្វី​មួយ​ដើម្បី​ក្រោក​ឈរ​​

– បដិសេធ​ ប្រសិន​យើង​យក​ប្រដាប់​​លេង​ចេញ​​

– និយាយ​ពាក្យ​​​ “ម៉ាម៉ា’ ឬ “ដាដា’

– ចេះលេង​បិទ​ពួន​

– ផ្លាស់​ប្តូរ​​កាយ​វិការ​​ជាមួយ​យើង។

១- បង្រៀនកូនដោយរបៀបណា?

ការ​ទាក់ទង​ជាមួយ​​កូន​​យើង​ជាប់​រហូត​ជា​វិធី​មួយ​ដែល​ល្អ​បំផុតសម្រាប់​ការលូត​លាស់​ ដូចនេះ​យើង​ត្រូវ​ប្រាប់​កូន​នូវ​ឈ្មោះ​វត្ថុ​ជុំវិញ​ខ្លួន​ម្តង​មួយ​ម្តង​មួយ ដើម្បី​ឲ្យ​កូនបានស្គាល់។ វិធីល្អ​បំផុត​យើង​អាច​បង្រៀន​កូន​​តាម​រយៈការ​សម្តែង ដូច​នេះ​កូនអាច​ដឹងពី​ពាក្យ ឬ​ឃ្លា​សំខាន់ៗ​បាន​លឿន។ តែ​ហាម​ដាច់ខាត​​ណា​ម៉ាកប៉ា កុំ​និយាយ​ជាមួយ​កូន​ជា​ភាសា​កូន​ក្មេង​ឲ្យ​សោះ។

សុខភាព និង សុវត្ថិភាព

២- ពិគ្រោះជាមួយពេទ្ររឿងអីខ្លះ?

ជាទូ​ទៅ​​ក្នុង​ខែ​នេះ​ គ្រូ​ពេទ្យ​មិន​ណាត់​ជួប​យើងទេ ប៉ុន្តែ​ហោច​ណាស់​យើង​គួរ​តែ​ទាក់​ទង​ពេទ្យ​ភ្លាម​ៗ​ បើ​​មាន​ការ​បារម្ភ​រឿងអ្វីមួយ មិន​ថា​បញ្ហា​សុខភាព​យើង ឬ​ក៏កូន​នោះ​ទេ។

៣- ត្រូវដឹងពីអីខ្លះ?

ធ្លាប់​ឮ​ចាស់ៗ​និយាយ​រឿង​ខ្មោច​សង្កត់​អត់? គ្មាន​ខ្មោច​ឯណា​មក​សង្កត់​ទេគឺ​សំដៅ​លើ​ការ​ឈប់​ដក​ដង្ហើម​បណ្តោះ​អាសន្ន​ពេល​គេង។ បញ្ហា​នេះ​មក​ពីមាន​របស់​អ្វី​មួយ​ស្ទះ​​ផ្លូវ​ដង្ហើម​កូន ការ​រីក​ប៉ោង​នៃ​សាច់​បំពង់ក ធ្លាក់ថ្គាម រហែក​ក្រអូមមាត់ ឬ​ប្រព័ន្ធ​ប្រសាទ​វិវត្ត​មិន​ទាន់​ពេញ​លេញ​ជា​ដើម។ ចំពោះ​បេប៊ី​មាន​បញ្ហា​ខួរក្បាល ឬ​ជំងឺ Down Syndrome (ក្មេងកើតមកមិនប្រក្រតី) អាច​ប្រឈម​ខ្ពស់​នឹង​បញ្ហា​នេះ។

អំឡុង​​គេង​កូន​អាច​ស្រម៉ុក​ឮ ក្អក ពិបាក​ដក​ដង្ហើម​ រសេះ​រសោះ បែក​ញើស​ខ្លាំង ឬងើប​ច្រើន​ដង​ពេល​យប់។ ​បើ​គ្មាន​ការ​ព្យាបាល​ទេ​ បញ្ហា​នេះ​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ដល់​ជំងឺ​បេះដូង​ និង​សសៃ​ឈាម​បេះ​ដូង។

ការព្រួយបារម្ភ

៤- រឿងអ្វីខ្លះត្រូវបារម្ភ?

នៅ​សប្តាហ៍​នេះ អាអូន​នឹង​មាន​ទម្លាប់​មួ​យ​ចំនួន​ដូចជា​ការ​ងក់​ក្បាល ឬរមៀល​ជាដើម​ ដែល​នេះ​បង្ហាញ​ថា​កូន​​អាច​ស្គាល់ ឬធ្វើ​តាម​ចង្វាក់អ្វីមួយ​ដូច​ជា​ញាក់​ខ្លួន ឬ​ស្មា។ ភ្លាមៗ​យើង​មិន​អាច​បង្ខំ​កូន​ឲ្យ​បោះ​ចោល​នូវ​ទម្លាប់​ទាំង​នេះ​បាន​ទេ​ ប៉ុន្តែ​យើង​អាច​ធ្វើ​តាម​វិធី​មួយ​ចំនួន​ដើម្បី​សម្រួល​ដល់​យើង​ និង​កូន​ទៅ​នឹង​ទម្លាប់​នេះ​៖​

– ឱ្យ​កូន​អង្គុយ​លេង​ និង​ងក់​ក្បាល​

– ឲ្យ​ញាក់​នៅ​លើ​កៅ​អី​​អាច​រង្គើបាន​

– ឲ្យ​កូនលេង​ជាមួយ​វត្ថុ​ដែល​អាច​បង្កើត​សំឡេង

– ឱ្យ​កូន​អ្នកលេង​ឲ្យ​បាន​ច្រើន​នៅពេល​ថ្ងៃ

– បង្កើត​ទម្លាប់​ការ​គេង​ឲ្យ​ទៀង​ទាត់​​​

– កុំ​ទាន់​ដាក់​កូន​​ចុះ​ក្រោម​ បើកំពុងរង្គើ​ក្នុង​អង្រឹង​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Jan 23, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម