backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ៤២ សប្តាហ៍៖ ១០ ខែហើយ កូនមិនទាន់ចេះដើរធ្វើម៉េចទៅ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Feb 27, 2021

អាយុ ៤២ សប្តាហ៍៖ ១០ ខែហើយ កូនមិនទាន់ចេះដើរធ្វើម៉េចទៅ?

ការលូតលាស់ និងអាកប្បកិរិយា

ចូលរួម​ត្រេកអរ អាអូន​ចេះ​អង្គុយ​ជាប់​ហើយ​នៅ​សប្តាហ៍​នេះ ថែម​ទាំង​ដើរ​តោង​របស់​អ្វី​មួយ ឬ​អាច​ដើរ​ដោយ​ខ្លួន​បាន។ កូន​យើង​អាច​ព្យាយាម​កាន់​របស់​លេង​ពេល​​កំពុង​ឈរ។ ចំពោះ​អាអូន​មួយ​ចំនួន​ដែល​មិន​ទាន់​ចេះ​ដើរ ម៉ាក់ប៉ា​មិន​គួរ​បារម្ភ​ពេក​ទេ ព្រោះ​កូន​ក្មេង​លូត​លាស់​មិន​ដូច​គ្នា​ទេ ក្មេង​ខ្លះ​អាច​ដើរ​បាន​ដំបូង​នៅ​អាយុ ១២ ខែ ហើយ​ខ្លះ​ដល់​អាយុ ១៨ ខែ ទើប​ចេះ​ដើរ។

នៅ​អាទិត្យ​ទី​ ២​ នៃ​ខែ​ទី ១០ នេះ​ ក្មេ​ង​នឹង​អាច​៖​

– ងើប​អង្គុយ

– ទះដៃ ឬ​បក់​ដៃ

– រើស​​វត្ថុ​តូចៗ​ដោយ​​​មេ​​ដៃ និង​ម្រាម​ដៃ

– ដើរ​ដោយ​តោង​វត្ថុ​មួយ​ចំនួន​

– យល់​ពាក្យ​ថា “ទេ’ ប៉ុន្តែ​មិន​ធ្វើ​តាម។

១- បង្រៀនកូនរបៀបណា?

កូន​នៅ​តូច គ្មាន​ធ្មេញ​ទំពា​អាហារ ងាយ​នឹង​ឈ្លក់ ឬ​ស្លាក់ ដូច្នេះ​យើង​ត្រូវ​ជៀស​វាង​អាហារ​ដែល​អាច​​ឈ្លក់ ដូចជា​ការ៉ុត​ឆៅ ឬ​ផ្លែ​ទំពាំងបាយជូរ។ គួរ​តែ​ឲ្យ​កូន​ញ៉ាំ​បន្លែ​ឆ្អិន ​ផ្លែឈើ ​កិន ឬ​បក​បាន​ត្រឹម​ត្រូវ។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ជាទូទៅ​​ក្នុង​ខែ​នេះ​ គ្រូ​ពេទ្យ​មិន​​ណាត់​ជួប​ជាមួយ​យើង​ទេ ប៉ុន្តែ​អ្នក​គួរ​តែ​ទាក់​ទង​គ្រូ​ពេទ្យ​ភ្លាមៗ ​​បើ​​​មាន​ការ​បារម្ភ​អ្វី​មួយ។

៣- ចំណុចត្រូវដឹង

បើ​នៅ​ផ្ទះ​សម្បូរ​សត្វល្អិត ម៉ាក់ប៉ា​គួរ​អង្កេត​លើ​ការទិច ឬ​ខាំ​ដោយ​ពពួក​សត្វ​ល្អិត។ ការ​ទិច​ខ្លះ​មិន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ តែ​ស្បែក​ក្មេង​ស្តើង នៅ​ខ្ចី ងាយ​នឹង​អាលែក​ហ្ស៊ី​បំផុត។ បើ​កូន​ត្រូវ​សត្វ​ល្អិត​ទិច ឬខាំ យើង​ត្រូវ​ធ្វើ​តាម​ជំហាន​ខាង​ក្រោម​នេះ៖​

​- យក​ទ្រនិច​ដោយ​ឆ្កឹះ ជៀសវាង​ការ​ទាញ​ចេញ

​- លាង​កន្លែង​សត្វ​ទិច ឬ​ខាំ ជាមួយ​សាប៊ូ​ និង​ទឹក​

​- បន្ថយ​ការ​ឈឺ​ចាប់​​ដោយ​ស្អំ​ទឹកកក​​​ ១៥​ នាទី ឬ

​- សាក​ជាមួយ​សូដា និង​ទឹក​

​- សួរ​​គ្រូ​ពេទ្យ​ មុន​ពេល​ឲ្យ​​កូន​លាប ឬ​ញ៉ាំ​ថ្នាំ​បំបាត់​ការ​​ឈឺ​ចាប់

​- ទាក់​ទង​គ្រូពេទ្យ បើ​កូន​​​រាគ គ្រុន​ក្តៅ​ ឬ​ហើម​​ក្រោយ​ ២៤ ម៉ោង

​ប្រតិកម្ម​បែប​ អាណា​ភី​ឡាក់​ទិក​ (Anaphylactic shock) អាច​កើត​ឡើង​ នៅ​ពេល​​រាង​កាយ​​ទារក​មាន​ប្រតិកម្ម​ជាមួយ​បញ្ហា​អាលែកហ្ស៊ី​ណាមួយ។ វា​អាច​បណ្តាល​ឲ្យ​មាន​ថយ​ចុះ​សម្ពាធ​ឈាម រមាស់ ហើម និង​ពិបាក​ដក​ដង្ហើម។ ការ​ប្រតិកម្ម​បែប​ អាណា​ភី​ឡាក់​ទិក​ នេះ​បណ្តាល​មក​ពី​ការ​ខាំ ឬទិច​របស់​សត្វ​ល្អិត តែ​កម្រ​កើត​មាន​ណាស់ ​ លុះ​ត្រា​តែ​កូន​យើង​មាន​ប្រតិកម្ម​ជាមួយ​វា​តែ​ប៉ុណ្ណោះ។ទោះ​យ៉ាង​ណា​យើង​ត្រូវ​ដឹងពី​សញ្ញា​របស់​វា មាន​ដូចជា៖

– មាន​បញ្ហា​ក្នុង​ការ​ដក​ដង្ហើម

– វិលមុខ​ ឈឺពោះ​ ក្អួត

– ក្រហម​មុខ និង​មាន​កន្ទួល

– ហើម​​អណ្តាត​​ ដៃ និង​មុខ

– វង្វេង ឬ​ងងុយ​គេង​ខ្លាំង។

ម៉ាក់ប៉ា​គួរ​តែ​ទូរសព្ទ​ទៅ​លេខ ១១៩ ​បើ​កូន​យើង​មាន​សញ្ញា​នៃ​ប្រតិកម្ម ហើយ​ឲ្យ​កូន​គេ​ង​ខាង​ក្រោម រួច​ព្យា​យាម​សម្រួល​អារម្មណ៍ និង​គ្រប​ភួយ​ឲ្យ​កូន។

វិធី​ការពារ​កូន​កុំ​ឲ្យ​សត្វ​ល្អិត​ខាំ ឬ​ទិច?

ជា​ការ​ពិត​ណាស់ ករណី​ខ្លះយើង​មិន​អាច​កម្ទេច​ពពួក​សត្វ​ដែល​អាច​ខាំ ឬ​ទិច​បានទាំងអស់នោះទេ ហើយ​ម៉ាក់​ប៉ា​ក៏​មិន​ចង់​ឲ្យ​កូន​នៅ​តែក្នុង​ផ្ទះ​រហូត​ដែរ។ ដំណោះ​ស្រាយ​យើង​អាច​ប្រើ​ថ្នាំ​បាញ់​ការពារ​កុំ​ឲ្យ​សត្វ​ខាំ ឬ​ពាក់​អាវ​ដៃ​វែង​ និង​ខោ​ជើង​វែង​ ដែល​មាន​ពណ៌ស​ហើយ​ភ្លឺ ឬ​ពណ៌​ណា​ដែល​មិន​សូវ​ទាក់​ទាញ​ពពួក​សត្វ​ទាំង​នោះ។ យកល្អ យើង​មាន​ការ​ប្រុង​ពេល​ចេញ​ទៅ​ខាង​ក្រៅ ជាពិសេស​តំបន់​ដែល​សម្បូរ​សត្វ​ល្អិត។

ការព្រួយបារម្ភ

៤- រឿងអ្វីខ្លះត្រូវបារម្ភ?

ធ្លាប់​ឃើញ​ក្មេង​​ចូល​ចិត្ត​ទាញ​សក់​លេង​ទេ ហើយ​ឆ្ងល់​អត់ ហេតុ​អីអូន​តូច​ចូល​ចិត្ត​ធ្វើ​បែប​នេះ? នេះអាច​មក​ពី​មូល​ហេតុ ២​ យ៉ាង​ ទី១អូនតូច​ព្យាយាម​ធ្វើ​ឲ្យ​ស្រួល​ខ្លួន​ដូច​ពេល​នៅ​ជា​ទារក​កំពុង​បៅ​ដោះ ត្រដុស​នឹង​ដោះ​ម៉ាក់ ឬទាញសក់​ជា​ដើម។​ មូលហេតុ​ទី ២ គឺ​ការ​ស្រេ្តស​ ​ពេល​អាអូន​លេង​ច្រើន​ហត់​ពេក។

ការ​ទាញ​សក់ ឬ​ត្រដុស​សក់​លេង​នេះ​ជា​រឿង​ទូទៅ​ទេ ប៉ុន្តែបើ​មាន​ជ្រុះ​សក់​ យើង​គួរ​ព្យាយាម​បញ្ឈប់​កូន​ តាម​វិធី​ខាង​ក្រោម៖

​- កាត់​សក់​ឲ្យ​បាន​ខ្លី​

​- ឱ្យ​កូន​កាន់វត្ថុអ្វីមួយ​

– យក​ចិត្ត​ទុក​ដាក់​ និង​ព្យាយាម​លួង​លោម​កូន​ឲ្យ​បាន​ច្រើន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Feb 27, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម