backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ៤៣ សប្តាហ៍៖ រំភើបម្តងទៀតហើយ ដឹងទេអូនតូចចេះអីទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Jan 24, 2019

អាយុ ៤៣ សប្តាហ៍៖ រំភើបម្តងទៀតហើយ ដឹងទេអូនតូចចេះអីទេ?

ការលូតលាស់ និងអាកប្បកិរិយា

ដល់​ពេល​រំភើប​ម្តង​ទៀត​ហើយ សប្តាហ៍​នេះ​កូន​​អាច​ដើរ​បាន ប្រសិន​បើ​យើង​កាន់​ដៃ​ឲ្យ​ដើរ ហើយ​​អាច​តោង​ម៉ាក់ប៉ា​ដើម្បី​សម្រួល​ដល់​យើង​ក្នុង​ការ​ស្លៀក​ពាក់​ឲ្យ​។ មិន​តែ​ប៉ុណ្ណោះ​អាអូន​ក៏​អាច​ញ៉ាំ​​ទឹក​ខ្លួន​ឯង​ដោយប្រើ​កែវ។ ទោះបី​ជា​ក្មេង​ខ្លះ​មិន​ទាន់​ចេះ​ធ្វើ​រឿង​ទាំង​នេះ​បាន ម៉ាក់ប៉ា​កុំ​គិត​ច្រើន ក្មេង​លូត​លាស់​មិន​ដូច​គ្នា​ទេ កូន​យើង​អាច​ធ្វើ​បាន គ្រាន់​តែ​យឺត​បន្តិច​ប៉ុណ្ណោះ។

នៅ​អាទិត្យ​ទី​ ៣​ នៃ​ខែ​ទី ១០​ កូន​យើង​អាច៖​

– ឈរ​បាន​ដោយ​ខ្លួន​ឯង

– និយាយ​ពាក្យ “ប៉ា​ប៉ា’ ឬ “ម៉ា​ក់​ម៉ាក់’

– ចង្អុល​ទៅ​វត្ថុ​ដែល​ចង់​បាន។

១-​​ បង្រៀនកូនដោយរបៀបណា?

ពេល​នេះ​អូន​តូច​លេង​មិន​ចេះ​ធុញ​ទេ ចូលចិត្ត​ទម្លាក់​អ្វី​មួយ ហើយ​ឲ្យ​យើង​រើស​ឲ្យ​វិញ។ កូន​មិន​ធុញ​មែន តែ​ម៉ាក់ប៉ា​ប្រហែល​ជា​មិន​ចង់​ធ្វើ​រឿង​ដដែលៗ​ទេ អត់​មាន​អី​ពិបាក​ទេ យើង​អាច​យក​របស់​នោះ​ទុក​ប៉ុន្មាន​នាទី ហើយ​ព្យាយាម បន្លប់​កូន​នឹង​អ្វី​ផ្សេង​វិញ ដូច​ជា​លេង​បិទ​ពួន​ជាដើម។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ទោះបី​ជា​ពេទ្យ​មិន​ណាត់​ជួប​ក៏​ដោយ យើង​នៅ​តែ​អាច​ទាក់​ទង ឬ​សាកសួរ​គ្រូពេទ្យ​បាន​គ្រប់​ពេល ប្រសិន​បើ​មាន​ការ​ព្រួយ​បារម្ភ​រឿង​អ្វី​មួយ។

៣- ចំណុចត្រូវដឹង

នៅ​វ័យ​នេះ អាអូន​អាច​មាន​ជំងឺ​​ផ្តាសាយ​ញឹក​ញាប់ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ដឹង​ពីថ្នាំ​ផ្សះ។ យើង​ត្រូវ​ប្រុង​ប្រយត្ន័​នៅ​ពេល​ឲ្យ​កូន​​ញ៉ាំ​ថ្នាំ​ផ្សះ។  ថ្នាំ​ប្រភេទ​នេះ​​ អាច​មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​ជំងឺ​ដែល​បង្ក​ដោយ​បាក់តេរី​ប៉ុណ្ណោះ ហើយ​វា​មិន​អាច​ជួយ​ប្រឆាំង​ជំងឺ​ដែល​បង្ក​ដោយ​វីរុស ដូច​ជា​ផ្តា​សាយ និង​ជំងឺ​ដែល​មាន​បញ្ហា​នៅ​ផ្លូវ​ដង្ហើម​​ជាដើម។ ការ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ទាំង​នេះ​ជួយ​អ្វី​មិន​បាន​នោះ​ទេ មាន​តែ​ធ្វើ​ឲ្យ​ពពួក​បាក់តេរី​​ទាំង​​នោះ​ស៊ាំ​នឹង​ការ​ព្យាបាល​តែ​ប៉ុណ្ណោះ ហើយ​ប្រភេទ​ថ្នាំ​នេះក៏​អាច​ផ្តល់​នូវ​ផល​រំខាន ឬ​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​មួយ​ចំនួន​ទៀត?

ពេលណា​​គួរ​តែ​ឲ្យ​កូន​លេប​​ថ្នាំ អង់ទីប៊ីយ៉ូទីក?

លុះ​ត្រា​តែ​មាន​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ​ប៉ុណ្ណោះ យើង​ត្រូវ​តែ​ឲ្យ​កូន​លេប​ឲ្យ​បាន​គ្រប់​ថ្ងៃ​ដែល​តម្រូវ​ឲ្យ​លេប បើ​មិន​ដូច្នេះ​ទេ អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​លេប​ថ្នាំ អង់ទីប៊ីយ៉ូទីក បាន​ស្រួល​? 

​បើ​កូន​ក្អួត​ភ្លាម​បន្ទាប់​ពី​លេប​ថ្នាំ​ប្រភេទ​នេះ យើង​ត្រូវ​តែ​ឲ្យ​ថ្នាំ​កូន​លេប​ម្តង​ទៀត ព្រោះ​ជាតិ​ថ្នាំ​បាន​ចេញ​មក​តាម​កម្អួត​អស់​ហើយ។ ក្នុង​ករណី​កូន​ក្អួត ១ ម៉ោង​ក្រោយជាតិ​ថ្នាំ​បាន​ជ្រាប​ចូល​ក្នុង​ខ្លួន​អស់​ហើយ កុំ​ឲ្យ​កូន​លេប​ថ្នាំ​បន្ថែម​ទៀត​ឲ្យ​សោះ។ យើង​គួរ​តែ​ព្យាយាម​រក​មូល​ហេតុ។

មូលហេតុ​នាំ​ឲ្យ​ក្មេង​ក្អួត មក​ពី​កូន​យើង​ឈឺ​ទេ​ដឹង?

ថ្នាំ​ខ្លះ​យើង​អាច​លាយ​ជាមួយ​អាហារ ឬ​ដំណាប់​ផ្លែ​ឈើ​ដើម្បី​ឲ្យ​រសជាតិ​ឆ្ងាញ់​ជាង​មុន។ ការ​ប្រើ​ប្រាស់​សឺរ៉ាំង ឬ​ប្រដាប់​បន្តក់​ភ្នែក​សម្រាប់​បញ្ចុក​ថ្នាំ​កូន អាច​មាន​ប្រសិទ្ធិភាព​ជាង​ការ​បញ្ចុក​កូន​ដោយ​ស្លាប​ព្រា។

ការព្រួយបារម្ភ

៤- រឿងអីខ្លះត្រូវបារម្ភ?

សង្កៀតធ្មេញ៖ មិន​ខុសពី​ការ​ទាញ​សក់ បៀម​មេដៃ​ទេ សង្កៀត​ធ្មេញ​ជា​វិធី​ដែល​កូន​ធ្វើ​ដើម្បី​បន្ធូរ​អារម្មណ៍។ សង្កៀត​ធ្មេញ​អាច​ប៉ះពាល់​ការ​លូតលាស់​ធ្មេញព្រៃ និង​ស្រុក។ មាន​មូលហេតុ​ពីរ ដែល​អាអូន​ធ្វើ​បែប​នេះ គឺ​តានតឹង និង​ខឹង​មួរម៉ៅ។

ការ​យក​ចិត្ត​ទុក​ដាក់ និង​ផ្តល់​ក្តី​ស្រលាញ់​ដល់​កូន​មុន​ពេល​គេង​ថ្ងៃ​អាច​កាត់​បន្ថយ​ការ​សង្កៀត​ធ្មេញ។ សង្កៀត​ធ្មេញ​មិនមែន​មក​ពី​អារម្មណ៍​​តឹងតែង​មួយ​មុខ​ទេ ជួនកាល​អាអូន​ចង់​លេង​ជាមួយ​ធ្មេញ ធ្វើ​ឲ្យ​រីករាយ​នឹង​សំឡេង​សង្កៀត​ធ្មេញ។ បើ​សង្កេត​ឃើញ​កូន​សង្កៀត​ធ្មេញ​កាន់​តែ​ញឹកញាប់​អាច​នឹង​ខូច​ធ្មេញ សូម​ទៅ​ជួប​ពេទ្យ​ធ្មេញ។

ការខាំ៖ វាជា​ធម្មជាតិទៅ​ហើយ ក្មេង​តូចៗ​ចូល​ចិត្ត​ខាំ​គ្រប់​យ៉ាង ដើម្បី​ធ្វើ​តេស្ត​ធ្មេញ។ ការ​ខាំ​អាច​ក្លាយ​ទៅ​ជា​ទម្លាប់​អាក្រក់ ដោយសារ​តែ​ធ្មេញ​កាន់​តែ​ច្រើន បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង។ ដំបូងការ អាអូន​គ្រាន់​តែ​លេង និង​ជា​បទ​ពិសោធន៍ មិន​ដឹង​ថា​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ឱ្យ​នរណា​ម្នាក់​ឈឺចាប់​នោះ​ទេ។ ដើម្បី​បញ្ជៀស​បញ្ហា​នេះ យើង​អាច​បង្វែរ​អារម្មណ៍​កូន​មក​លេង​ជាមួយ​តុក្កតា ឬ​របស់​អ្វី​ផ្សេង៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អបំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ការ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Jan 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម