backup og meta

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកខ្លះកើតមកក្បាលតូចខុសធម្មតា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

    ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកខ្លះកើតមកក្បាលតូចខុសធម្មតា?

    ជំងឺទារកក្បាលតូច (microcephaly) ជាប្រ​ភេទជំងឺ​ប្រព័ន្ធប្រសាទ និងជាជំងឺកម្រ​មួយ​ដែលធ្វើឲ្យក្បាល​ទារកមាន​ទំហំតូច និង​មិនមាន​ការ​អភិវឌ្ឍពេញ​លេញនោះទេ ដោយសារខួរក្បាល​របស់​ក្មេង​គ្មានការ​លូតលាស់។ ជំងឺប្រភេទនេះ​អាច​កើតមាន​ឡើង​ចំពោះ​ទារក​ក្នុង​ផ្ទៃ ឬ​នៅ​ពេល​កូន​អាយុ​ពីរ ឬ​បី​ឆ្នាំដំបូង។

    អត្ថបទពាក់ព័ន្ធ៖ មិន​ចង់​គ្រោះថ្នាក់​ដល់​កូន ម៉ាក់ៗ​ចៀស​ពី​ជំងឺ ៣ មុខនេះ​ឲ្យបាន​អំឡុង​ពពោះ

    ១- មូលហេតុដែលបណ្តាលឲ្យមានជំងឺ​ទារក​ក្បាល​តូច

    ចំពោះ​មូល​ហេតុ​ពិតប្រាដក​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺនេះ មិន​ទាន់​មានការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​នៅឡើយទេ ប៉ុន្តែមាន​មូលហេតុពីរ​ដែលគេគិតថា​អាច​បណ្ដាល​ឲ្យ​ក្មេងមានជំងឺនេះ៖

     ​បញ្ហា​ហ្សែន​ពី​កំណើត (Congenital microcephaly) និង

    កត្តា​បរិស្ថាន (Acquired microcephaly ​)

    អត្ថបទគួរអាន៖

    បញ្ហាហ្សែនពីកំណើត​បាន​ធ្វើ​ឲ្យ​កោសិកាហ្សែនក្នុង​ខ្លួន​ទារកបង្ក​ផល​ប៉ះពាល់​ដល់​ការវិវឌ្ឍផ្នែក​ខួរក្បាលរបស់​ទារក។ ចំពោះក្មេងឬទារកដែលមានជំងឺ​​Down syndrome និង​ជំងឺ​ទាក់ទងនឹងហ្សែន​ ច្រើ​ន​កើត​មានជំងឺក្បាលតូចនេះ។

    ចំពោះ​កត្តាបរិស្ថាន​វិញក៏ជាកត្តាមួយ​ធ្វើ​ឲ្យ​ទារកមាន​ជំងឺក្បាលតូចនេះដែរ មានដូចជា៖ 

    ការ​បង្ក​រោគ​ដោយ​វីរុស៖ ជំងឺ​ស្អួត ជំងឺ​អុត​ស្វាយ ឬ​ជំងឺ​ហ្សីកា

    ការ​បង្ករោគ​ដោយ​ពពួក​ប៉ារ៉ាស៊ីត៖ មេរោគ toxoplasmosis ឬ​មេរោគ cytomegalovirus

    សារ​ធាតុ​គីមី​ដែល​បណ្តាល​ឲ្យ​ពុល​ដូចជា​សំណ

    កង្វះ​សារធាតុ​ចិញ្ចឹម

    គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន

    មូល​ហេតុ​ផ្សេង​ទៀត​ដែល​បណ្តាល​ឲ្យ​មាន acquired microcephaly មាន៖

    ការ​ហូរ​ឈាម ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល​លើ​ទារក​ទើប​នឹង​កើត

    មាន​របួស​ដល់​ខួរ​ក្បាល​ក្រោយ​ពេល​កើត

    មាន​ការ​ប៉ះពាល់​នៅ​ក្នុង​ឆ្អឹង​ខ្នង ឬ​ខួរ​ក្បាល

    អត្ថបទគួរអាន៖

    ២- រោគសញ្ញានៃជំងឺទារកក្បាលតូច (microcephaly)

    រោគ​សញ្ញា​ចម្បង​បំផុត​នៃ microcephaly គឺ​ក្បាល​មាន​ទំហំ​តូច។ Microcephaly ក្នុង​ម្រិត​​ស្រាល​អាច​បណ្តាល​ឲ្យ​ក្បាល​តូច​ប៉ុន្តែ​មិន​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត​ដល់​ក្មេង​ឡើយ។ ក្បាល​ក្មេង​នៅ​តែ​អាច​មាន​ការ​លូត​លាស់​បានពេល​ពួកគេ​ធំឡើង ប៉ុន្តែ​​មិន​អាច​មាន​ទំហំ​ធម្មតា​ដូច​ក្មេង​ដទៃ​ទៀត​បាន​ឡើយ។

    ​​ក្មេង​មានជំងឺ​ microcephaly ខ្លះមាន​បញ្ញាធម្មតា​ដូច​ក្មេង​ដទៃដែរ ប៉ុន្តែក្មេងខ្លះ​អាចមាន​ការ​ពិបាកបន្តិច​​ក្នុង​ការ​រៀន​សូត្រ ប៉ុន្តែជា​ទូទៅ​ជំងឺនេះមិនធ្វើឲ្យ​កាន់តែធ្ងន់ធ្ងរ​​នៅពេល​ក្មេងធំឡើងនោះទេ​។

    រោគ​សញ្ញា​ផ្សេង​ទៀត​អាច​មាន៖

    មាន​បញ្ហា​លើការ​រក្សា​លំនឹង​ខ្លួន​ពេលដើរ ឬឈរ

    ក្មេងក្រចេះ​អង្គុយ ឈរ ដើរ។ ល។

    ពិបាក​លេប​អាហារ និង​មាន​បញ្ហា​ក្នុង​ការ​បៅ

    ស្ដាប់​មិន​សូវឮ

    – រពឹស​ខុសធម្មតា នៅមិន​ស្ងៀម (ស្ថាន​ភាព​មួយ​ដែល​ក្មេង​មាន​ការ​លំបាក​ក្នុង​ការ​ផ្តោត​អារម្មណ៍ ឬ​រក្សា​ភាព​ស្ងប់​ស្ងាត់)

    មាន​អាការៈ​ប្រកាច់

    មាន​កម្ពស់​ទាប

    មាន​បញ្ហា​ក្នុង​ការ​និយាយ និង​មើល

    អត្ថបទគួរអាន៖

    ៣- ការព្យាបាល microcephaly 

    រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ពុំ​ទាន់​មាន​វិធី​ព្យាបាលជំងឺ microcephaly ឡើយ។ ការ​ព្យាបាល​របស់​គ្រូពេទ្យ​គឺ​ព្យាបាល​ទៅ​លើ​បញ្ហា​នៃ​ការ​វិវត្ត អាកប្ប​កិរិយា និង​ការ​ប្រកាច់របស់​ក្មេង​។ ចំពោះ​ក្មេងកើត microcephaly កម្រិតស្រាល​ត្រូវ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ដើម្បី​តាមដាន​ការ​លូត​លាស់ និង​ការ​វិវត្ត​របស់​ក្មេង។

    ចំពោះ​ក្មេង​ដែល​មានជំងឺនេះកម្រិត​ធ្ងន់​ធ្ងរ​ចំបាច់​ត្រូវ​ការ​ការ​ព្យាបាល​ពេញ​មួយ​ជីវិត។ រោគ​សញ្ញា​របស់​ក្មេង​​ត្រូវ​ស្ថិត​នៅ​ក្រោម​ការតាមដាន​​របស់​គ្រូ​ពេទ្យ ដោយ​សារ​តែ​រោគ​សញ្ញា​មួយ​ចំនួន​អាច​បណ្តាល​ឲ្យ​បាត់​បង់​ជីវិត​បាន (ឧទាហរណ៍ ការ​ប្រកាច់) ។ តាម​រយៈ​ការ​ព្យាបាល​ពេញ​មួយ​ជីវិត​អាច​បង្កើន​គុណ​ភាពនៃ​ជីវិត​របស់​ក្មេង​​បាន។

    ការ​ព្យាបាល​មាន៖

    – ការ​ព្យាបាល​គឺ​ប្រើថ្នាំ​ព្យាបាល​បញ្ហា​ខួរ​ក្បាល​ដូច​ជា​ការ​ប្រកាច់ ឬ​ការ​មាន​សកម្មភាព​ខ្លាំង​ពេក និងប្រើ​ថ្នាំ​ជួយ​ជំរុញ​ដល់​មុខងារ​សរសៃ​ប្រសាទ និង​សាច់ដុំ។

    ការ​ព្យាបាលលើ​ការ​និយាយស្ដី

    ការ​ព្យាបាល​ដោយ​ចលនា 

    ៤- វិធីការពារជំងឺ microcephaly 

    ជំងឺMicrocephaly កើតពី​កំណើតដោយហ្សែន ​គឺ​គ្មាន​វិធី​ការ​ពារ​ទេ តែ​បើជំងឺ​ microcephaly បណ្តាល​មក​ពី​កត្តា​ផ្សេង​គឺ​មាន​វិធី​ការ​ពារ​ដោយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម​នេះ៖

    បរិភោគ​អាហារ​ដែល​មាន​សុខ​ភាព​ល្អ និង​មាន​វីតាមីន​មុន​ពេល​មាន​ផ្ទៃពោះ។

    ជៀស​វាង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង 

    នៅ​ឲ្យ​ឆ្ងាយ​ពី​សារជាតិ​គីមីពុល

    ត្រូវ​លាង​ដៃ​ឲ្យ​បាន​ទៀង​ទាត់

    ត្រូវ​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​ទៅ​លើ​ជំងឺ​ណាមួយ​ដែល​មាន

    ហាម​ប៉ះ​ពាល់​ឬទៅកន្លែងចិញ្ចឹម​សត្វ ដោយ​សារ​តែ​ទីនោះគឺ​ជា​ជង្រុក​នៃ​ពពួក​មេរោគ

    – ត្រូវប្រើ​ថ្នាំ​សំលាប់​សត្វ​ល្អិត​ដែល​មាន​សុវត្ថិភាព​លើ​ស្រ្តី​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ។

    អត្ថបទគួរអាន៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម