ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

គន្លឹះ​ល្អៗ ​អំពី​ការ​ថែទាំ​​ទារក​ទើប​កើត ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង!

ពិត​ណាស់​ ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ច្បាស់​ជា​មាន​ចម្ងល់​ជា​​ច្រើន​ទាក់ទង​​នឹង​កូន​ដែល​ទើប​កើត ដូចជា​ការ​បំបៅ​ដោះ​កូន​ ងូត​ទឹក​ និង​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ ឲ្យ​កូន​ជា​ដើម។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​កូន​ឲ្យ​បាន​ត្រឹមត្រូវ ប៉ា​ម៉ាក់​អាច​អនុវត្ត​តាម​វិធី​ណែនាំ​ខាង​ក្រោម​​នេះ។ ១. ការ​បំបៅ​ដោះ​កូន នៅ​ពេល​ដំបូង កូន​មើល​ទៅ​​ដូចជា​បៅ​មិន​ឈប់​ ប៉ុន្តែ​យូរ​ៗ​ទៅ​​​​ការ​បៅ​របស់​កូន​នឹង​ថយ​ចុះ​ ទៅ​តាម​បរិមាណ​ទឹក​ដោះ​ដែល​​ម៉ាក់​ផលិត​បាន។ អ៊ីចឹង​ហើយ​ ម៉ាក់​គួរ​បំបៅ​ដោះ​កូន​​ឲ្យ​បាន​ញឹកញាប់​តាម​​ដែល​កូន​ត្រូវការ​។ ២. លាង​សម្អាត​ខ្លួន និង​ងូត​ទឹក​ឲ្យ​កូន នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង ប៉ា​ម៉ាក់​មិន​ចាំបាច់​ងូត​ទឹក​ឲ្យ​កូន​នោះ​ទេ គ្រាន់​តែ​លាង​សម្អាត​មុខ ក ដៃ និង​គូទ​ដោយ​ប្រុងប្រយ័ត្ន​ប៉ុណ្ណោះ​។ ចូរ​ជ្រើសរើស​ពេល​ដែល​កូន​ភ្ញាក់ និង​មាន​អារម្មណ៍​រីករាយ​ ព្រម​ទាំង​ត្រៀម​សម្ភារៈ​ងូត​ទឹក​ ដូចជា​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ កន្សែង​ជូត​ខ្លួន ខោ​ទឹក​នោម​ថ្មី ឬ​សំលៀក​បំពាក់​ថ្មី​ ជា​ស្រ្តេច​ពេល​ងូតទឹក​ឲ្យ​កូន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​៣. ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ញឹកញាប់ ជាក់ស្ដែង ស្បែក​ទារក​ទើប​កើត​មាន​សភាព​ខ្សោយ​ ហេតុនេះ​ហើយ ប៉ា​ម៉ាក់​គួរ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ឆាប់​ កាន់​តែ​ប្រសើរ​ នៅ​ពេល​ដែល​​កូន​នោម​ ឬ​បន្ទោបង់ ដើម្បី​​កុំ​ឲ្យ​​ស្បែក​កូន​​ឡើង​​ក្រហម​ និង​ឈឺចាប់។ ជា​ធម្មតា ទារក​ទើប​កើត​​ត្រូវការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ពី​១០ ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ទារក​រៀង​ធំ​បន្តិច​ ​កូន​ត្រូវ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ប្រហែល​ពី​៦ ទៅ​៨​ដង​ប៉ុណ្ណោះ។ [embed-health-tool-due-date] ៤. ការ​គេង​របស់​ទារក ជា​ទូទៅ ទារក​ទើប​កើត​គេង​តែ​២ ទៅ​៣​ម៉ោង​ប៉ុណ្ណោះ​ ទាំង​នៅ​ពេល​យប់​ និង​ពេល​ថ្ងៃ […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ទារក​ទើប​កើត​របក​ស្បែក​បណ្ដាល​មក​ពី​អ្វី​? គួរ​បារម្ភ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ​​ ទារក​ទើប​កើត​របក​ស្បែក ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ពីព្រោះ​ស្បែក​របស់​កូន​ងាយ​នឹង​ស្ងួត ដែល​បណ្ដាល​ឲ្យ​ស្រទាប់​ខាង​លើ​បង្អស់​​របក​ចេញ​​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍​ក្រោយ​ពេល​កើត​។ យ៉ាង​ណា​មិញ ​កត្តា​ខាង​ក្រៅ​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​រលាក​ និង​​លេច​ចេញ​ស្នាម​កន្ទួល​ផង​ដែរ​​ ដោយ​សារ​តែ​ស្បែក​អា​អូន​នៅ​ខ្សោយ​។ ប៉ុន្តែ​ ភាគ​ច្រើន​បញ្ហា​នេះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។ មូលហេតុ​ទារក​ទើប​កើត​របក​ស្បែក កត្តា​មួយ​ចំនួន​ខាង​ក្រោម​នេះ ​អាច​បណ្ដាល​ឲ្យ​ស្បែក​ទារក​ទើប​កើត​របក​បាន​៖ សារធាតុ​ពណ៌​ស​ដូច​ឈីស ក្រមួន ឬ​ខ្លាញ់​ជាប់​ស្បែក​ទារក (ភាសា​បច្ចេកទេស​ហៅ​ថា Vernix Caseosa) ទារក​​កើត​គ្រប់​ខែ​ មាន​ស្បែក​ស្ដើង​ងាយ​របប​ក្នុង​រយៈពេល​ខ្លីបន្ទាប់ពី​កើត ខុសពីទារក​កើត​មិន​គ្រប់​ខែ​ ត្រអក​ រោគ​បែក​ស្រកា (Ichthyosis) ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ​ (Psoriasis) ពេល​ណា​ទារក​ទើប​កើត​ឈប់​របក​ស្បែក​? បញ្ហា​នេះ ពុំ​មាន​ពេលវេលា​ជាក់លាក់​ដែល​អាច​កំណត់​ថា​ទារក​ឈប់​របក​ស្បែក​នៅ​ពេល​ណា​ឡើយ។ ប៉ុន្តែ​ បើ​ស្បែក​ទារក​ពុំ​មាន​​ភាព​​ប្រសើរ​ឡើង​ក្នុង​រយៈពេល​២​សប្ដាហ៍​ បន្ទាប់​ពី​របក​ទេ​នោះ ប៉ា​ម៉ាក់​គប្បី​​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​ទើប​ជា​ការ​ប្រសើរ​។ វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​របក​ស្បែក​ចំពោះ​ទារក​ទើប​កើត ក្រែម​ផ្ដល់​សំណើម​៖ ​ការ​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​​Hypoallergenicតាម​វេជ្ជបញ្ជា ដែល​ត្រូវ​​ជ្រើសរើស​ផ្អែក​លើ​​កម្រិត​នៃ​ភាព​ស្ងួត អាច​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ឡើង​វិញ។ ចូរ​លាប​ភ្លាម​ៗ​ក្រោយ​ងូត​ទឹក​រួច ដើម្បី​ទទួល​បាន​លទ្ធផល​កាន់​តែ​ប្រសើរ​។ ថ្នាំ​លាប​ស្បែក​៖ ថ្នាំ​លាប​ប្រភេទ​នេះ​អាច​បញ្ចៀស​ភាព​​ស្ងួត ដែល​​បង្ក​ឡើង​ដោយ​ត្រអក​ និង​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ។ ងូតទឹក៖ ម៉ាក់ៗ​គួរ​ជៀសវាង​ងូត​ទឹក​ឲ្យ​កូន​លើស​ពី​១០​នាទី ឬ​កុំ​ងូត​ទឹក​ឲ្យ​កូន​រាល់​ថ្ងៃ​ ប្រសិនបើ​អាច។ សាប៊ូ៖ ជៀសវាង​ប្រើ​សាប៊ូ​ឲ្យ​កូន​ញឹកញាប់​ពេក​​ រក្សា​សំណើម៖ រក្សា​សំណើម​នៅ​ក្នុង​បន្ទប់​របស់​ទារក​ សម្លៀក​បំពាក់៖ ម៉ាក់ៗ​គួរ​ស្លៀកពាក់​ខោ​អាវ​ដែល​ធ្វើ​ពី​កប្បាស​ឲ្យ​កូន​។


ការថែទាំទារក

ជួបបញ្ហាកូន​​អាយុ ៤-៥ខែ គេងមិនលក់ ដោះស្រាយតាមវីធីទាំងនេះ

បើ​និយាយ​រឿង​គេង គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ផ្ទះ​គ្នា​យើង​លក់​បាន​ពេញៗ​ភ្នែក​នោះ​ទេ ជា​ពិសេស​បើ​ក្នុង​ផ្ទះ​មាន​ទារក​តូច​ទើប​កើត​ខែ​ដំបូងៗ។ ជួន​កាល  បញ្ហា​គេង​មិន​លក់​លើ​ទារក​អាយុ ៤-៥ខែ អាចកើត​ឡើងលើ​កូន​ ជាហេតុ​បណ្ដាល​ឲ្យ​ម៉ាក់​ប៉ា​​គេង​មិន​បាន​គ្រប់​គ្រាន់។ ចុះ​កូន​គេង​មិន​ស្ងប់​បង្ក​ឡើង​ដោយ​មូលហេតុ​អ្វី? គួរ​ដោះ​ស្រាយ​បែប​ណា? នៅ​អាយុ ៤ខែ ទារក​គេង​ប្រហែល ១២-១៦​ម៉ោង/ថ្ងៃ សរុប​ទាំង​ការ​គេង​ពេល​ថ្ងៃ និង​ពេល​យប់ ហើយ​នៅ​អាយុ ៥ខែ អា​អូន​គេង​ប្រហែល ១០-១១ម៉ោង/យប់ និង​គេង​ថ្ងៃ ២-៣ដង/ថ្ងៃ។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ មូល​ហេតុ​គេង​មិន​លក់​លើ​ទារក​អាយុ ៤-៥ខែ បញ្ហាគេង​មិន​លក់​លើ​ទារក អាយុ ៤-៥ខែ អាច​កើត​ឡើង​នៅ​ពេល​អា​អូន​ចាប់​ផ្ដើម​ស្វែង​យល់​ពី​អ្វី​ៗ​ជុំ​វិញ​ខ្លួន​កូន​បាន​កាន់​តែ​ច្រើន។ ជាមួយ​នឹង​វត្ថុ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មនុស្ស​ប្លែក​មុខនៅ​ជុំ​វិញ​ខ្លួន​ជា​ច្រើន ពោល​គឺ​ជីវិត​កូន​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ក្នុង​ដំណាក់​កាល​នេះ មិន​គួរ​ខ្ជះខ្ជាយ​ពេល​សម្រាប់​គេង។ ម៉្យាង​វិញ​ទៀត អា​អូន​គេង​មិន​ស្ងប់​ពេល​យប់​ក៏​អាច​កើត​ឡើង​ដោយ​សារ​កូន​គេង​ថ្ងៃ​ច្រើន​ពេក ធ្វើ​ឲ្យ​គេង​ឆ្អែត បែរ​ជា​ពិបាក​គេង​ពេល​យប់ទៅវិញ។ ពេល​ខ្លះ បើ​អា​អូន​គេង​ថ្ងៃ​រសៀល​ពេក ដូច​ជា​គេង​ថ្ងៃ​ម៉ោង ៤-៥ល្ងាច ក៏​អាច​បណ្ដាល​ឲ្យ​កូន​គេង​មិន​ស្ងប់​ពេល​យប់​ដូច​គ្នា។ មូល​ហេតុ​ដទៃ​ទៀត​នៃ​បញ្ហាគេង​មិន​លក់​លើ​ទារក​​អាយុ ៤-៥ខែ អាច​មក​ពី​កន្លែង​គេង​អា​អូន​មាន​បរិយាកាស​មិន​សមរម្យ​សម្រាប់​ការ​គេង​ដូចជា ក្ដៅ ឬ​ត្រជាក់​ពេក មាន​ពន្លឺ​ភ្លឺ ឬ​មាន​សំឡេង​រំខាន​ដល់​ការ​គេង​របស់​កូន​ជាដើម។ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​តែ​ពិនិត្យ និង​រៀប​ចំ​បរិយាកាស​កន្លែង​គេង​របស់​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ។ តិចនិក​ដោះ​ស្រាយ​បញ្ហា​គេង​មិន​លក់​លើ​ទារក​អាយុ ៤-៥ខែ ដើម្បី​ជា​ដំណោះ​ស្រាយ​បញ្ហា​កូន​តូច​គេង​មិន​លក់ ម៉ាក់​ប៉ា​គួរ​តែ​បង្កើត​ទម្លាប់​ចូល​គេង​ឲ្យ​កូន​បាន​ល្អ ចាប់​ផ្ដើម​ពី​ការ​ងូត​ទឹក​សម្អាត​កូន ការ​បំបៅ​ដោះ ការ​ច្រៀង​បំពេ លួងលោម ថ្នាក់​ថ្នម​កូន​រហូត​ដល់​គេង​លក់។ អ្វី​ដែល​ម៉ាក់​ប៉ា​គួរ​កត់​ចំណាំ​នោះ​គឺ ត្រូវ​ឲ្យ​កូន​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ទាំង​ពេល​ថ្ងៃ […]


ការថែទាំទារក

ប៉ា​ម៉ាក់​ដឹង​អត់​ អា​អូន​ចេះ​តែ​ភ្ញាក់​ពេល​យប់​​មក​ពី​​មូលហេតុ​អ្វី​? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​គេង​លក់​ស្កប់ស្កល់​ ​មាន​សារសំខាន់​​ណាស់​ ដើម្បី​ជួយ​ឲ្យ​អា​អូន​មាន​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​។ ​ប៉ុន្តែ​ ពេល​ខ្លះ​ កូន​តូច​តែងតែ​ភ្ញាក់​ពេល​យប់​ និង​ពិបាក​គេង​ទៅ​វិញ ដែល​ធ្វើ​ឲ្យ​ក្មេង​រញ៉ាំរញ៉ូវ មួម៉ៅ និង​កិកកុក​មិន​បាត់​​ ហើយ​បញ្ហា​នេះ​ក៏​​​ជា​ហេតុ​នាំ​ឲ្យ​ប៉ា​ម៉ាក់​​ស្រ្តេស និង​ហត់នឿយ​ខ្លាំង​ដូច​គ្នា​​។ ដើម្បី​គ្រប់គ្រង​ស្ថានភាព​ ប៉ា​ម៉ាក់​គប្បី​​យល់​ដឹង​ពី​មូលហេតុ​ និង​អនុវត្ត​តាម​គន្លឹះ​​មួយ​ចំនួន​ខាង​ក្រោម​នេះ​។ ​អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ មូលហេតុ​ក្មេង​ភ្ញាក់​នៅ​ពេល​យប់​ ឃ្លាន​អាហារ​ គេង​ថ្ងៃ​យូរ​ពេក​ ភ័យ​ខ្លាច​អ្វី​មួយ​ យល់សប្ដិ​អាក្រក់​ ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​ជ្រុល​ ឈឺ​ ការ​ផ្លាស់ប្ដូរ​ទម្លាប់​ប្រចាំថ្ងៃ ដូចជា​ការ​ផ្ដាច់​ដោះ ការ​​ចូល​រៀន​ ការ​រៀន​ប្រើ​បង្គន់​ ផ្លាស់ប្ដូរ​អ្នក​មើល​ថែ​ថ្មី​ ការ​ភ័យ​ខ្លាច​នៅ​តែ​ឯង តិចនិក​ដោះស្រាយ​នៅ​ពេល​​កូន​ភ្ញាក់​នៅ​ពេល​យប់​ រក​​មូលហេតុ​ និង​​ដោះស្រាយ​ផ្អែក​តាម​មូលហេតុ​ជាក់​ស្ដែង​៖ ក្មេង​ម្នាក់​​​ៗ​មាន​មូលហេតុ​ភ្ញាក់​នៅ​ពេល​យប់​ផ្សេង​ៗ​គ្នា​។ ក្មេង​ខ្លះ​ភ្ញាក់​ដោយ​សារ​តែ​ការ​ឈឺ​ចាប់​ និង​ខ្លះ​ទៀត​ភ្ញាក់​ដោយ​សារ​តែ​​ភ័យ​ខ្លាច​​ការ​នៅ​តែ​ឯង។ ប៉ា​ម៉ាក់​គប្បី​វាយ​តម្លៃ​​​អំពី​ស្ថានភាព​ កំណត់​មូលហេតុ​ជាក់លាក់​ និង​រក​ដំណោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​។ ទុក​​ពេល​ឲ្យ​កូន​​រៀន​ទម្លាប់​ខ្លួន​៖ ​ចូរ​ឲ្យ​កូន​គេង​​លក់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។​ ប៉ុន្តែ​ បើ​អា​អូន​ទើប​តែ​ចេះ​ដើរ​តេះតះ ប៉ា​ម៉ាក់​គប្បី​អង្អែល​ខ្នង​កូន​ថ្នម​ៗ ដោយ​ជៀសវាង​​​លើក​បី​កូន ឬ​ដាក់​កូន​​នៅ​លើ​ភ្លៅ​។ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​កូន​ភ្ញាក់​ដោយ​សារ​ជំងឺ​ ឬ​យល់សប្ដិ​អាក្រក់​ ​ចូរ​ឱបកូន និង​នៅ​ក្បែរ​កូន​រហូត​ទាល់​តែ​ក្មេង​គេង​លក់​វិញ​។ មាន​ការ​អត់ធ្មត់​៖ ការ​បង្កើត​ទម្លាប់​គេង​ដ៏​ត្រឹមត្រូវ​ចំពោះ​​ក្មេង​ទើប​ចេះ​ដើរ​តេះតះ ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​បន្ថែម​។ ដូច​នេះ​ ចូរ​ឲ្យ​កូន​រៀន​​បន្ធូរ​អារម្មណ៍​ខ្លួន​ឯង​តាំង​ពី​តូច ទើប​ជា​ការ​​ប្រសើរ​។ នៅ​ពេល​ដែល​អា​អូន​កាន់​តែ​ធំ ប៉ា​ម៉ាក់​គប្បី​កាត់បន្ថយ​ពេល​លួងលោម​កូន​ ដើម្បី​ឲ្យ​​កូន​​ចេះ​ពឹង​លើ​ខ្លួន​ឯង​។ តិចនិក​​កុំ​ឲ្យ​កូន​តូច​ភ្ញាក់​នៅ​ពេល​យប់​ ភាគ​ច្រើន​ ការ​ភ្ញាក់​នៅ​ពេល​យប់​​ចំពោះ​​កូន​តូច​កើត​ឡើង​នៅ​ក្នុង​រយៈពេល​ខ្លី និង​​អាច​បង្ការ​បាន​។ ​ប៉ា​ម៉ាក់​អាច​អនុវត្ត​តាម​តិចនិក​ខាង​ក្រោម​នេះ​ ដើម្បី​ជួយ​ឲ្យ​កូន​គេង​លក់​ស្រួល​។ ធ្វើ​ជា​គំរូ​ដល់​កូន​ ដោយ​ការ​​​គេង​​ទៀងទាត់​ម៉ោង។​ អនុវត្ត​តាម​ទម្លាប់​គេង​​ប្រចាំ​ថ្ងៃ ដូចជា​ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ដុស​សម្អាត​ធ្មេញ​ […]


ការថែទាំទារក

ម៉ាក់ៗមានកូនតូច ធ្លាប់ឮពីជំងឺស្កន់ម្ដាយដើម ឬអត់?

បន្ទាប់​ពី​សម្រាល​រួច​ ទារក​មួយ​ចំនួន​មិន​មាន​សុខភាព​ល្អ​ដូច​ដែល​ម៉ាក់ប៉ា​ប្រាថ្នា​នោះ​ទេ។ ជាក់​ស្ដែង នៅ​អាយុ​១-២​សប្ដាហ៍ ទារក​ខ្លះ​ចេញ​សញ្ញា​ប្រកាច់ ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ភ័យ​ស្លន់​ស្លោ​រក​វិធី​ជួយ​កូន​ស្ទើរ​មិន​ទាន់ ហើយ​បញ្ហា​ទារក​ចេញ​ប្រកាច់​នៅ​អាយុ​ប៉ុន្មាន​សប្ដាហ៍​នេះ ចាស់​ៗ​បុរាណ​តែង​ហៅ​ថាជា​​ជំងឺ​ស្កន់​ម្ដាយ​ដើម។ ដឹងកាលវិភាគចាក់ថ្នាំបង្ការឲ្យកូន នៅទីនេះ ទាក់ទង​នឹង​បញ្ហា​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ចាស់​ៗ​មួយ​ចំនួន យល់​ថា​កូន ឬ​ចៅ​ពួក​គាត់​ត្រូវ​ម្តាយ​ដើម (ម្ដាយ​កាល​ពី​ជាតិ​មុន) មក​យក​ជីវិត​កូន​ទៅ​វិញ​ហើយ បន្ទាប់​មក​ក៏​ទៅ​រក​គ្រូ​ខ្មែរ​ឲ្យ​ជួយ​កូន។ តាម​ពិត​ទៅ ជំងឺ​ស្កន់​ម្ដាយ​ដើម​នេះ ក្រុម​គ្រូពេទ្យ​បច្ចេកទេស​ហៅ​ថា ជំងឺ​តេតាណូស​ផ្ចិត ដែល​មាន​មូលហេតុ​ពិត​ប្រាកដ អាច​ព្យាបាល និង​ការពារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ១. មូល​ហេតុ​បង្ក ជំងឺ​តេតាណូស​ផ្ចិត ឬ​ប្រជាជន​ខ្មែរ​ហៅ ជំងឺ​ស្កន់​ម្ដាយ​ដើម​នេះ​ឆ្លង​ទៅ​ទារក​ដោយសារ​មេរោគ​ម្យ៉ាង​ឈ្មោះ ក្លស្ទ្រីដ្យូម តេតានី (Colstridium tétani) ហើយ​មេរោគ​នេះ​ដែរ​ឆ្លង​តាម​រយៈ៖ – ១០០%: តាម​ការ​កាត់​ផ្ចិត​មិន​ស្អាត ឬ​ការ​ដាក់​សារធាតុ​មិន​ស្អាត​លើ​ផ្ចិត – ៥ ទៅ ១០%៖ កន្លែង​ចោះ​ត្រចៀក​មិន​ស្អាត កន្លែង​ចាក់​វ៉ាក់សាំង​មិន​ស្អាត កន្លែង​ចាក់​ថ្នាំ​មិន​ស្អាត របួស​នៅ​លើ​ស្បែក។ ២. រោគ​សញ្ញា ជំងឺ​នេះ​ស្ដែង​ចេញ​នូវ​រោគ​សញ្ញា​ដូច​ជាៈ ទារក​ដែល​បៅ​ធម្មតា ស្រាប់​តែ​លែង​ចង់​បៅ​នៅ​នៅពេល​អាយុ​បាន​ពី ៣ – ៧ថ្ងៃ​ ទារក​យំ​មិន​បាត់ ទារក​មាន​វិបត្តិ​នៃ​ការ​ដក​ដង្ហើម ការ​កន្ត្រាក់​សាច់​ដុំ​ថ្គាម (មាត់ស្ញេញ) ការ​កន្ត្រាក់​រឹង​ដង​ខ្លួន ជើង​ត្រង់ ដៃ​បត់​ខ្លាំង។ ចំណាំ៖ មេរោគ​បង្ក​ជំងឺ​តេតាណូស​ផ្ទិត ឬ​ជំងឺ​ស្កន់​ម្ដាយ​ដើម​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​ទារក ទើប​ធ្វើ​ឲ្យ​ស្ដែង​ចេញ​ជា​រោគ​សញ្ញា​គ្លីនិក​កើត​ឡើង។ ៣. […]


ទារក

អា​អូន​ដង្ហក់​អាច​មក​ពី​មូលហេតុ​ទាំង​ ៦​នេះ ពេល​ណា​គួរ​បារម្ភ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ា​ម៉ាក់​ថ្មីថ្មោង​អាច​មាន​អារម្មណ៍​អន្ទះអន្ទែង​ នៅ​ពេល​ដែល​ឃើញ​កូន​ដង្ហក់​មិន​ឈប់​។ ពេល​ខ្លះ អា​អូន​ដង្ហក់​អាច​មិន​មែន​ជា​​រឿង​ដែល​យើង​ត្រូវ​បារម្ភ​ពេក​ឡើយ​។ ពិត​ណាស់​ ប៉ា​ម៉ាក់​គប្បី​ស្វែង​យល់​ពី​មូលហេតុ​​នៃ​ការ​ដង្ហក់​នេះ​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន​។ ជា​ទូទៅ​ កូន​ដង្ហក់​នៅ​ពេល​ដែល​មាន​អ្វី​មួយ​ស្ទះ​នៅ​ក្នុង​បំពង់​ក​របស់​ពួក​គេ​ ដូចជា​ស្លេស្ម​​ច្រើន​ជ្រុល​ដោយ​សារ​តែ​​ជំងឺ​​ផ្ដាសាយ​ជា​ដើម​។ ​ខាង​ក្រោម​នេះ ជា​មូលហេតុ​ផ្សេង​ៗ ដែល​​បណ្ដាល​ឲ្យ​ទារក​ដង្ហក់​។​ មូលហេតុ​​នាំ​ឲ្យ​កូន​ដង្ហក់​ ១. ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ ការ​បង្ក​រោគ​​នៅ​ច្រមុះ ប្រហោង​ឆ្អឹង​ បំពង់​ក ផ្លូវ​ដង្ហើម​ ឬ​សួត​ ​គឺ​ជា​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​។ ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ​​ បណ្ដាល​ឲ្យ​មាន​ការ​បញ្ចេញ​ស្លេស្ម​ច្រើន​ជ្រុល​ និង​រលាក​ជាលិកា​ផ្លូវ​ដង្ហើម​ ​ជា​ហេតុ​នាំ​ឲ្យ​កូន​ពិបាក​ដកដង្ហើម​។ រោគសញ្ញា​ផ្សេង​ទៀត​ រួម​មាន​គ្រុន​ក្ដៅ ផ្ដាសាយ​ ក្អក​ ឈឺ​ក និង​ឈឺ​ត្រចៀក​។ ២.​ជំងឺ​ហឺត​ ជំងឺ​ហឺត​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ​​ការ​រលាក​រ៉ាំរ៉ៃ​លើ​ផ្លូវ​ដង្ហើម​ ដែល​មូលហេតុ​​ចម្បង​នៃ​ជំងឺ​​មួយ​នេះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​។ យោង​តាម​មូលនិធិ​ជំងឺ​ហឺត​ និង​អាលែកហ្ស៊ី​របស់​អាមេរិក​ ជំងឺ​ហឺត​អាច​បណ្ដាល​ឲ្យ​ពិបាក​ដកដង្ហើម​ ដក​ដង្ហើម​តឹង​ៗ ក្អក​ជាប់​រហូត ពិបាក​បៅ​​ និង​អស់​កម្លាំង​។ ៣. ស្រូប​​ផ្សែង​បារី​ ​​​​​​​​ការ​ជក់​បារី​នៅ​ក្នុង​បន្ទប់​ដែល​អា​អូន​នៅ​ អាច​ធ្វើ​ឲ្យ​រលាក​ផ្លូវ​ដង្ហើម​របស់​ទារក​។ ​វា​ក៏​អាច​នាំ​ឲ្យ​កើត​ជា​ជំងឺ​ហឺត​ផង​ដែរ​។ ដូច្នេះ​ហើយ​ ​អ្នក​ជក់​បារី​គប្បី​​ជក់​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ដែល​ទារក​នៅ​ ឬ​ប៉ាម៉ាក់​គួរ​យក​កូន​ចេញ​ឆ្ងាយ​ពី​ផ្សេង​បារី​។ ​​៤. គេង​មិន​ដក​ដង្ហើម​ ការ​ស្ទះ​ដង្ហើម​ពេល​គេងកើត​ឡើង​នៅ​ពេល​ដែល​ផ្លូវ​ដង្ហើម​​ដែល​នៅ​ចន្លោះ ច្រមុះ​ និង​សួត​រួម​តូច​។ ទារក​ដែល​មាន​បញ្ហា​សុខភាព​នេះ អាច​​​ឈប់​ដង្ហើម​មួយ​សន្ទុះ​ ដង្ហក់​​ និង​​​ដកដង្ហើម​មាន​សំឡេង​។ ៥. ឆ្អឹង​បំពង់​សំឡេង​ទន់ ​ឆ្អឹង​បំពង់​សំឡេង​ទន់​ ជា​មូលហេតុ​ចម្បង​​ដែល​ទារក​​ដកដង្ហើម​​​មាន​សំឡេង​។ ​វា​កើត​ឡើង​ដោយ​សារ​តែ​ជាលិកា​ទន់​នៅ​លើ​ខ្សែ​សំឡេង​។ ក្មេង​ភាគ​ច្រើន​អាច​បាត់​ទៅ​វិញ​នៅ​អាយុ​ ១ឆ្នាំ និង​ក្មេង​ខ្លះ​ទៀត​​អាច​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​ពួក​គេ​អាយុ […]


ការថែទាំទារក

អា​អូន​មិន​ព្រមពេល​គេង​ថ្ងៃ ម៉ាក់ៗដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​គេង​ថ្ងៃ​មាន​សារសំខាន់​ណាស់​​សម្រាប់​កូន​តូច ដើម្បី​ប៉ះប៉ូវ​ម៉ោង​គេង​តិចតួច​នៅ​ពេល​យប់​របស់​ពួក​គេ ក៏​ដូចជា​ជួយ​ឲ្យ​កូន​មាន​ការអភិវឌ្ឍ​ខួរ​ក្បាល​កាន់​តែ​ប្រសើរ​។​ ពិត​ណាស់​ ទារក​ត្រូវការ​គេង​ថ្ងៃ​​កាន់​តែ​តិច​ជាង​មុន​ នៅ​ពេល​ដែល​​កូន​​កាន់​តែ​ធំធាត់​ឡើង​។ យ៉ាង​ណា​មិញ​ ដើម្បី​ឲ្យ​កូន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​គេង​ថ្ងៃ​ ប៉ា​ម៉ាក់​គប្បី​ស្វែង​យល់​ពី​មូលហេតុ​មួយ​ចំនួន​ដែល​កូន​មិន​គេង​ និង​រក​វិធីសាស្ត្រ​ដោះស្រាយ​។ មូលហេតុ​ដែល​កូន​មិន​គេង​ថ្ងៃ​ អា​អូន​​មិន​គេង​ថ្ងៃ​ដោយ​សារ​តែ​ហេតុផល​ជា​ច្រើន​​ ដូចជា​ការ​រំខាន​ជុំវិញ​ខ្លួន​ មិន​ស្រណុក​ក្នុង​ខ្លួន​ ឬ​ថប់​បារម្ភ​ជា​ដើម​។ មូលហេតុ​ផ្សេង​ទៀត​មាន​ដូចជា​៖ មិន​សូវ​អស់​កម្លាំង៖​ ដោយ​សារ​តែ​គេង​យប់​​ច្រើន និង​លេង​ច្រើន​មុន​​ម៉ោង​គេង​ថ្ងៃ​។ ហត់​ជ្រុល​៖ ទារក​ដែល​ហត់​ជ្រុល​តែង​រញ៉ាំរញ៉ូវ​ និង​ពិបាក​ក្នុង​ការ​ដាក់​ឲ្យ​គេង​។ ការ​រំខាន​ក្នុង​បន្ទប់​៖ សំឡេង​ ពន្លឺ​ភ្លឺ ​​មនុស្ស​ក្នុង​បន្ទប់​គេង​ និង​​ការ​រំខាន​ដទៃ​ទៀត អាច​រំខាន​ដល់​ការ​គេង​ថ្ងៃ​របស់​កូន​។ ឃ្លាន​៖ ទារក​ដែល​កំពុង​ឃ្លាន​​នឹង​យំ​រក​អាហារ​ ហើយ​មិន​អាច​គេង​លក់​​ឡើយ​។ ខោ​ទឹក​នោម​​សើម​ ឬ​ប្រឡាក់​៖ កូន​អាច​​មាន​អារម្មណ៍​មួម៉ៅ​នៅ​ពេល​ខោ​ទឹក​នោម​សើម​ ឬ​ប្រឡាក់​ ហើយ​តែងតែ​មិន​ចង់​គេង​ថ្ងៃ លុះ​ត្រា​​តែ​ប៉ា​ម៉ាក់​​ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​កូន​។ ដុះ​ធ្មេញ​ និង​បញ្ហា​ដទៃ​ទៀត​៖ នៅ​ពេល​ដែល​កូន​ឈឺ​ធ្មេញ និង​មិន​ស្រួល​ខ្លួន​ ពួក​គេ​នឹង​មិន​ងាយ​គេង​លក់​ឡើយ​។ ការ​ភ័យ​ខ្លាច​ពេល​នៅ​តែ​ឯង​៖ ទារក​មួយ​ចំនួន​អាច​មាន​បញ្ហា​គេង​ ​ពេល​នៅ​តែ​ឯង​ ជា​ពិសេស​នៅ​​ចន្លោះ​អាយុ​៦​ខែ​។ គន្លឹះ​ជួយ​ឲ្យ​កូន​គេង​លក់​ពេល​​ថ្ងៃ​ ​​​​​​​​១. ​បង្កើត​ទម្លាប់​គេង​ថ្ងៃ​ ការ​បង្កើត​ទម្លាប់​គេង​ថ្ងៃ អាច​ជួយ​ឲ្យ​អា​អូន​គេង​ឆាប់​លក់​។ ប៉ា​ម៉ាក់​អាច​​​បញ្ចូល​ការ​លេង​ ​​ញ៉ាំ​អាហារ​ ប្ដូរ​ខោ​ទឹក​នោម​​ និង​ម៉ោង​គេង​ថ្ងៃ​​ជាមួយ​គ្នា ដើម្បី​​ឲ្យ​ដឹង​ច្បាស់​ពី​ម៉ោង​ដែល​ត្រូវ​គេង​ ដែល​ចាប់ផ្ដើម​បន្ទាប់​ពី​សកម្មភាព​ណា​មួយ​ ដូចជា​ញ៉ាំ​អាហារ​ ឬ​ប្ដូរ​ខោ​ទឹក​នោម​ជា​ដើម។ ២. ដាក់​ឲ្យ​កូន​គេង​លើ​គ្រែ​ទារក​ គ្រែ​ទារក​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​កូន​ និង​អាច​ជួយ​ឲ្យ​ប៉ា​ម៉ាក់​​អាច​សម្រាក​នៅ​ពេល​តែ​មួយ​។ ជៀសវាង​ទម្លាប់​ឲ្យ​កូន​គេង​នៅ​ក្នុង​រទេះ​រុញ ឬ​ក្នុង​ដៃ​ ពីព្រោះ​អា​អូន​អាច​ទម្លាប់​ និង​មិន​ព្រម​គេង​នៅ​លើ​គ្រែ​នៅ​ពេល​ក្រោយ​​។ ៣. ​មើល​​សញ្ញា​កូន​ងងុយ​គេង​ ជាមួយ​គ្នា​នេះ​ដែរ ប៉ា​ម៉ាក់​គប្បី​សង្កេត​មើល​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​​កូន​ងងុយ​គេង​ […]


ការថែទាំទារក

កូនអាយុក្រោម ៦ខែឈឺ ម៉ាក់ៗ​គួរ​ដឹង​តិចនិកថែទាំទាំងនេះ

បើ​និយាយ​ពី​រឿង​ឈឺ គ្មាន​អ្នក​ណា​ងាយ​ឈឺ​ជាង​កូន​ក្មេង​នោះ​ទេ ងាកៗ​ក្ដៅ​ខ្លួន ងាកៗ​ហៀរ​សម្បោរ នេះ​ក៏​ព្រោះ​តែ​ក្មេង​មាន​​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​រឹង​ម៉ាំ​ដូច​យើង​មនុស្ស​ធំ​ពេញ​វ័យ​ទេ។ ជា​ទូទៅ ពេល​ដែល​កូន​ឈឺ ម៉ាក់​ប៉ាក៏​ពិបាក​​មើល​ថែ​ទាំ​កូនដែរ ព្រោះត្រូវ​ចំណាយ​ពេល​រកស៊ី​ផង ត្រូវ​ខ្វល់​ខ្វាយ​ពី​សុខភាព​កូន​ទៀត ពិសេស​គឺ​កូន​អាយុ​ក្រោម ៦​ខែ​តែ​ម្ដង។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុច​ត្រង់​នះ ជុំ​វិញ​បញ្ហា​ថែ​ទាំ​កូន​អាយុ​ក្រោម ៦ខែ​ពេល​ឈឺ ក្រសួង​សុខាភិបាល បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ត្រូវ​ឲ្យ​ទារក​បៅ​ដោះ​ម្ដាយ​ឲ្យ​បាន​ញឹក​ញាប់​ជាង​ធម្មតា​អំឡុង​ពេល​ឈឺ និង​ពេល​ទើប​ងើប​ពី​ឈឺ​ដូច​ជា​ជំងឺ​រាក​ជាដើម។ ការ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹក​ញាប់ អាច​កាត់​បន្ថយ​ជំងឺ​រាក​ធ្ងន់ធ្ងរ ហើយ​វា​ជួយ​ការពារ​បញ្ហា​ខ្សោះ​ជាតិ​ទឹក បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួនកូន​ផង​​ដែរ។ ក្នុង​ករណី​កូន​ឈឺ​រហូត​ជួប​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ខ្លាំង ទារក​អាច​ចេញ​សញ្ញា​ដូច​ជា ភ្នែក​ខូង បបូរមាត់ និង​អណ្ដាត​ស្ងួត និង​ទារក​មិន​នោម។ បន្ថែម​ពី​នេះ កង្វះ​អាហារូបត្ថម្ភ​ក៏​ចោទ​ជា​បញ្ហា​ធំ​មួយ​ដល់​ការ​លូតលាស់​ទាំង​រាងកាយ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​ក្មេង​ដែរ។ ជួន​កាល ម៉ាក់ៗ ត្រូវ​បាន​គេ​ណែ​នាំ​ឲ្យ​បំបៅ​ដោះ​កូន​តិច​តួច​នៅ​ពេល​ដែល​ទារក​មាន​ជំងឺ​រាក ប៉ុន្តែ​ក្រសួង​សុខាភិបាល​បដិសេធ​ទាំង​ស្រុង​ថា ការ​ណែ​នាំ​បែប​នេះ​គឺ​ខុស​ស្រឡះ។ ទារក​ដែល​ឈឺ គឺ​ត្រូវ​ការ​ចាំ​បាច់​ក្នុង​ការ​បំបៅ​ដោះ​ម្ដាយ​ឲ្យ​បាន​ច្រើន​ទើប​ល្អ ព្រោះ​ទឹក​ដោះ​ម្ដាយ​មាន​សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់​ងាយស្រួល​ក្នុង​ការ​រំលាយ ហើយ​ជួយ​ទារក​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ និង​ការ​បង្ក​រោគ​ផ្សេងៗ។ ក្រសួង​សុខាភិបាល បញ្ជាក់​បន្ថែម​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ អាច​ធ្វើ​ឲ្យ​ទារក​ដែល​មាន​អារម្មណ៍​អាប់អួ ​អាច​ប្រែ​ជាសប្បាយ​រីករាយ​ក្នុង​ចិត្ត​បាន។ នៅ​ក្នុង​ករណី​ដែល​ទារក​មាន​ជំងឺ​រាក​ធ្ងន់ធ្ងរ ដូចជា​បង្ហាញ​នូវ​សញ្ញា​គ្រោះ​ថ្នាក់ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ និង​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​កូន​ឲ្យ​បាន​ល្អ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ។​


ការថែទាំទារក

ម៉ាក់ប៉ាឆ្ងល់អត់ ហេតុអ្វីទារកទើបកើតខ្លះកើតខាន់លឿង?

ខាន់លឿង ជា​បញ្ហា​មួយ​គ្នា​យើង​ច្បាស់​ជាបានឮ​ញឹក​ញាប់ ហើយ​ភាគ​ច្រើន​គិត​ថា​វា​កើត​ឡើង​ចំពោះ​តែ​មនុស្ស​ពេញ​វ័យ​ដែល​មាន​បញ្ហា​ថ្លើម​ប៉ុណ្ណោះ។ ប៉ុន្តែ មាន​ដឹង​ឬ​អត់​ថា ទារក​ទើប​នឹង​កើត​មួយ​ចំនួន​ក៏​កើត​បញ្ហា​ខាន់​លឿង​បាន​ដែរ? ហើយ​វា​កើត​ឡើង​បាន​យ៉ាង​ម៉េច? ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ បញ្ហា​ខាន់​លឿង​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​កម្រិត ប៊ីលីរ៉ូប៊ីន (Bilirubin) ក្នុង​ឈាម។ ប៊ីលីរ៉ូប៊ីន ជា​សារធាតុ​ពណ៌​លឿង ដែល​ផលិត​ឡើង​អំឡុង​ពេល​បំបែក​កោសិកា​ឈាម​ក្រហម​ធម្មតា ហើយ​វា​ត្រូវ​បាន​បំប្លែង​មួយ​ផ្នែក​ដោយ​ថ្លើម និង​បញ្ចេញ​ចោល​តាម​ទឹក​ប្រមាត់។ ជាក់​ស្ដែង ពេល​គភ៌​នៅ​ក្នុង​ផ្ទៃ ថ្លើម​ម៉ាក់ៗ​ជា​អ្នក​សម្អាត​ជាតិ​ប៊ីលីរ៉ូប៊ីន (ទឹក​ប្រមាត់) ចេញ ប៉ុន្តែ​ពេល​ទារក​កើត​មក ថ្លើម​ទារក​ផ្ទាល់​​ជា​អ្នក​ធ្វើ​ការ​បំបែក​សារធាតុ​រាវ​នេះ​ដោយ​ខ្លួន​ឯង។ ថ្លើម​ទារក ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល មិន​អាច​ធ្វើ​ការ​ងារ​នេះ​លឿន​បាន​ទេ ជា​ហេតុ​នាំ​ឲ្យ​កើន​ឡើង​ជាតិ ប៊ីលីរ៉ូប៊ីន ហើយ​ដោយ​សារ​តែ​សារធាតុ​នេះ​មាន​​ពណ៌​លឿង ទើប​​បណ្ដាល​ឲ្យ​ស្បែក ឬ​ភ្នែក​ក្មេង​ឡើង​ពណ៌​លឿង​ដូច​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​ទារក​កើត​ខាន់​លឿង​លើ​ក្មេង។ ​ជា​ទូទៅ បញ្ហា​ខាន់​លឿង​លើ​ក្មេង​នេះ​កើត​ឡើង​ចំពោះ​ទារក​កើត​មុន​ខែ ព្រោះ​ពេល​ថ្លើម​​ទារក​កំពុង​លូត​លាស់ ឬ​នៅ​ពេល​​ទារក​បៅ​ដោះ​មិន​គ្រប់​គ្រាន់ ឬ​មិន​មាន​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​​ក្នុង​ទឹក​ដោះ​ម្ដាយ សុទ្ធ​តែ​ជា​មូល​ហេតុ​នាំ​ឲ្យ​ក្មេង​មាន​បញ្ហា​ខាន់​លឿង​នេះ​ឯង។ នៅ​ពេល​ទារក​មាន​អាយុ​ប្រហែល ២ សប្ដាហ៍ ថ្លើម​របស់​ពួក​គេ​កាន់​តែ​រឹងមាំ​អាច​បំបែក​សារធាតុ​ប៊ីលីរ៉ូប៊ីន​បាន ដូច្នេះ​បញ្ហា​ខាន់​លឿន​លើ​ក្មេង​តែង​តែ​បាត់​ទៅ​វិញ​នៅ​អំឡុង​ពេល​នេះ ដោយ​មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ដល់​សុខភាព​កូន​ឡើយ។ ក្នុង​ករណី​ទារក​កើត​​ខាន់​លឿង​លើ​ក្មេង​កម្រិត​ស្រាល ការ​ថែទាំ ព្យាបាល​អា​អូន​គ្រាន់​តែ​បំបៅ​ដោះ​កូន​ឲ្យ​គ្រប់​គ្រាន់ ដាក់​កូន​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ពេល​ព្រឹក (ចន្លោះពីម៉ោង ៦-៩ព្រឹក) និង​តាមដាន​ស្បែក សុខភាព​កូន​តែ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​ក្នុង​ករណី​ធ្ងន់ធ្ងរ ម៉ាក់​ប៉ា​ត្រូវ​នាំ​កូន​ទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់។


ការថែទាំទារក

អត្ថន័យភាសាកាយវិការរបស់ទារក ប៉ាម៉ាក់ថ្មោងថ្មីគួរដឹង

ការយល់ពីភាសាកាយវិការរបស់ទារកអាចឱ្យប៉ាម៉ាក់ដឹង និងឆ្លើយតបតម្រូវការរបស់អូនតូច។ តើ​ភាសា​កាយវិការរបស់ទារកប្រាប់អ្វីខ្លះដល់ប៉ាម៉ាក់? ប៉ាម៉ាក់ថ្មោងថ្មីអាចមិនដឹង ឬពិបាកយល់ពីភាសាកាយវិការរបស់ទារក។ ខាងក្រោម​នេះជាអត្ថន័យ​ភាសាកាយវិការរបស់ទារកមួយចំនួន៖ ១. ធាក់ជើងឡើងលើ អូនតូច​អាចរំភើប និង​សប្បាយ​ចិត្ត​​ខ្លាំងដោយសារអូនតូចឃើញប៉ាម៉ាក់ ឬអ្វីមួយដែល​ធ្វើឱ្យ​អូនតូច​ចាប់​អារម្មណ៍ ដូចជា ប្រដាប់ក្មេងលេងដែល​អូន​តូចចូលចិត្ត ឬអាហារ (ប្រសិនបើអូនតូចឃ្លាន)។ ការ​ធាក់ជើង​ឡើង​លើ​​​ជួយ​អូនតូច​​អភិវឌ្ឍ​សាច់ដុំជើង​ដែល​នឹង​ជួយ​ដល់​អូនតូចក្នុង​ការ​វារ។ ដូច្នេះ​ប៉ាម៉ាក់អាចជំរុញឱ្យអូនតូចធាក់ជើង​ឡើង​លើ​​​ដោយបង្ហាញអ្វីដែលធ្វើឱ្យអូនតូចរំភើប។ ២. បែរមុខចេញ កាយវិការនេះអាចមានន័យពីរយ៉ាង។ ទីមួយ អូនតូចប្រហែលជាគ្រាន់​តែព្យាយាមចង់​ដឹងអំពី​អ្វី​ដែល​កំពុងកើតឡើង និង​ ទីពីរអូនតូចអាចខឹងនឹងការរំខានរបស់ប៉ាម៉ាក់។ ប៉ាម៉ាក់ត្រូវ​បណ្តោយ​តាមអូន​តូចបន្តិចសិន។ អូនតូចប្រហែល​ជា​បាន​ឃើញ​​អ្វី ១ ហើយ​ចង់​ដឹង​ថា​វា​ជា​អ្វី។ ពេល​អូនតូចបាន​ដឹង​ពី​ចម្លើយហើយ អូន​តូចនឹងងាកមុខមករកប៉ាម៉ាក់វិញហើយ។​ ៣. ពត់ខ្នង ប្រសិនបើអូនតូចពត់ខ្នងក្នុងអំឡុងពេលបៅ ឬញុំាអាហារមានន័យថា អូន​​តូចលែងចង់បៅ ឬញុំា​អាហារ​ទៀតហើយ។ វាក៏អាចមានន័យថាអូនតូចចុកពោះ ឬមានបញ្ហាប្រព័ន្ធរំលាយអាហារដែរ។ ជាទូទៅបើទារកមានអាយុច្រើនបន្តិចពត់ខ្នងមានន័យថា ពួកគេខកចិត្ត ខឹង ឬអស់កម្លាំង។ ពេលខ្លះ ទារកដែលមានជំងឺអូទីស្សឹម, Rumination (ជំងឺ​ទាក់ទង​នឹងបញ្ហាកាយវិការ) ឬ Kernicterus (ជំងឺ​ទាក់ទង​នឹង​បញ្ហា​ខួរ​ក្បាល​) ក៏ឧស្សាហ៍ពត់ខ្នងដែរ។ ប៉ាម៉ាក់អាចព្យាយាមធ្វើឱ្យអូនតូចស្ងប់។ ប៉ាម៉ាក់​អាច​បង្វែរ​ការ​ចាប់អារម្មណ៍​​​របស់​អូនតូច​ដោយលើ​ក​​ព​អូន​តូច​​ចេញ​ក្រៅ ឬបង្ហាញ​របស់​ដែល​ធ្វើ​ឱ្យ​អូនតូច​ចាប់​អារម្មណ៍។ ប៉ាម៉ាក់​ក៏​អាច​រឺតខ្នងអូនតូច​ថ្នមៗ បំពេរ ឬ​យោល​អូនតូចប្រសិនបើអូនតូច​ងងុយគេង។ ប្រសិនបើអូនតូចនៅតែយំមិនបាត់​ ប៉ាម៉ាក់គួរ​នាំ​អូនតូចទៅជួបគ្រូពេទ្យកុមារ។​ ៤. លាដៃ អូនតូចអាចសប្បាយចិត្ត និងមានអារម្មណ៍ល្អ។ វាក៏អាចមានន័យថាអូនតូចចេះអ្វីមួយថ្មីដែរដូចជា ការ​អង្គុយ […]


ការថែទាំទារក

នេះជាតិចនិកការពារកូនតូចពីភាពរងា គេងលក់ស្រួល

នៅ​ពេល​អាកាសធាតុ​ត្រជាក់ ទាមទារ​ឲ្យ​ម៉ាក់​ប៉ា​ថែ​ទាំ​សុខភាព​កូន​ឲ្យ​បាន​ដិត​ដល់​ជាង​ធម្មតា ព្រោះ​អាកាសធាតុ​បែប​នេះ​ងាយ​បណ្ដាល​ឲ្យ​កូន​តូច​ឈឺ ពិសេស​នោះ​គឺ​តឹង​ច្រមុះ ឬ​ក្អក​ ពិបាក​គេង​ពេល​យប់​ណាស់។ ប៉ុន្តែ បើ​ពេក​ត្រជាក់ ម៉ាក់​ប៉ា​ខំ​ឃ្លុំ​កូន​ឲ្យ​ជិត​ឆឹង​ពេក ក៏​ពិបាក​ដល់​អា​អូន​ដែរ។ ហេតុ​នេះ​ហើយ ខាង​ក្រោម​នេះ​ជា​តិចនិក​ការពារ​កូន​តូច​ពី​ភាព​រងា ជួយ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល ម៉ាក់​ប៉ា​គួរ​អនុវត្ត​ដូចជា៖ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១. ស្លៀក​ពាក់​ឲ្យ​កូន​ត្រឹម​ត្រូវ ក្នុង​រដូវ​រងា ឬ​ពេល​អាកាសធាតុ​ចុះត្រជាក់​ វិធី​ល្អ​បំផុត​ដើម្បី​ការពារ​កូន​តូច​ពី​ភាព​រងា និង​មាន​ភាព​កក់​ក្ដៅ​ពេល​គេង គឺ​ត្រូវ​ស្លៀក​ពាក់​ឲ្យ​កូន​១-២ជាន់ ពោល​គឺ​ស្លៀក​សំលៀក​បំពាក់​ស្ដើង​ល្មម មិន​ក្រាស់​ពេក​។ ២. កំណត់​សីតុណ្ហភាព​ក្នុង​បន្ទប់​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ប្រាកដ​ថា កូន​តូច​យើង​មិន​ក្ដៅ​ពេក ឬ​ត្រជាក់​ពេក ម៉ាក់​ប៉ា​គួរ​រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​ពី ១៨-២០​អង្សារសេ។ ប្រើ​ទែរម៉ូមែត្រ​ក្នុង​បន្ទប់ ដើម្បី​ពិនិត្យ​មើល​សីតុណ្ហភាព​ក្នុង​បន្ទប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ ជា​ពិសេស​នោះ គឺ​កុំ​ដាក់​កូន​ឲ្យ​គេង​នៅ​មុខ​ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ។ ៣. ពាក់​ស្រោម​ដៃ​ស្រោម​ជើង យើង​អាច​ពាក់​ស្រោម​ដៃ ស្រោម​ជើង​ឲ្យ​កូន ដើម្បី​បន្ថែម​ភាព​កក់​ក្ដៅ។ បើ​យើង​គិត​ថា ពាក់​ខោ​អាវ​ឃ្លុំ​ចុង​ដៃ​ជើង​កូន​មិន​គ្រប់​គ្រាន់​នឹង​ការពារ​កូន​តូច​ពី​ភាព​រងា យើង​អាច​រុំ​ភួយ​ទន់ៗ​មួយ​ជាន់ទៀត​ឲ្យ​កូន ប៉ុន្តែ​គួរ​ចៀសវាង​ឃ្លុំ​ខ្លួន​កូន​ខ្លាំង​ពេក។ ៤. ពិនិត្យ​មើល​កូន មិន​ត្រូវ​រុំ​ក្បាល​កូន​ពេល​គេង ឬ​ពេល​នៅ​ក្នុង​ផ្ទះ​ធម្មតា។ ពេល​អា​អូន​គេង​លក់ ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​ថា កូន​មាន​បែក​ញើស ក្ដៅ ឬ​ដកដង្ហើម​ញាប់ (ក្នុង​ករណី​កូន​មាន​សញ្ញា​នេះ យើង​អាច​តម្លើង​សីតុណ្ហភាព​ក្នុង​បន្ទប់ ឬ​ដក​ភួយ ឬ​ខោ​អាវ​រុំ​កូន​ចេញ​ខ្លះ)។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស