backup og meta

លក្ខខណ្ឌបែបណា ទើបម៉ាក់ៗត្រូវប្តូរម៉ាកទឹកដោះឲ្យកូនម៉ឹម?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 27, 2021

    លក្ខខណ្ឌបែបណា ទើបម៉ាក់ៗត្រូវប្តូរម៉ាកទឹកដោះឲ្យកូនម៉ឹម?

    ម៉ាក់ៗ​មួយ​ចំនួន​ដែល​មាន​បញ្ហា​សុខភាព ឬ​ជាប់​រវល់​នឹង​ការងារ​រកស៊ី បាន​ជ្រើស​រើស​វិធី​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ ក្នុង​នោះ​ម៉ាក់ៗ​ខ្លះ​មិន​មែន​ប្រើ​តែ​មួយ​ម៉ាក​ទេ ឮ​គ​ថា​ម៉ាក​នេះ​ល្អ ម៉ាក​នោះ​ល្អ ដូរ​ភ្លែត ដោយ​មិន​ខ្វល់​ពី​លក្ខខណ្ឌ​ផ្សងៗ។

    បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ម៉ាក់ៗ​អាចដូរ​ម៉ាក​ម្សៅ​ទឹកដោះគោ​មួយ​ទៅ​ទឹកដោះ​គោ​មួយ​ទៀត លុះ​ណា​កូន​ម៉ឹម​មិន​ត្រូវ មាន​ន័យ​ថា កូន​ញ៉ាំ​ទៅ​អាលែកហ្ស៊ី កូន​ខ្វះជាតិ​ដែក ឬ​ក៏​រាករូស​ខុស​ធម្មតា។

    ចំណែក​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center វិញ​ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​ថា គ្មាន​ប្រយោជន៍​អី​ទាំង​អស់ នៅ​ក្នុង​ការ​ដូរ​ទឹកដោះ​ពី​ប្រេន​មួយ​ទៅ​ប្រេន​មួយ​ទៀត ខណៈ​កូន​មិន​មាន​ជំងឺ មាន​សុខភាព​ល្អ​ធម្មតា។

    បំបៅដោះ

    ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូបនេះ​ពន្យល់​បន្ថែម​ថា ការ​ដែល​ម៉ាក់ៗ​មិន​អស់​ចិត្ត កូន​ម៉ឹម​ទឹកដោះ​នេះ​មិន​ត្រូវ​សោះ មិន​ឡើង​គីឡូ​សោះ​នោះ ក៏​សម្រេច​ចិត្ត​ដូរ​ម៉ាក​ផ្សេង​ភ្លាម​នោះ​មិន​ត្រឹម​ត្រូវឡើយ ព្រោះ​ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បាន​ល្អ មិន​មែន​ពឹង​ផ្អែក​លើ​តែ​ទឹកដោះ​គោមួយ​មុខ​ទេ។

    “កូន​អាយុ​ចន្លោះ​ពី៤​ទៅ៦ខែ ជា​ពេល​ត្រូវ​ផ្តល់​អាហារ​ផ្សេងៗ ហើយ​អាហារ​ផ្សេងៗ​ក៏​មិនមែន​ជា​របស់​ពិសេស​ម៉ោ​ពី​ណា​ដែរ បន្លែ ផ្លែឈើ របស់​ដាំ​ឆ្អិន ស៊ុត សាច់​អី​ហ្នឹង អត់​ពឹង​លើ​ទឹកដោះ​សុទ្ធ​ទេ’។ លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម