backup og meta

ពេលកំពុងបៅ ហេតុអីទារកមានខ្យល់ក្នុងពោះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 23, 2020

    ពេលកំពុងបៅ ហេតុអីទារកមានខ្យល់ក្នុងពោះ?

    ទារក​ដែល​បៅ​ដោះ​ម្ដាយ​ទទួល​បាន​ប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​សុខភាព។ ទឹក​ដោះ​ម្ដាយ​ប្រៀប​បាន​ដូច​ជា​ថ្នាំ​ការពារ​ជំងឺ​ផ្សេងៗ ក៏​ដូច​ជា​ជួយ​​ឲ្យ​ទារក​លូតលាស់​រឹងមាំ មិន​ងាយ​ឈឺ​ច្រើន ក៏​ប៉ុន្តែទារកមួយចំនួនពេលបៅមាន​ខ្យល់​ក្នុង​ពោះ តើ​បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ ឬ​យ៉ាង​ម៉េច​វិញ?

    ដើម្បី​ស្រាយចម្ងល់​របស់​ម៉ាក់​ប៉ា​ដែល​ជួប​កូន​មាន​បញ្ហា​ខ្យល់​នៅ​ក្នុង​ពោះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ បាន​ឲ្យ​ដឹង​ថា កាល​ណា​ទារក​មាន​ខ្យល់​នៅ​ក្នុង​ពោះ គឺ​ដោយ​សារ​តែ​ការ​បម្លែង​រវាង​មេរោគ​មួយ​ចំនួន​ជាមួយ​នឹង​ទឹក​ដោះម្ដាយ ឬ​ទឹក​ដោះ​គោ វា​មិន​អាច​សុខ​ៗ ទារក​មាន​បញ្ហា​ខ្យល់​ក្នុង​ពោះ​ទេ។

    ម៉្យាង​វិញ​ទៀត វា​អាច​បណ្ដាល​មក​ពី​ទារក​នោះ​​អា​លែក​ហ្ស៊ី​នឹង​ទឹក​ដោះ​គោ៖“ករណី​ដែល​ទារក​មាន​បញ្ហា​មាន​ខ្យល់​នៅ​ក្នុង​ពោះ ដោយ​សារ​អាលែកហ្ស៊ី​ជាមួយ​ទឹក​ដោះ​គោ គឺ​ខ្ញុំ​ជួប​ញឹក​ញាប់។ កាល​ណា​ក្មេង​អាលែក​ហ្ស៊ី វា​ធ្វើ​ឲ្យ​មាន​បាតុភូត​ខុស​ប្រក្រតី​នៅ​ក្នុង​ពោះ​វៀនរបស់​ក្មេង វា​អាច​បម្លែង​ទៅ​ជា​ហ្គាស ឬ​រហូត​អាច​បណ្ដាល​ឲ្យ​រាកទៀត​ក៏​មាន”។

    វេជ្ជបណ្ឌិត​រោគ​កុមារ​រូប​នេះ បាន​បញ្ជាក់​ថែម​ទៀត​ថា ប្រសិន​បើ​ក្មេង​នោះ​បៅ​ទឹក​ដោះ​ម្ដាយ ភាគច្រើន​វា​មិន​ចោទ​ជា​បញ្ហា​អី​ទេ លើក​លែង​តែ​ទារក​នោះ​ដោយ​មេរោគ​អត់​ស្អាត​ចូល​ទៅ​ក្នុង​ពោះ នៅ​ពេល​ដែល​បៅ​ដោះ​ម្ដាយ វា​ក៏​អាច​បណ្ដាល​ឲ្យ​ទារក​ហើម​ពោះ​បាន​ដែរ។

    ដូចនេះ​ហើយ​ បើ​មិន​ចង់​ឲ្យ​កូន​ជួប​បញ្ហា​មាន​ខ្យល់​នៅ​ក្នុង​ពោះ​ទេ ម៉ាក់ប៉ា គួរ​សម្អាតឧបករណ៍​ដែល​ដាក់​ចូល​មាត់​កូន ឬ​ដាក់​ចំណី​អាហាររបស់​កូនដូចជា សម្លាប់មេរោគលើដបទឹកដោះគោ ឬក្បាលដោះ​ជ័រ​ ហើយចំពោះ​ទារក​ដែល​ចេះ​បៀមដៃ ម៉ាក់ប៉ាត្រូវ​លាងដៃកូនឲ្យបាន​ស្អាត ចៀសវាងមានមេរោគផ្សេងៗតោងលើដៃកូនចូលទៅក្នុងពោះ បណ្ដាលឲ្យហើមពោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម