backup og meta

ចាស់ៗបុរាណថា កូនប្រុសបំបៅដោះឲ្យយូរជាងកូនស្រីទើបមិនបាក់កម្លាំង ចុះពេទ្យយល់ឃើញបែបណា?

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Oct 19, 2020

    ចាស់ៗបុរាណថា កូនប្រុសបំបៅដោះឲ្យយូរជាងកូនស្រីទើបមិនបាក់កម្លាំង ចុះពេទ្យយល់ឃើញបែបណា?

    ទោះ​ជា​វេជ្ជសាស្ត្រ​ទំនើប​ក៏​ដោយ តែ​សម្រាប់​ម៉ាក់​ៗ​មួយ​ចំនួន​នៅតែ​ចិញ្ចឹម​កូន​តាម​បែប​ចាស់​បុរាណ ដោយ​ស្ដាប់​តាម​ការ​ណែនាំ​របស់​អ្នកជំនាន់​មុនដែលនៅ​​ផ្ទះជាមួយ។ របៀប​ចិញ្ចឹម​កូន​មួយ​ ក្នុង​ចំណោម​របៀបចិញ្ចឹមកូនជាច្រើន​បាន​បង្គាប់​ឲ្យ​ម៉ាក់ៗត្រូវបំបៅដោះ​កូន​ប្រុសឲ្យយូរ​ជាង​កូន​ស្រី។

    ការ​ធ្វើ​បែប​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែតបដិសេធ​ចោល​ទាំង​ស្រុង ដោយ​បញ្ជាក់​ថា​នោះ​ជា​ជំនឿ​មិន​សម​ហេតុផល និង​គ្មាន​ការ​សិក្សា​ច្បាស់លាស់​ឡើយ ពោល​គ្រាន់តែ​ការ​និយាយ​ត​គ្នា​ប៉ុណ្ណោះ ហើយ​ប៉ះពាល់​ដល់​ការ​ស្រូប​​យក​ជីវជាតិ​ពី​ទឹកដោះ​ម៉ាក់ៗ។

    ចំពោះ​មូលហេតុ​ដែល​ចាស់​ៗ​ពី​មុន​គិត​ថា ការ​ឲ្យ​កូន​ប្រុស​បៅ​យូរ​ជាង ព្រោះ​ខ្លាច​ក្មេង​បាក់​ទឹក​ដោះ ហើយ​ពេល​ធំ​ទៅ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ជាង​កូន​ស្រី ទើប​ចង់​ឲ្យ​កូន​បៅ​យូរ​ជាង។ តែ​ធាតុ​ពិត​ទៅ​នៅ​វ័យ​ណា​ក៏​ដោយ កូន​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ដូច​គ្នា​ដើម្បី​យក​ទៅ​ទ្រទ្រង់​ការ​ធំធាត់ និង​បង្កើត​ប្រព័ន្ធ​ភាព​សាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ដូចគ្នា។

    សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ភ្នំពេញ​បន្ត​ទៀត​ថា ទារក​មិន​ថា​ភេទ​ស្រី-ប្រុស​ឡើយ គឺ​ត្រូវ​ការ​ការ​បំបៅ​ជាមួយ​ទឹក​ដោះ​​ម៉ាក់ៗតែ ១ មុខ​គាត់រយៈពេល ៦ ខែ​ដំបូង ហើយ​ចាប់ពី​វ័យ​នោះ​ទៅ​គឺ​អាច​បន្ថែម​ទឹក និង​របប​អាហារ​ដូចជា​បបរខាប់​គ្រប់​គ្រឿង​ដូច​គ្នា។ សម្រាប់​ការ​បំបៅ​បន្ត​គឺ​រហូត​ដល់​កូន​អាយុ​បាន ២ ឆ្នាំ​ទាំង​បំបៅ​ដោះ និង​ទឹក​ដោះ​គោ ហើយ​ចំពោះ​អ្នក​មាន​ពេលវេលា និង​ធនធាន​ច្រើន​អាច​បំបៅ​លើស​ពី​នេះ​ទៀត​ក៏​បាន​ដែរ ៣-៤ ឆ្នាំ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

    លោក​បាន​បញ្ជាក់​ថា ការ​ផ្គត់ផ្គង់​ចំណី​អាហារ​ដល់​កូន​ដែល​មាន​វ័យ​ដូច​គ្នា តែ​ខុស​ភេទ អាច​ធ្វើឲ្យ​ក្មេង​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។ ដូចនេះ​កូន​ក្រោម​វ័យ ១៦ ឆ្នាំ​ត្រូវ​ការ​លូតលាស់ និង​សារធាតុ​ចិញ្ចឹម​សព្វ​បែប​យ៉ាង​ពី​អាហារ​គ្រប់​ប្រភេទ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ Oct 19, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម